Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​បាន​កាន់​កាំបិតប៉័ងតោ ដើរ​ស្រែក​ផ្អើល​ប្រជាពលរដ្ឋ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ មិនទាន់​ដឹង​ពី​មូលហេតុ​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បាន​ដើរ​ស្រែក​ឡូឡា​បង្ក​ការភ្ញាក់ផ្អើល ទៅដល់​ប្រជាពលរដ្ឋ ព្រមទាំង​សមត្ថកិច្ច ហើយ​មាន​កាន់​កាំបិតប៉័ងតោ​នៅ​ដៃ​ទៀតផង កាលពី​វេលា​ម៉ោង ១០​និង ៣០​នាទី​ព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ជិត​នឹង​សណ្ឋាគារ ៤២ ជាន់ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏បាន​ចុះទៅ​ដល់ទី​តាំង​នោះ​ភ្លាមៗ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ទៅដល់​ស្ត្រី​រូបនោះ រួមទាំង​វត្ថុតាង​យកមក​ប៉ុស្តិ៍​បឹងរាំង ដើម្បី​សួរនាំ​ទៅដល់​ស្ត្រី​រូបនោះ​ថា​តើ​រូបគាត់ មាន​វិបត្តិ​អ្វី​នឹងមាន​បញ្ហា​អ្វី បានជា​បង្កើត​បញ្ហា​នៅតាម​ដងផ្លូវ​សាធារណៈ​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រូបនោះ បាន​កាន់​កាំបិតប៉័ងតោ​ដើរ​គំរាម រក​កាប់​គេឯង​ពេញ​ផ្លូវ​ព្រះសីហនុ មិនទាន់​ដឹង​ពី​មូលហេតុ​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​។ យ៉ាងណា​ក្រុមការងារ​យើង នឹង​លម្អិត​ព័ត៌មាន​នេះ នៅពេល​ក្រោយ​៕ ដោយ​៖​ហេង​វុត្ថា​

spot_img
×