Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រូវ​ការសាងសង់​លំនៅដ្ឋាន នឹង​កើនឡើង​រហូតដល់​ជិត​កន្លះ​លាន​ខ្នង នៅ​ឆ្នាំ​២០៣០ ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ VTrust Appraisal បានចេញ​ផ្សាយ​របាយការណ៍​មួយ ដែលមាន​ចំណងជើង​ថា “​ភ្នំពេញ​ឆ្នាំ​២០៣០” បាន​បង្ហាញថា មាន​ខណ្ឌ​ចំនួន​៧ ក្នុងចំណោម​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ បាននិងកំពុង​មា​នស​កម្ម​ភាព​មមាញឹក ក្នុងការ​សាងសង់​លំនៅឋាន ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ ដែល​នឹង​ធ្វើឱ្យ​លំនៅឋាន កើនឡើង រហូតដល់​ជិត​កន្លះ​លាន​ខ្នង នៅ​ឆ្នាំ​២០៣០​។​

​ការព្យាករណ៍ បាន​បង្ហាញថា កំណើន​នៃ​ចំនួន​លំនៅដ្ឋាន អាច​នឹង​កើនឡើង រហូតដល់​ប្រមាណ​១០​ម៉ឺន​ខ្នង នៅត្រឹម​ឆ្នាំ​២០៣០​ខាងមុខ សម្រាប់តែ​ខណ្ឌដង្កោ ដែលមាន​សកម្មភាព​ទិញ​-​លក់​អចលវត្ថុ ក៏ដូចជា​ការសាងសង់​លំនៅដ្ឋាន​សកម្ម​ជាងគេ ដើម្បី​បំពេញតម្រូវការ​រស់នៅ​។​

​អ្នកជំនាញ លើកឡើងថា មាន​គម្រោង​សំខាន់ៗ​ដែល​ជួយ​ឱ្យ​ខណ្ឌដង្កោ​មាន​សកម្មភាព​មមាញឹក ដូចជា​ខណ្ឌ​នេះ មាន​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មាន​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​កាន់តែ​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ចេញចូល​ក្រុង ជាពិសេស​ការតភ្ជាប់​ប​ណ្តា​ញ​ផ្លូវ​នានា​ជាមួយនឹង​មហាវិថី​សម្ដេច​តេ​ជោ រួមជាមួយ​លំហូរ​នៃ​ចំនួន​ប្រជាសាស្ត្រ​ចូលទៅ​រស់នៅក្នុង​តំបន់​នេះ​កាន់តែច្រើន​។​

​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ផ្សាយ​ថា គម្រោង​សំណង់​លំនៅឋាន​នៅតែ​បន្ត​មាន​កំណើន​ល្អ ដែល​នៅក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០​នេះ មាន​ចំនួន ២,៨១៩​គម្រោង ឬ​ស្មើនឹង ៨៤% នៃ​គម្រោង​សាងសង់​សរុប​។ គម្រោង​សំណង់​លំនៅឋាន​នេះ​កើនឡើង​៦.៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕
​ដោយ​៖CEN

spot_img
×