Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុះពារ​រាល់​ឧបសគ្គ តាមរយៈ​អាជីវកម្ម​បែប​សហគ្រិនភាព ក្នុងកំឡុងពេល​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ​កាលពី​សប្តាហ៍​កន្លងទៅ លោក​ឯកអគ្គរាជទូត​រង Luke Arnold បាន​ជួប​ជាមួយ លោកស្រី សៀង សុខ​ចាន់ ដែលជា​សហ គ្រិន​មួយរូប ហើយក៏​ជា​អ្នកតំណាង ឱ្យ​ជន​មាន​ពិការភាព នៅក្នុង​ខេត្តបាត់ដំបង​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​

​ដោយមាន​ការគាំទ្រ​ពី កម្មវិធី​សហប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា ដើម្បី​ការផ្តល់សេវា​ប្រកបដោយ​និរន្តរភាព និង​សមធម៌ (ACCESS) របស់​អូស្ត្រាលី លោកស្រី សុខ​ចាន់ មានលទ្ធភាព​ទទួលបាន​នូវ​កម្ចី ដែល​មិន​ត្រូវការ​វត្ថុ​បញ្ចាំ ដើម្បី​ពង្រីក​មុខរបរ​កាត់ដេ​រ​របស់គាត់​។ ទោះជា​មាន​ផលប៉ះពាល់​ដល់​ការបញ្ជាទិញ ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ តែ​សុខ​ចាន់ បាន​សម្រប​មុខរបរ​របស់គាត់ ហើយ​ឥឡូវនេះ​គាត់​បាន បន្ថែម​ជាការ​ដេរ​ម៉ាស​ការពារ​ជំងឺ​កូ​វីដ​-១៩ ដ៏​ស្រស់ស្អាត​។

​លោកស្រី សុខ​ចាន់ ដែលជា​ជន​មាន​ពិការភាព​អង្គុយ​លើ​រទេះរុញ និង​ជា​ប្រធាន អង្គការ​វេទិកា​ស្ត្រី​ពិការ​ក្នុង​ខេត្តបាត់ដំបង បាន​កោតសរសើរ​ដល់​កម្មវិធី ACCESS ដែល​បាន​ជួយ​រូបគាត់ ក្នុង​ការកសាង​បណ្តាញ​ទំនាក់ទំនង ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ គាត់​បាន​និយាយថា “​ដោយ​ឥឡូវនេះ ខ្ញុំ​ស្គាល់​អាជ្ញាធរ​មូលដ្ឋាន តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ គាំទ្រ​ដោយ​កម្មវិធី ACCESS ធ្វើឱ្យ​ខ្ញុំ​មាន​ទំនុកចិត្ត ក្នុងការ​ធ្វើការ​ជាមួយ​ពួកគាត់ និង​ស្វែងរក​ការគាំទ្រ​ពី​ពួកគាត់ ដើម្បី​ចាត់វិធានការ​ផ្សេងៗ ធានាបាន​នូវ​បរិ​យាប​ន្ន​ពិការភាព ដូចជា​ការបង្ក​លក្ខណៈ​ងាយស្រួល​នៅតាម​អាគារ​សាធារណៈ​ក្នុង​ខេត្តបាត់ដំបង សម្រាប់​ជន​មាន​ពិការភាព​ប្រើ​រទេះរុញ​” ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×