Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​២៥ វិច្ឆិកា​ដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៧

spot_img

​ភ្នំពេញ​៖ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានអនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៧ ដែល​ទាក់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវអាកាស​។
​សេចក្តីព្រាងច្បាប់​ទាំង​៧ ដែល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័ត​ដាក់​ចូលក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លេ​ី​ក​ទី​៥ នីតិកាល​ទី​៦ ពិភាក្សា​និង​អនុម័ត នោះ​មាន​៖
– សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​
– សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​។​
– សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖ . ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ ក្នុងស្រុក​ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ​។ . ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×