Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​គាត់​ទេ​! លោក ស្រី ចំរើន ដែលជា​យុវជន​ដ៏​សកម្ម​ពីមុន ពេលនេះ​ធ្លាក់​កាលី​ប ការងារ​ក៏​គេ​មិន​ទទួល​ទៀត ឥឡូវ​ដើរ​លក់​ជ្រក់​ជើងមាន់ ដើម្បី​ចិញ្ចឹមជីវិត​

spot_img

​ភ្នំពេញ ៖ លោកអ្នក​នាង​កញ្ញា ប្រហែលជា​នៅចាំ​បាន​ហើយ ពី​លោក ស្រី ចំរើន ដែលជា​សកម្មជន​ដឹកនាំ​ក្រុមយុវជន​ជា​និស្សិត​នៅតាម​សកល​វិទ្យាល័យ​ខ្លះ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ល្បីឈ្មោះ​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង ពាក់ព័ន្ធ​ករណី​បើក​យុទ្ធនាការ​តាម​យ៉ាង​ស្អិត​នឹង​លោក កឹម សុខា អតីត​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​បកស្រាយ​ការពិត​ជុំវិញ​រឿងអាស្រូវ​ស្នេហា កាលពី​អំឡុង​ឆ្នាំ​២០១៦ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​តែម្តង​។​

​លើសពីនេះ លោក ស្រី ចំរើន ក៏ត្រូវ​បានដឹងថា ជាម​នុស្ស​ជំនិត​របស់​លោកស្រី ធី សុវណ្ណ​ថា ផងដែរ ដែលជា​និច្ចកាល គេ​តែង​តេ​ឃើញ​រូបលោក បាន​លេចមុខ​នៅក្នុង​កិច្ចការ​សង្គម​នានា តាមរយៈ​ការចុះ​តាម​មូលដ្ឋាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ស្ទើរតែ ២៥ ខេត្ត​-​ក្រុង និង​ក៏បាន​បង្ហោះ​សកម្មភាព​របស់លោក និង​ក្រុមការងារ​ជា​ហូរហែ​។ ជាក់ស្តែង ដូច​ក្នុង​រយៈពេល​កន្លងទៅនេះ លោក ស្រី ចំរើន ក៏បាន​ចុះទៅ​ពង្រឹង​ហេ​ដ្ឋា​រចនា​នានា នៅក្នុង​ឃុំ​ត្រើយ​ស្លា ខេត្តកណ្តាល និង​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង ផងដែរ​។​

​ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​មួយរយៈ​ចុងក្រោយ​នេះ គេ​ស្រាប់តែ​ប្រទះឃើញ​លោក ស្រី ចំរើន បាន​បង្ហោះ​សារ​ប្លែកៗ​ពី​អនុស្សាវរីយ៍​ការងារ​ជា​បន្តបន្ទាប់ ដែល​មើលទៅ​ប្រហែលជា​លោក​បាន​លាឈប់​ការងារ​ពី​លោកស្រី ធី សុវណ្ណ​ថា និង​កំពុង​ធ្លាក់​កាលី​ប​ដល់​ថ្នាក់​ក្លាយជា​អ្នក​ដឹក​អ៊ី​វ៉ាន់​ឲ្យ​ភ្ញៀវ និង​ឆ្លៀត​លក់​ជ្រក់​ជើងមាន់ ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ង​។ ជាក់ស្តែង កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​តែម្តង លោក ស្រី ចំរើន បង្ហោះ​សារ​ហាក់​ស្រណោះ​ខ្លួនឯង​បែបនេះ​ថា​៖ ««​នយោបាយ » គេ​ថា ចំរើន​ឯង​លូក​ជ្រៅ​ពេក​ហើយ ចុងក្រោយ​វា​អ៊ីចឹង​!!! ស្ថាប័ន និង​ក្រុមហ៊ុន គេ​អត់​ទទួល​ធ្វើការ​ទេ ! ក្រុម​អតិ​ត​បក្សប្រឆាំង សើចចំអក​ឲ្យ​ថា ចុងក្រោយ​លទ្ធផល​សូន្យ ផេះ (​ពាក្យ​គេ​និយាយ​ចំអក​ឲ្យ​) ខ្ញុំ​នៅតែ​រក្សា​ជំហរ ភាព​រឹងប៉ឹង​ដដែល ញញឹម និង​គ្រោះ​មួយ​នេះ​! កូនប្រុស ៥​ឆ្នាំ​ទៀត​ក៏​មិន​ហួសពេល​ដែរ ខ្ញុំ​នៅតែ​ជា ស្រី ចំរើន ! ពេលនេះ ខ្ញុំ​មាន​ជម្រើស​តែមួយគត់ គឺ​«​ដឹក​អីវ៉ាន់ អន​ឡាញ​ឲ្យ​ភ្ញៀវ » លក់​កាបូប ខោអាវ អន​ឡាញ និង​លក់​ជ្រក់​ជើងមាន់ ជ្រក់​ស្លឹកត្រចៀក​ជ្រូក​មាន​ក្នុង FoodPanda = 10$ Food ពេលនេះ បាន​គេ​ជួយផ្តល់​ផ្ទះ​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន ម៉ូតូ​ជិះ​ប​ណ្តោ​អាសន្ន​សិន ខំ​រកលុយ ចាប់ផ្តើម​ឡើងវិញ សូម​បងប្អូន​ជួយ​គាំទ្រ ខ្ញុំបាទ​ផង​ណា លេខ​ទំនាក់ទំនង​ទិញ ៖ 010 848 824 / 078 354 485 /088 222 741»​។

​យ៉ាងណាមិញ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ គឺ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងមក លោក ស្រី ចំរើន ក៏​បង្ហោះ​រូប​ជិះ​កង់​បី​២​នាក់​ប្រពន្ធ​របស់ខ្លួន និង​ភ្ជាប់​សារ​បែបនេះ​ថា​៖ «១៣​រោច សុក្រ ១៣ វិច្ឆិកា ២០២០ លទ្ធផល​ចេញ​ហើយ … អ្នក​ដែល​ច្បាស់​គឺ​ខ្ញុំ លទ្ធផល ៦​ឆ្នាំ ខ្ញុំ​និង​ប្តី​ប្រពន្ធ​ទទួលបាន​មេរៀន​ដ៏​មហិមា គឺ​សល់​តែ​មួក​ការពារ​សុវត្ថិភាព​២ និង​បំ​និ​ន​ជីវិត​។ ខ្ញុំ​បាន​និមិត្ត​ឃើញ​ទិដ្ឋភាព​នេះ​នឹង​កើតឡើង … បើ​កើត​ហើយ ដូចនេះ ត្រូវ​ហ៊ាន​ទទួលយក និង​កសាង​ជីវិត​ថ្មី … ជូនពរ​ខ្លួនឯង និង​ភរិយា ត្រូវ​រឹងមាំ និង​បន្តដំណើរ​ទៅមុខទៀត​»​។​

​ក្រោយពី​បានឃើញ​បែបនេះ ក៏មាន​ហ្វេ​នៗ​របស់លោក​ជាច្រើន បាន​ចូល​ខ​មិន​សម្តែង​ការសោកស្តាយ និង​លើកទឹកចិត្ត​ឲ្យ​តស៊ូ ព្យាយាម រឹងមាំ​ឡើង ព្រោះថា ការងារ​អី្វ​ក៏​ល្អ​ដែរ កុំ​ឲ្យ​តែ​ការងារ​ទុច្ចរិត កុំ​រស់​ពឹង​សំដី​អ្នកដទៃ ហើយក៏​កុំ​រំពឹង​ខ្លាំង​នូវ​អ្វីដែល​មិនមែនជា​របស់​យើង ស៊ូ​ខ្លួនឯង​ពេល​លំបាក វា​ជា​ថ្នាំ​ពិសេស​ប៉ូវ​ជីវិត​រឹងមាំ​។ ហើយ​លោក ស្រី ចំរើន ក៏បាន​ឆ្លើយតប​អរគុណ​ចំពោះ​អ្នក​ទាំងអស់គ្នា​ផងដែរ ដែល​បានបង្ហាញ​ក្តី​អាណិត និង​លើកទឹកចិត្ត​ដល់​រូបលោក​៕ ដោយ​៖ លឹម ហុង​

spot_img
×