Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​កងកេង រង​ការចោទប្រកាន់​យកលុយ​ពី​ភ្ញៀវ​

spot_img

ភ្នំពេញៈ លោក កៅ សា​រ៉ា​ណា ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​កងកេង (​ខេត្ត​ព្រះសីហនុ​) បាន​រង​ការចោទប្រកាន់ថា យកលុយ​ពី​ភ្ញៀវ​ដែល​ចូលក្នុង​ប្រទេស រាល់​ភ្ញៀវ​មាន​ទិ​ដ្ឋ​ការ​ហើយ​ក្នុង​ម្នាក់ ១០​ដុល្លារ បើ​ភ្ញៀវ​ណា​អត់​បង់​ឲ្យ​ទេ គាត់​ប្រាប់​មន្ត្រី​ប្រថាប់ត្រា​យឺត បើ​បាន​បង់លុយ​ឲ្យ គាត់​ប្រាប់​មន្ត្រី​ប្រថាប់​ឲ្យ​លឿន​ជូន​ភ្ញៀវ​។

​យោងតាម​ប្រភព​បាន​បន្តថា រាល់​ភ្ញៀវ​ចេញទៅ​ប្រទេស​គេ​វិញ លោក កៅ សា​រ៉ា​ណា ឲ្យ​បង់លុយ​ម្នាក់ ៥​ដុល្លារ បើ​មិន​បង់​ទេ គាត់​ប្រាប់​មន្ត្រី​ប្រថាប់ត្រា​ឲ្យ​នៅក្រោយ​គេ​រហូត​យន្តហោះ​ជិត​បិទទ្វា​បាន​ប្រាប់​មន្ត្រី​ប្រថាប់ត្រា​ឲ្យ​ទៅ​។ ចំពោះ​រឿង​បញ្ហា​ផាស VIP យកទៅលក់​ឲ្យ​ភ្ញៀវ​ចិន​ក្នុង​ម្នាក់ ២០​ដុល្លារ ទើប​ឲ្យ​ចូលទៅ​ខាងក្នុង​ព្រលានយន្តហោះ​។

​ប្រភព​បាន​បន្តទៀតថា ប៉ូលិសអន្តោប្រវេសន៍ ស្ថាប័នគយ និង​សន្តិសុខ មាន​សកម្មភាព​រញ៉េរញ៉ៃ​ពាសពេញ​ព្រលានយន្តហោះ​ដណ្តើម​ម៉ូយ​គ្នា គ្មាន​គិត​បញ្ហា​ប្រឈមមុខ​រឿង​កូ​វីដ​ទេ អោយតែបាន​លុយ​ជ្រែ​ទាំង​ពេទ្យ​ច​ន្តា​ឡី​ស័ក​ថែម​ទៀតផង​។ សូម​មើល​ក្នុង camera នៅក្នុង​ព្រលាន​ខេត្ត​ព្រះសីហនុ​វា​និង​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ពួកគាត់​ហើយ​។

​ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ លោក កៅ សា​រ៉ា​ណា ប្រធាន​ធាន​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​កងកេង បានធ្វើ​ការបដិសេធ និង​ច្រានចោល​ទាំងស្រុង គឺ​មិនមែនជា​ការពិត​នោះទេ​។ “​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ខ្ញុំ​សូម​ច្រានចោល​ទាំងស្រុង យើង​មិន​អាចធ្វើ​អី​មួយ​ទៅ​បំពាន​លើ​ក្របខ័ណ្ឌ ក៏ដូចជា​ការដឹក​នាំនៅ​ក្នុង​ស្ថាប័ន ហើយ​មាន​ច្រើន​ស្ថាប័ន​ចូលរួម​ពាក់ព័ន្ធ​គណៈកម្មការ​កូ​វីដ​១៩ អីចឹង​អ្វីៗ​ដែល​យើង​ធ្វើ​នឹង​មិនមែន​យល់ស្រប​តែ​យើង​ម្នាក់ឯង​បានទេ​”​។​

​លោក​លោក កៅ សា​រ៉ា​ណា បាន​បញ្ជាក់ថា ការចោទប្រកាន់ថា លោក​មិន​ប្រថាប់ត្រា​ឲ្យ​គេ ហើយ​ប្រថាប់ត្រា​យ៉ាង​ម​ម៉េច បើ​ភ្ញៀវ​ទាំងអស់​ចុះមក​មាន​ពិនិត្យ​ច​ត្តា​ឡី​ស័ក​ផង មាន​ធនាគារ​ផង និង​មាន​គណៈកម្មការ​ខេត្ត​ផង ហើយ​ទម្រាំ​តែ​មកដល់​លោក​ក្រោយ​គេ ហើយ​ស្ថាប័ន​ទាំងអស់​នឹង​រួមគ្នា ហើយ​ឲ្យ​លោក​ទៅធ្វើ​យ៉ាងម៉េច​បាន​ទៅ​គំរាមកំហែង​គេ​យក ១០​ដុល្លារ​បាន គឺ​វា​មិនអាច​ទៅរួច​ទេ​។ ហើយ​មាន​ដាក់​ផ្លាកសញ្ញា​សរសេរថា ទីនេះ​ពុំមាន​ការបង់ប្រាក់ គឺមាន​ជា​អក្សរ​ចិន អង់គ្លេស និង​អក្សរ​ខ្មែរ​។​

​ពាក់ព័ន្ធ​ករណីនេះ បើតាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ បាន​ប្រាប់ CEN ឲ្យ​ដឹ​ថា ចំពោះ​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពិនិត្យ​លើ​ករណី​ជា​មុខការ​។​

​ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ មិន​សុំ​ការអត្ថាធិប្បាយ​លើ​ករណី​ខាងលើនេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​៕
ដោយ​៖CEN


spot_img
×