Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្ទាវ​២​រូប​ទៀតហើយ ត្រូវបាន​ប៉ូលិស​ចាប់បញ្ជូន​ចូល​ទ្រុង ដោយសា​រមាស់​ដៃ​គប់​កញ្ចក់​រថយន្ត​

spot_img

​តាកែវ​៖ ជនសង្ស័យ​២​រូប ដែលមាន​វ័យ​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាលស្រុក​សំរោង ចាប់​បញ្ជូនទៅ​តុលាការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដោយ​ចោទ​ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា និង​បង្ក​គ្រោះថ្នាក់ គប់​កញ្ចក់​ឡាន កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១​និង​៣០​នាទី រំលងអធ្រាត្រ​។

​តាម​របាយការណ៍​រប​ស់​នគរបាល​ស្រុក​សំរោង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​ក្មេងស្ទាវ គប់​កញ្ចក់​ឡាន នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ ២ ចន្លោះ​គីឡូម៉ែត្រ ៦៣-៦៤ ស្ថិតនៅ​ភូមិ​ឈូកស​ខាងត្បូង ឃុំ សិង្ហ ស្រុក​សំរោង ខេត្តតាកែវ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បានដាក់​បញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ដល់​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ៖ ១. ឈ្មោះ ប្រុង គឹម​សួ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ នៅ​ភូមិ​សង្ហា ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ២.​ឈ្មោះ ណាន់ ផា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ ។

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី ៕ ដោយ​៖ តាកែវ​

spot_img
×