Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្របពេល​មនុស្សម្នា ជួយ​ជ្រោមជ្រែង​ស្រី​នី​ត ស្រាប់តែ​លោក គួច ខេ​វិ​ន បង្ហាញ​ពី​ក្តីបារម្ភ​ថា​ការជួយ​ទាំងនោះ អាច​មិន​ចំ​គោលដៅ គឺ​គ្រាន់តែ​ដើម្បី​ឆក់យក​…

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​និង​មហាជន​ជាច្រើន​បាន​ជ្រាប​រួចមកហើយ ចំពោះ​រឿងរ៉ាវ​ទាក់ទង​នឹង​ក្មេងស្រី យ៉ង់ ស្រី​នី​ត ដែល​ទទួល​ការចាប់អារម្មណ៍ និង​តាមដាន​ជាខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដោយសារតែ​រូប​សម្រស់​ដ៏​ស្រស់ស្អាត​ពី​ធម្មជាតិ​របស់​នាង ហើយ​ពិសេស​នោះ គឺ​នាង​ជា​កូនស្រី​ច្បង រស់នៅក្នុង​គ្រួសារ​ក្រីក្រ​ដ៏​គួរ​ឲ្យ​អាណិត​។

​ពិតមែន​ហើយ ក្រោយ​រូបភាព​របស់​នាង​ត្រូវបាន​ចែករំលែក​ផ្ទុះ​ល្បី ជាហេតុ​ធ្វើ​ឲ្យ​ក្មេងស្រី​រូបនេះ បាន​មានឱកាស​ឡើងមក​ទីក្រុង​ភ្នំពេញ ហើយ​បានទទួល​បានការ​អញ្ជើញ​ឡើង​ស្ថានីយទូរទស្សន៍ និង​ថែមទាំង​មាន​សំអាងការ​មួយចំនួន​ហៅ​ថត​ទៀតផង​។ ហើយ​ទន្ទឹម​នោះ​ផងដែរ ក៏មាន​សប្បុរសជន​ជាច្រើន​ទៀត បានធ្វើការ​ផ្តល់នូវ​ជំនួយ​ផ្សេងៗ ដល់​រូបនាង ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​រំភើបចិត្ត​ជំនួស​ណាស់​។​

​តែ​ទោះយ៉ាងណា ទង្វើ​នៃ​ទឹកចិត្ត​ដ៏​សប្បុរស​ទាំងនោះ ក៏​ស្រាប់តែ​ត្រូវបាន​លោក គួច ខេ​វិ​ន ដែល​មហាជន​ជាច្រើន​បាន​ស្គាល់​ថា ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បីឈ្មោះ​ម្នាក់ បានបង្ហាញ​ក្តីបារម្ភ​ជាខ្លាំង ដោយ​លោក​បានលើកឡើង​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផ្ទាល់​យ៉ាង​ដូច្នេះ​ថា​៖ «​គ្រា​ដែល​បានឃើញ​នូវ​ទិដ្ឋភាព តាមរយៈ​នៃ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម facbook/ YouTube ស្តីពី​សកម្មភាព យិ​ត​យោង​ប្រតោង​ប្រទាញ ជ្រោង​ពីមុខ រុញ​ពីក្រោយ ឲ្យ​ពីក្រោម ថែម​ពីលើ ទាំង​លុយកាក់ ថវិកា និង​ផ្តល់នូវ​ក្តីសង្ឃឹម​ទុកជាមុន​ពី​មនុស្សម្នា​ជាច្រើន​ទាំង​ខ្ពស់ ទាំង​ទាប ទាំង​អ្នកដើរ​រាប ទាំង​អ្នកដើរ​រលាក់ ទាំង​អ្នកលក់​ចេញ​អ្នក ទិញ​ចូល ទាំង​អ្នក មាន​ចំណូល អ្នកមាន​ចំណេញ ចំពោះ ក្មួយ​ស្រី យ៉ង់ ស្រី​នី​ត ដែលជា​កុមារី​មាន​ក្តី​ប្រាថ្នា​ចង់​ក្លាយជា​គ្រូបង្រៀន និង​ជា​អ្នកសិល្បៈ តទៅ​ថ្ងៃ​អនាគត​នោះ ខ្ញុំ​ពិតជា​កោតសរសើរ​អស់ពី​ចិត្ត ដោយសារតែ​ខ្មែ​ចេះ​ស្រឡាញ់​ខ្មែរ ។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​មមៃ​ហើយ​បារម្ភ​គឺ​នៅត្រង់ថា​”​ការជួយ​មិន​ចំ​គោលដៅ​” ដែល​យ៉ង ស្រី​នី​ត នាង​ប៉ងប្រាថ្នា ឬក៏​អាច​ថា​ជួយ មិន​ឲ្យ​ដល់​គោលដៅ​ដែល​នាង​ប៉ងប្រាថ្នា ព្រោះ​អាច​ថា​ជា​ការជួយ ដើម្បី​ឆក់យក ប្រយោជន៍​សម្រាប់​ខ្លួនឯង​ទៅវិញ ដូច​ពាក្យចាស់​លោក​ពោលថា​”​បើកក្តោង​ឲ្យ​ចំពេល​ធ្លាក់​ខ្យល់​” ឬក៏​”​វិច​អន្សម​ទាន់​មាន​ស្លឺ​ក​ចេក​”​។​

​ពី​សិស្ស​ថ្នាក់​ទី​៥​ទៅកាន់​តួនាទី​ជា​គ្រូបង្រៀន​យ៉ាងហោចណាស់​ក៏​ចំណាយ​ពេលវេលា​១០​ឆ្នាំ ដែរ តែបើ​ឲ្យ​ក្លាយ ជា​អ្នកសិល្បៈ​លំដាប់​ស្រុក​យើង គឺ​ស្អែក​ក៏​អាចទៅរួច​ដែរ ប៉ុន្តែ​អាជីព សិល្បៈ​គឺ​ពិបាក​ជូន​នាង​ឲ្យ​បាន​ទៅដល់​តួនាទី​ជា​គ្រូបង្រៀន​នោះ​ណាស់ ។ ខ្ញុំ​និយាយ​លេងៗ​នេះ មិន​មែនមាន​ទុទិដ្ឋិនិយម​អ្វី​ឡើយ ប៉ុន្តែ​ក្នុង​បំណងល្អ​ដើម្បី​ពិចារណា​ក្នុងការ​”​ជួយ​!” ។ ទាស់ខុស​ឆ្គង​ដោយ​ប្រកា​រណា​ដោយ​អ​ចេតនា​មេត្តា​អធ្យាស្រ័យ​បាទ​!!!»​។​

​សូមបញ្ជាក់ថា នៅពេលនេះ ក្មួយ​ស្រី​នី​ត ត្រូវបាន​លោក​ឧកញ៉ា ស្រី ចាន់ថន ទទួល​ជា​កូនធម៌ និង​ឲ្យ​រៀន​រហូតដល់​ចប់ ខណៈ​លោក​ក៏បានផ្តល់​កន្លែង​ស្នាក់នៅ និង​ផ្តល់ឱកាស​ឲ្យ​កា​ងារ​ឪពុក​របស់​នាង​មានការ​ធ្វើ​ទៀតផង​។ នេះ​បើ​យោងតាម​នាយ​ពាក់​មី កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញ បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ពី ស្រី​នី​ត និង​ជូនដំណឹង​ដល់​បងប្អូន​មហាជន​បាន​ជ្រាបថា “​អបអរសាទរ ស្រី​នី​ត ត្រូវបាន​លោក ឧកញ៉ា ស្រី ចាន់ថន ទទួល​ជា​កូនធម៌ ដោយ​លោក​ផ្តល់​កន្លែង​ស្នាក់នៅ ឲ្យ​ការងារ​ឪពុក ស្រី​នី​ត ធ្វើ និង​ឲ្យ​ស្រី​នី​ត រៀន​ដល់​ចប់ មិនបាន​នៅ​ជាមួយ​ខ្ញុំ​ទៀត​ទេ ចំណែក​សិ​ល្បះ​មិនទាន់​គិត​ទេ ទុក​ឲ្យ​ស្រី​នី​តរៀន​សិន ”៕ ដោយ​៖ លឹម ហុង​

spot_img
×