Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចាប់ផ្តើម​យុទ្ធនាការ ដែលមាន​ឈ្មោះថា « សកម្មភាព ១៦ ថ្ងៃ ដើម្បី​បញ្ចប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ »

spot_img

​ភ្នំពេញ​៖ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ទិវា​អន្តរជាតិ​ដើម្បី​បំបាត់​អំពើហិង្សា ទៅលើ​ស្ត្រី​ហើយក៏​ជា​ថ្ងៃ​ចាប់​ផ្តើ យុទ្ធនាការ ដែល​មា ឈ្មោះថា « សកម្មភាព ១៦ ថ្ងៃ ដើម្បី​បញ្ចប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ » ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែវិច្ឆិកា រហូតដល់​ទិវា​សិទ្ធិមនុស្ស​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ។

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម . ស . ម . ក​) នឹងចូលរួម ក្នុង យុទ្ធនាការ​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​ស្ត្រី និង ផលប៉ះពាល់ នៃ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅក្នុង​សហគមន៍ និង​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចាត់វិធានការ​ឲ្យ បានច្បាស់លាស់ និង​ទាន់ពេលវេលា ដើម្បី​បញ្ចប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ នៅ​កម្ពុជា ។ នៅក្នុង​អំឡុង​ពេលនេះ ម . ស . ម . ក កត់សម្គាល់ឃើញ​មាន​ទិវា​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត នៅក្នុង​ប្រតិ​ទិននៃ​ទិវា​សិទ្ធិមនុស្ស ។ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ គឺជា​ទិវា​អន្តរជាតិ​នៃ​អ្នកការពារ សិទ្ធិមនុស្ស​ជា​ស្ត្រី​ហើយ​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ ២០២០ គឺជា​ទិវា​អ្នកការពារ សិទ្ធិមនុស្ស អន្តរជាតិ និង​ទិវា​សិទ្ធិមនុស្ស ។ ម . ស . ម . ក ចូលរួម​តាមរយៈ​សកម្មភាព​ជាច្រើន ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី ស្ថានភាព​សិទ្ធិមនុស្ស​ជាពិសេស​ទាក់ទង នឹង​សិទ្ធិ​ស្ត្រី​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកការពារ សិទ្ធិមនុស្ស​នៅ​កម្ពុជា ។ ម . ស . ម . ក សូម អញ្ជើញលោក​អ្នកចូលរួម​ជាមួយ ម . ស . ម . ក នៅក្នុង​ព្រឹត្តិការណ៍​នេះ នៅក្នុងពេល ១៦ ថ្ងៃ បន្ទាប់ ។
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម​.​ស​. ម​.​ក ) ធ្វើ​យុទ្ធនាការ ១៦ ថ្ងៃ ដើម្បី​បញ្ចប់ អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​និង​ទិវា​សិទ្ធិមនុស្ស ។​

​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ទិវារ​អន្តរជាតិ​ដើម្បី​បំបាត់​អំពើហិង្សា​ទៅលើ​ស្ត្រី​។ អំពើហិង្សា​ទៅលើ ស្ត្រី​គឺជា​ការរំលោភបំពាន​មួយ​នៃ​ការរំលោភបំពាន​សិទ្ធិមនុស្ស ដែល​កើតមាន​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក​នៅ ពេលបច្ចុប្បន្ន ហើយក៏​កំពុង​សាយភាយ​នៅ​កម្ពុជា​ផងដែរ​។ តាម​ការប៉ាន់ស្មាន មាន​កម្ពុ​ជាមួយ​នាក់​ក្នុង ចំណោម​ប្រាំ​នាក់​ទទួលរង​នូវ​អំពើហិង្សា​ពី​ដៃគូ​របស់​ពួកគេ ដែល​ចំនួន​នេះ​ត្រូវបាន​គេ​ជឿជាក់ថា​បាន​កើនឡើង ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ដើម្បី​ប្រារព្ធ​ទិវា​នេះ មជ្ឈមណ្ឌល​ដើម្បី​ភាពជា​អ្នកដឹកនាំ សកល​របស់​ស្ត្រី បាន​ផ្តួចផ្តើម​យុទ្ធនាការ​មួយ ដែលមាន​ឈ្មោះថា “​សកម្មភាព ១៦​ថ្ងៃ ដើម្បី​បញ្ចប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​” ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ខែវិច្ឆិកា រហូតដល់​ទិវា​សិទ្ធិមនុស្ស​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ។ ម​.​ស .​ម​.​ក នឹងចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដើម្បី លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​ស្ត្រី និង​ផលប៉ះពាល់​នៃ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅក្នុង​សហគមន៍ និង អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ចាត់វិធានការ​ឲ្យ​បានច្បាស់លាស់​និង​ទាន់ពេលវេលា ដើម្បី​បញ្ចប់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅ​កម្ពុជា​។​

​នៅក្នុង​អំឡុង​ពេលនេះ ម​.​ស​.​ម​.​ក កត់សម្គាល់ឃើញ​មាន​ទិវា​សំខាន់ៗ​មួយចំនួន​ផ្សេងទៀត នៅក្នុង ប្រតិទិន​នៃ​ទិវា​សិទ្ធិមនុស្ស​។ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ទិវា​អន្តរជាតិ​នៃ​អ្នកការពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី ហើយ​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ គឺជា​ទិវា​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ ដែលជា​ថ្ងៃ​ដ៏​សំខាន់​ដើម្បី​ប្រារព្ធ​ទិវា អ្នកការពារ​សិទ្ធិមនុស្ស ដែល​ធ្វើ​ការតស៊ូ​មតិ ការអប់រំ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិមនុស្ស​នៅក្នុង​សហ គម​ន៍​របស់​ពួកគេ​។ លើសពីនេះ​ទៀត ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០២០ គឺជា​ទិវា​សិទ្ធិមនុស្ស ដែលជា​ថ្ងៃ​ដ៏​សំខាន់​មួយ ទៀត​ដើម្បី​ប្រារព្ធ​ខួប​នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ដែលជា​ឯកសារ​គោល​នៃ​ក្របខ័ណ្ឌ​សិទ្ធិ មនុស្ស​អន្តរជាតិ និង​មានចែង​ពី​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​មនុស្ស​គ្រប់គ្នា​។​

​នៅក្នុង​ថ្ងៃ​ដ៏​មាន​សារសំខាន់​ទាំងនេះ ម​.​ស​.​ម​.​ក សូម​ជំ​រុញឱ្យ​រដ្ឋាភិបាល បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន ក្នុងការ​លើកកម្ពស់ ការពារ និង​គោរព​សិទ្ធិមនុស្ស​នៅ​ទូទាំងប្រទេស ជាពិសេស ចាត់វិធានការ​ដើម្បី​ការពារ​សិទ្ធិ ស្ត្រី​និង​លើកកម្ពស់​សមភាព​យេនឌ័រ​។ ម​.​ស​.​ម​.​ក ចូលរួម​តាមរយៈ​សកម្មភាព​ជាច្រើន​ដើម្បី​លើកកម្ពស់​ការ យល់ដឹង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស ជាពិសេស​ទាក់ទង​នឹង​សិទ្ធិ​ប្តី និង​កិច្ចខិតខំ​ប្រឹងប្រែង របស់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មានប្រសាសន៍ថា​៖”​ថ្ងៃ​ដ៏​មាន​សារសំខាន់​ដែលមាន​នៅក្នុង​ប្រតិទិន​ស​ទ្ធិ​មនុស្ស​ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា សិទ្ធិមនុស្ស​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់រូប គ្រប់​ទីកន្លែង ជាមួយនឹង​គុណធម៌​នៃ​ភាពជា​មនុស្សជាតិ​របស់​ពួកគេ​។ ជាពិសេស សិទ្ធិ​ស្ត្រី​គឺជា​សិទ្ធិមនុស្ស ហើយ​យើង​សង្ឃឹមថា ទិវា​អន្តរជាតិ​ដើម្បី​បំបាត់​អំពើហិង្សា​លើ​ស្ត្រី និង​យុទ្ធនាការ ១៦ ថ្ងៃ នឹង​ជំរុញ​ឱ្យ​សហគមន៍​របស់​យើង​ចូលរួម​ប្រឆាំងនឹង​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ។ នេះ​ជាការ​ទទួលខុសត្រូវរ​បស់​បុគ្គល​គ្រប់រូប​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី ហើយ​យើងខ្ញុំ​លើកទឹកចិត្ត​ឱ្យ​សាធារណជន យក​ថ្ងៃ​ទាំងនេះ ជា​ឱកាស​ក្រោកឈរ​ដើម្បី​សិទ្ធិមនុស្ស និង​ធានាថា​ពលរដ្ឋ​ទាំងអស់​នឹង ទទួលបាន​សិទ្ធិសេរីភាព​ពេញលេញ ”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×