Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មោះ​ខែ​ខ្មែរ​តាម​ច័ន្ទ​គតិ និង សុរិយគតិ ទាំង​១២ ដែល​អ្នក​មួយចំនួន​មិនទាន់​បានដឹង និង​ថា​តើ​ត្រូវ​គ្នា​នឹង​ខែ​សកល​អ្វីខ្លះ​…

spot_img

​ជឿជាក់ថា មនុស្ស​មួយចំនួនធំ នៅ​ពុំទាន់​បានដឹង​ច្បាស់ ឬ អាចនិយាយបាន​ពុំ​សូវ​ជា​ចាប់អារម្មណ៍​ថា តើ​ខែ​ខ្មែរ​ទាំង​១២ ត្រូវ​គ្នា​នឹង​ខែ​បារាំង ឬ ខែ​ក​សល ទៅតាម​លេខ​រៀង​នីមួយៗ​អ្វីខ្លះ​?​។​

​ថ្ងៃនេះ សូម​បង្ហាញ​ប្រិយមិត្ត​បានទទួល​ជ្រាប​ពី​ការ​ធៀប​ខែ​ខាង​ចន្ទគតិ និង​ខែ​ខាង​សុរិយគតិ គឺ​៖

១- មាគសិរ = ធ្នូ គឺជា​ខែ​ដែល​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ធ្វើ​ពិធី​បង្ហោះ​ខ្លែង​

២- បុស្ស = មករា គឺ​ខែ​ប្រជាពលរដ្ឋ​ពិធី​លេង​កូនគោល បញ្ចុះសីមា [[​ពិធី​ប្លុង​ក្រឡាន​]]

៣- មាឃ = កុម្ភៈ គឺជា​ខែ​សម្រាប់​ពិធីបុណ្យ​មាឃបូជា​

៤- ផល្គុន = មីនា គឺជា​ខែ​សម្រាប់​ពិធី​បញ្ជាន់​ត្រុដិ​

៥- ចេត្រ = មេសា គឺជា​ខែ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខែ្មរ​

៦- ពិសាខ = ឧសភា គឺជា​ខែ​សម្រាប់​ពិធីបុណ្យ​ឡើងអ្នកតា ពិសាខបូជា និង​ច្រត់ព្រះនង្គ័ល​

៧- ជេស្ឋ = មិថុនា (​គ្មាន​)

៨- អាសាឍ = កក្កដា គឺជា​ខែ​ចូល​ព្រះវស្សា

៩- ស្រាពណ៍​=​សីហា (​គ្មាន​)

១០- ភទ្របទ​=​កញ្ញា គឺ​ខែ​ចូល​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

១១- អស្សុជ = តុលា គឺជា​ខែ​ចេញ​វស្សា និង​កឋិនទាន​

​និង​ទី​១២- កត្តិក = វិច្ឆិកា គឺជា​ខែ​អកអំបុក សំពះ​ព្រះ​ខែ និង​លយប្រទីប​។​

​ខាងក្រោម​នេះ គឺជា​វីដេអូ​របស់លោក​គ្រូ​បឋម​ម្នាក់ ខណៈ​គាត់​កំពុង​បង្រៀន និង​ក៏​ដូច​បង្ហាញ​ឲ្យ​កូនៗ​សិស្ស​បានដឹងថា​តើ​ខែ​ខ្មែរ​ទាំង​១២​មាន​អ្វីខ្លះ​?៕ ដោយ​៖ លឹម ហុង​


spot_img
×