Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក ​starex​ មួយគ្រឿង ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បុក​ចំ​ពីមុខ​ពេញទំហឹង ​បណ្ដាល​ឲ្យ​រងរបួស​ម្ចាស់​ម៉ូតូ​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​÷​ជន​ជាតិចិន​មួយក្រុម​បើករថយន្ត​ម៉ាក starex មួយគ្រឿង​បម្រុង​នឹង​បត់​ឡើង​ឆ្លងផ្លូវ ២៣៣ មិន​ប្រយ័ត្ន​ក៏ត្រូវ​ម៉ូតូ​មក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​របួស​ម្ចាស់​ម៉ូតូ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។ ចំណែកឯ​តៃកុង​រថយន្ត​វិញ​ក៏​ឡើង​ម៉ូតូ​គេចខ្លួនបាត់​ស្រ​ម៉ោ​ល​។​

​ហេតុការណ៍​នេះ​ដែល​កើតឡើង​នៅវេលា​ម៉ោង ១១ និង ២០ នាទី​យប់​ត្រូវ​នឹង​ថ្ងៃ​ចន្ទ​ទី ២៣ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​នឹង​ផ្លូវ ២៣៣ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ​ចិន​មួយក្រុម​បើករថយន្ត​ម៉ាក starex មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-BB 25 71 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច មក​កើត​បម្រុង និង​បត់​ឆ្វេង​ឡើង​ផ្លូវ ២៣៣ ពេលមកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពីមួយ​គ្រឿង​មក​បុក​ចំ​ពីមុខ​រថយន្ត​ពេញ​ទំ​បណ្តាល​ឲ្យ​រង​ការ​ខូច​ម៉ូតូ​ស្ទើរ​ទាំងស្រុង​។ ចំណែកឯ​រថយន្ត​វិញ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចុះមក​ដល់​រួច​ក៏​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​ដោយ​៖​សា​មេ​ត​

spot_img
×