Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​វេទិកា​ដោះស្រាយ កង្វល់​និង​សំណូមពរ របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ឱ្យបាន​ទាន់ពេលវេលា​

spot_img

​ខេត្តស្វាយរៀង​៖ លោក អ៊ុយ ថន សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បាន​អញ្ជើញ​ជា​គណ​:​អធិបតី​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​ស្រុក​ចន្ទ្រា ដើម្បី​ចង់ដឹង​អំពី​កង្វល់​និង​សំណូមពរ​នានា របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ឱ្យ​អាជ្ញាធរ​ដោះស្រាយបាន​ទាន់ពេលវេលា​ប្រកបដោយ​តម្លាភាព និង​មាន​គណនេយ្យភាព​ត្រឹមត្រូវ​។​

​នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​នោះ​ផងដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​-​អនុប្រធាន​មន្ទីរ អង្គភាព ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត អភិបាលស្រុក ប្រធាន អនុប្រធាន​ទីចាត់ការ អង្គភាព​នានា ចំណុះ​សាលាខេត្ត មន្ត្រី​សាលាស្រុក កងកម្លាំង​ទាំង​៣ ក្រុមប្រឹក្សា​ស្រុក មេភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​ទៀត​។​

​លោក អ៊ុយ ថន បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការ​នៃ​អង្គ​វេទិកា និង​ប្រជាពលរដ្ឋ​ទាំងមូល​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ ពិតជា​បានបង្ហាញ​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​ចូលរួម​សហការ​យ៉ាងខ្លាំង​ក្លា នៅក្នុង​ដំណើរការ​នៃ​ការគាំទ្រ និង​ជំរុញ​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​ក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ឲ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ជោគជ័យ​ថ្មីៗ​ថែមទៀត បម្រើឱ្យ​សេចក្តីត្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​លោក ហែម ពិសិដ្ឋ បាន​មានប្រសាសន៍ថា​៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ​បានផ្តល់​ឱកាស​ដល់​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់ អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​ក្នុង​ការផ្តល់​មតិយោបល់​ចំពោះ​ការអភិវឌ្ឍ​មូលដ្ឋាន សមិទ្ធផល បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្ត​នាពេលខាងមុខ​របស់រ​ដ្ឋ​បាល​ខេត្ត ផ្តល់នូវ​អនុសាសន៍ និង​សំណូមពរ​នានា សម្រាប់​ការពិភាក្សា​តាមរយៈ​ការឆ្លើយតប​បាន​ទាន់ពេលវេលា​ពី​ស្ថាប័ន​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​ធ្វើការ​កែលម្អ និង​ដោះស្រាយ​ឱ្យ​កាន់តែ​ល្អប្រសើរ​ស្របទៅនឹង​តម្រូវការ​ជា​អាទិភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​សូមបញ្ជាក់​ជូន​ថា អង្គ​វេទិការ​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​៖ – ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព -​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន , ការផ្ដល់​សេវាសាធារណៈ , ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង សំណង់ -​ការធ្វើ​អត្តសញ្ញាណប័ណ្ណ , ទំនាស់​ដីធ្លី ការចុះ​សំបុត្រ​អត្រានុកូលដ្ឋាន -​សុខភាព​អនាម័យ , បរិស្ថាន , ការបោះបង់​ការសិក្សា , សេវា​សុខាភិបាល , ព្រៃឈើ​សហគមន៍ , អគ្គិសនី និង ការសាងសង់​សំណង់​ផ្សេងៗ ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×