Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​គាំទ្រ​ផង​! ជើង​ខ្លាំង​លាក់​មុខ គល់​ដូង គល់ត្នោត ទាត់​បាន​ទាំងអស់ ឡើង​សង្វៀន​ដឹង​តែ​ពិបាក​រក​ដៃគូ​ទប់​ហើយ (​វីដេអូ​)

spot_img

​អ្នក​គុន​និយម​ទើប​លេចមុខ​ម្នាក់ បាននិងកំពុង​ទទួល​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​វីដេអូ​មួយ​ត្រូវបាន​មហាជន​ធ្វើការ​ចែករំលែក​យ៉ាង​ផុសផុល ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​អ្នក​គុន​ខ្មែរ​លាក់​មុខ​រូបនេះ បញ្ចេញ​សមត្ថភាព ពិសេស​គឺ​ភាពខ្លាំង​មាំមួន​របស់ខ្លួន តាមរយៈ​ការ​ឡាំ​នឹង​ដើម​ចេក និង​គល់ត្នោត​យ៉ាង​អស្ចារ្យ​បំផុត​។​

​តាមរយៈ​វីដេអូ អ្នក​ក្បាច់គុន​រូបនេះ ដែល​ក្រឡេក​មួយ​ភ្លែត​ច្រឡំ​ប៊ូ​ខាវ បានធ្វើ​ឲ្យ​គ្រប់គ្នា​ស្រឡាំងកាំង​តែម្តង ខណៈ​ឡាំ​ស្មងជើង និង​ជង្គង់ ដោយ​ទាត់​បំបាក់​ដើម​ចេក​១​ដើម​ស្ទើរ​មិនគួរ​ឲ្យ​ជឿ និង​បន្ទាប់មក សាក​ស្មង​នឹង​គល់ត្នោត​យ៉ាង​សាហាវ ដែល​មើលទៅ​ហាក់ដូចជា​គ្មាន​ឈឺ​សោះឡើយ​។​

​នេះ​បើ​យោងតាម​សា​ម៉ី​ខ្លួន​ផ្ទាល់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sophal Osmach (​សុផល អូ​ស្មាច់​) បាន​បង្ហោះ​វីដេអូ​ចំនួន​២​ឡាំ​នឹង​ដើម​ចេក និង​គល់​ឆ្នោត ដោយ​ភ្ជាប់​សារ​បញ្ជាក់​ពី​បំណង​របស់ខ្លួន​ថា​៖ «​បើសិនជា​អាច សូម​ពុក​ម៉ែ​បងប្អូន​ជួយ​សែរ Share រូបខ្ញុំ​បាត​ម្នាក់​1 ដើម្បី​ជាការ​លើកទឹកចិត្ត មុននឹង​ខ្ញុំ​ឈានទៅ​ឡើង​ការប្រកួត​ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ នៅលើ​សង្វៀន ព្រោះ​ខ្ញុំ​ចង់​ស្នង​ត្រកូល (​គុណ​ខ្មែរ​) ខ្មែរ​ស្រឡាញ់​ខ្មែរ មួយជីវិត​»​។​

​តែ​ទោះយ៉ាងណា ក្រោយពី​បានឃើញ​បែបនេះ ក៏​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​ចូល​ខ​មិន​ប្រាប់​ក្នុង​បំណងល្អ​ថា​៖ «​សុំ​សរសើរ​ដល់​កម្លាំង​រឹងមាំ ប៉ុន្តែ មិនគួរ​ទៅ​ទាត់​គល់ត្នោត​ទេ សាច់​ឆ្អឹង​អាច​ខូច ពិការ​នៅពេល​បន្ទាប់ សូមមេត្តា ហាត់​ឲ្យ​ត្រូវ​ក្បូន បំប៉ន​សុខភាព និង​ប្រឹង​ហ្វឹកហាត់ ជាមួយ​ក្លឹប​ដែល​ជំនាញ​។ សូម​ជូនពរ សំណាងល្អ​គ្រប់​យ៉ាងដូច​បំណង »៕ ដោយ​៖ លឹម ហុង​

spot_img
×