Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ដឹកនាំ​កម្ពុជា​និង​វៀតណាម ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ដោះស្រាយ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់​ចំនួន​១៦%

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ខ្លឹមសារ​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​អះអាង​ជាថ្មី​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ក្នុងទិសដៅ​ធានា​សន្តិសុខ និង​សណ្តាប់ នៅតាម​តំបន់​ព្រំដែន​។​

​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយក​រដ្ឋ​​មន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ និង​វិធានការ​នានា ដើម្បី​ជំរុញ បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​ពិភពលោក ដែលជា​ក្តីកង្វល់ និង​ផលប្រយោជន៍​រួម រាប់បញ្ចូល​ទាំង​កិច្ចសហការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ -១៩​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ​វៀតណាម​ចំពោះ​លទ្ធផល​ប្រកបដោយ​ជោគជ័យ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ជាពិសេស​ការចុះហត្ថលេខា​លើ​កិច្ច​ព្រម​​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP)​។ នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត​លើ​ការរីកចម្រើន​ដ៏​ល្អប្រសើរ នៃ​កិច្ច​សហ ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម នាពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ និង​បាន​ឯកភាព ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ ក្នុង​ស្មារតី​នៃ ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។

​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សង្កត់ធ្ងន់​នូវ​សារសំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ព្ធ​ទិស រវាង​ប្រទេស​ទាំងពីរ​។ ក្នុង​គោលបំណង​នេះ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ដល់​ក្រសួង ស្ថាប័ន​នានា និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​នៃ​ប្រទេស​រៀងៗ​ខ្លួន ធ្វើការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​សម្រួល ដល់​ការធ្វើដំណើរ​របស់​ធុរជន ក៏ដូចជា​លើកកម្ពស់​ការអនុវត្ត​វិធានការ​បង្ការ ដើម្បី​ដោះស្រាយ​បញ្ហា​នានា នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដែល​អាច​កើតឡើង​ជាយថាហេតុ​ឱ្យបាន​ទាន់ពេលវេលា​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​អះអាង​ជាថ្មី​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ក្នុងទិសដៅ​ធានា​សន្តិសុខ និង​សណ្តាប់ នៅតាម​តំបន់​ព្រំដែន​។

ថ្នាក់ដឹកនាំ​ទាំងពីរ​បានកត់សម្គាល់​ដោយ​ពេញចិត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ប្រកបដោយ​ជោគជ័យ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង អំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម​ដែល​បានផ្តល់​គ្រឿង​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​សម្របសម្រួល​ឲ្យ​និស្សិត​កម្ពុជា​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​សិក្សា​នៅ​ប្រទេស វៀតណាម​វិញ​។ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រក្សាបាន​នូវ​ស្ថិរភាព សេដ្ឋកិច្ច និង​សង្គម​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ក្នុង​ពិភពលោក​។

​នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​អបអរ​សារ​ទរ​ចំពោះ​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​លើ​ពិធីសារ​ទទួលស្គាល់​ការ​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ឆ្នាំ​២០១៩​។ នាយករដ្ឋមន្ត្រី​ទាំងពីរ​ក៏បាន​គូសបញ្ជាក់​នូវ​សារសំខាន់​នៃ​ការផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ព​នឿន​នីតិវិធី​ដើម្បី​ផ្លាស់ប្តូរ​លិខិត​តូប​ករ​ណ៍ នៃ​ការផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញបន្ថែម និង​ពិធីសារ​ឆ្នាំ​២០១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ថ្នាក់ដឹកនាំ​ទាំង ពីរ​ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ដោះស្រាយ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់​ចំនួន​១៦%​ក្នុង គោលបំណង​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែន​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​គូសបញ្ជាក់ ពី​សារសំខាន់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​គណៈកម្មការ​ចម្រុះ កម្ពុជា​-​វៀតណាម​លើក​ទី​១៨ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ប្រទេស​កម្ពុជា​។​

​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្របខណ្ឌ​តំបន់ និង​ពហុភាគី ដូចជា អនុតំបន់​មេគង្គ អាស៊ាន កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​។​

​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​ត្រូវបាន​ធ្វើឡើង​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​បំផុត ឆ្លុះបញ្ចាំង​ពី​សាមគ្គី ភា​ព​ជា​ភាតរភាព និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​៕​ ដោយ​៖​ បញ្ញា​ស័ក្តិ​

spot_img
×