Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទោស​អ្នកណា​!? រថយន្ត​ទំនើប​ធ្លាក់​ផុង​ជង្ហុក​លូ​ផ្លូវ​បាក់ស្រុត ក្បែរ​ស្តុ​ប​អាងទឹក​ស្តា​ត​អូ​ឡាំ​ពិ​ច​ម្សិលមិញ ទំហំ​នៃ​ការខូចខាត​ជួស​ជួល​ក្បែរ​ម៉ឺន​ដុល្លារ ដល់​ថ្នាក់​ម្ចាស់​បោះសម្តី​ថា​…

spot_img

​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារតែ​រថយន្ត​នេះ​បាន​ជួប​គ្រោះថ្នាក់ ខណៈពេល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​សុខៗ ស្រាប់តែ​ធ្លាក់​ជង្ហុក​លូ​ដែល​បាន​ស្រុត​កណ្តាលផ្លូវ​យ៉ាងជ្រៅ បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងក្រោម​យ៉ាងដំណំ​។ ហេតុការណ៍​ដែល​គ្រប់គ្នា​មានការ​ហួសចិត្ត​នេះ បានកើត​ឡើង​នៅ​ជិត​ស្តុ​ប​អាងទឹក ស្តា​ត​អូ​ឡាំ​ពិ​ច កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ចំពោះ​ហេតុការណ៍​នេះ​ផងដែរ ម្ចាស់​រថយន្ត​រងគ្រោះ​ក៏បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​ហេតុការណ៍​កើតឡើង ពោលគឺ​ខណៈ​គាត់​កំពុង​ឈប់​ស្តុ​ប​តម្រង់​ជួរ​គ្នា ហើយ​សុខៗ ស្រាប់តែ​កន្លែង​បង្កហេតុ​ហ្នឹង បាក់ស្រុត​បាក់​ចុះក្រោម​តែម្តង​។ ប៉ុន្តែ ដោយ​មិន​ចង់​មានរឿង​វែងឆ្ងាយ គាត់​ក៏បាន​សម្រេចចិត្ត​យក​ឡាន​ទៅ​ជួសជុល​ខ្លួនឯង ខណៈ​អ្នកខ្លះ​ជួយផ្តល់​យោបល់​យ៉ាង​ចាក់​ដោត​ថា យក​ឡាន​ទៅ ជួសជុល​ខ្លួនឯង​ជា សេចក្តីសុខ ជា ត្រេី​យ​សុខសាន្ត​ភិរម្យ បើ​បង​ចង់​នៅ តវ៉ា ខ្លាច​តែ រដ្ឋ​ចាប់​ឲ្យ​ធ្វើ ផ្លូវ​សង​វិញ ធ្ងន់​ជាង​អា ជួសជុល​ឡាន​ទៀត​។

ម្ចាស់​រថយន្ត ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Huong Putthea បន្ទាប់មក​ក៏បាន​បង្ហោះ​ប្រាប់​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម ឲ្យ​បានដឹង​ពី​ទំហំ​នៃ​ការខូចខាត និង​តម្លៃ​ជួស​ជួល ប្តូរ​គ្រឿងបន្លាស់​រថយន្ត ដែល​បូកសរុប​ត្រួសៗ​ក្បែរ​ម៉ឺន​ដុល្លារ ដល់​ថ្នាក់​គាត់​បោះសម្តី​ចុងក្រោយ​ថា​៖ «​ដាច់​ក​បូម​ធ្លាយ​ខ្យល់​ក្រោយ​ខាង​ឆ្វែ​ង​មួយ ដែលជា​បូម ប្រភេទ Air suspension កម្មង់ Designers ពី​ប្រទេស​ថៃ តម្លៃ​ក្បែរ 3 ពាន់ $ សុី​ម៉ាំង ប្រភេទ Long Tube ceramic កំពិត​មួយ​ជំ​ហៀ​ង​ក្រោយ​ខាងឆ្វេង មួយ​ដេ​ី​ម 1400$ នឹង​សម្បក​កង់ Dunlop tire 21 inch មួយ ដែល​បាន​មុត​នឹង​ជាយ​កៅស៊ូ​ថ្នល់​នឹង​រយះ​ដាច់ តម្លៃ​មួយ​គ្រាប់ 335$ , បូក​មេ​ី​ល​ទៅ​»៕ ដោយ​៖ លឹម ហុង​

spot_img
×