Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក ford ranger មួយគ្រឿង​បើក​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​អស់​មួយ​ដើម​

spot_img

​ភ្នំពេញ​៖ រថយន្ត​ម៉ាក ford ranger មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​នឹង​បង្គោល​ភ្លើង​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​ដើម ចំណែកឯ​ម្ចាស់​រងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​យប់​ថ្ងៃ​ចន្ទ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ១០០៨ កែង​នឹង​ផ្លូវ ៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ​ទី ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក ford ranger មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ 2BI 86 03 ធ្វើដំណើ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​មក​បុក​នឹង​បង្គោល​ភ្លើង​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម​។ ចំណែកឯ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើ​ទាំងស្រុង​។

​ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​ទំនាក់ទំនង​ទៅខាង​ចរាចរណ៍​ជំនាញ​ក្រុង​ឱ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ក​ផ្លូវគោក​រង់ចាំ​ដំណោះស្រាយ​នៅពេល​ក្រោយ​៕​ ដោយ​៖​សា​មេ​ត​

spot_img
×