Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ផ្ដល់​ម៉ាស ២​លាន ជូន​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រេច​ផ្តល់នូវ​អំណោយ​ម៉ាស​ចំនួន​២​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើលិខិត​ជូន​លោកស្រី អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​សាធារណរដ្ឋ​សភាព​មី​យ៉ាន់​ម៉ា ដោយ​សម្តេច​តេ​ជោ បាន​ចាត់តាំង​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នាំយក​អំណោយ​ម៉ាស និង​សម្ភារ​វេជ្ជសាស្ត្រ​ទាំងនេះ ទៅ​ប្រគល់ជូន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា តាមរយៈ​យន្តហោះ​ពិសេស នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ខ្ញុំ​សូម​សំដែង ជាថ្មី​ម្តងទៀត នូវ​ការអបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​លោកស្រី អោ​ង សាន​ស៊ូ​ជី ចំពោះ​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុង​ការបោះ​ឆ្នោ​ង​សកល​នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជា​អ្នកដឹកនាំ​ពោរពេញ​ដោយ សមត្ថភាព​របស់លោក​ជំទាវ ក្នុងការ​ដឹកនាំ​មី​យ៉ាន់​ម៉ា ឆ្ពោះទៅរក​ភាព​រីកចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច ផ្សះផ្សារ និង​កសាង​ជាតិ​។ ខ្ញុំ​ក៏​សូម​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោកជំទាវ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​កាន់តែច្រើន​ថែម ទៀត​សម្រាប់​ប្រទេស​យើង​ទាំងពីរ និង​វិបុលភាព ដ៏​ធំធេង​សម្រាប់​សហគមន៍​អាស៊ាន​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងបន្តថា ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយ លោកជំទាវ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២ ០០០ ០០០ (​ពីរលាន​) និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ទន្ទឹមនេះ ខ្ញុំ​ចាត់តាំង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នាំយក​អំណោយ​ទាំងនេះ ទៅកាន់​រដ្ឋធានី​ណៃ​ពិដោរ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​យន្តហោះ​ពិសេស​។ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​នេះ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យើង​នឹង​ទទួលបាន​នូវ​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​នឹង​ងើប​ឡើងវិញ​យ៉ាងរឹងមាំ​ជាមួយគ្នា​»​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​នូវ​អំណោយ រួមមាន ម៉ាស​ចំនួន​២​លាន​១​សែន និង​បរិក្ខារ​ពេទ្យ សរុប​ចំនួន​១២​មុខ ជូន​រដ្ឋាភិបាល​ឡាវ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩៕​ដោយ​៖​បញ្ញាស័ក្តិ

spot_img
×