Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​កំប៉ុង​ហ្គាស​បណ្ដាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ និង​ឆេះ​ម៉ូតូ​អស់​មួយគ្រឿង​ក្នុង​បន្ទប់​ជួល​

spot_img

​ភ្នំពេញ ​៖ ​រន្ធត់​ណាស់​បុរស​ម្នាក់​ត្រូវបាន​ផ្ទុះ​កំប៉ុង​ហ្គាស់​នៅក្នុង​បន្ទប់​ជួល​បណ្តាល​ឲ្យ​ឆេះ​ស្លាប់​ភ្លាមៗ និង​ឆេះ​ម៉ូតូ​មួយគ្រឿង​ទៀត​យ៉ាង​អាណោចអាធ័ម​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់​នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង​រួមទាំង​ម៉ូតូ​មួយគ្រឿង​ទៀត ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ពួកគាត់​បានឮ​សំឡេង​ផ្ទុះ​កំប៉ុង​ហ្គាស​ចេញពី​បន្ទប់​ជនរងគ្រោះ​រួច​ពួកគាត់​ក៏​នាំគ្នារ​ត់ទៅ​មើលឃើញ​អណ្តាតភ្លើង​ឆេះ​ក្នុង​បន្ទប់​សន្ធោសន្ធៅ​ក៏​នាំគ្នា​ធាក់​បន្ទប់​ចូល​និង​ទាញ​ទុយោ​ទឹក និង​បំពង់​ពន្លត់​អគ្គិ​ស​ភ័យ​នាំគ្នា​បាញ់​ពន្លត់​បាន​រលត់​ភ្លាមៗ តែ​អ​កុស​ល្យ​ត្រូវ​អណ្តាតភ្លើង​ឆេះ​ទៅលើ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ និង​ម៉ូតូ​មួយគ្រឿង​ទៀត​នៅក្នុង​បន្ទប់​ជួល​។ រួច​ពួកគាត់​បាន​រាយការណ៍​នៅ​សមត្ថ កិច្ច​និង​ខាង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។

​សព​ជនរងគ្រោះ ឈ្មោះ សយ ខា ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ​កូនជាង​ម៉ា​សុី​ន​បុកគ្រឹះ មាន​ប្រពន្ធ និង​កូន ទើបតែ ៨ ខែ​នៅក្នុង​ពោះ​មាន​ទៅ​លំនៅ ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

ក្រោយពេល​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយនឹង​កម្លាំង​ក្រុង​ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ​កុ​ល្យ​វិ​ច្ច័​យ​ចុះមក​នៅ​បន្ត​ពិនិត្យ​មិនទាន់​បញ្ជាក់ថា​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​៕​ ដោយ​៖​សា​មេ​ត​

spot_img
×