Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រទះឃើញ​បុរស​ម្នាក់ ស្លាប់​អណ្តែត​នៅក្នុង​រណ្តៅ​ទឹក ដោយ​ពុំទាន់​ដឹង​មូលហេតុ​

spot_img

​កណ្តាល ៖ ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ស្ទូចត្រី ក៏​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​នៅក្នុង​រណ្តៅ​ទឹក រួច​រត់​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។ ហេតុ​ការភ្ញាក់ផ្អើល​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ម៉ឺន​រៀម ឃុំ​ទួល​ព្រិច ស្រុក​អង់​ស្នួល ខេត្តកណ្តាល​។​

​បើ​យោងតាម​ប្រភពពី​បងប្រុស​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ខាង​ព័ត៌មាន CEN ថា មុនពេល​កើតហេតុ​ខាងលើ រូបគាត់​បាន​ទៅ​ស្ទូចត្រី​ម្នាក់ឯង នៅក្នុង​រណ្តៅ​ទឹក ស្រាប់តែ​ដើ​មកដល់​គាត់​បាន​ងើប​មើលទៅ​មុខ ស្រាប់តែ​ឃើញ​សភាព​សព​ហើម​អណ្តែត​ទឹក រួច​គាត់​មានការ​ភ័យខ្លាចរ​ត់ទៅ​ប្រាប់​អ្នកភូមិ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មកជួយ​ពិនិត្យមើល​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

​សព​ជនរងគ្រោះ​ខាងលើ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។ ក្រោយ​កើតហេតុ​ខាងលើ​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់​និង​ទំនាក់ទំនង​ទៅខាង​ជំនាញ កោសល្យវិច័យ​ឲ្យ​ចុះមក​ពិនិត្យ តែ​នៅ​មិនទាន់​បញ្ជាក់ថា ជា​ករណី​ស្លាប់​ដោយសារ​អ្វី​ឲ្យ​ពិតប្រាកដ​។ រួច​ក៏បាន​យក​សព​ទៅ​តម្កល់ទុក​នៅ​វត្ត អោងការ ដើម្បី​ស្វែងរក​សាច់ញាតិ​បន្ត​៕​ដោយ​៖​សា​មេ​ត​

spot_img
×