Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ ខួប​ទី​១៥​ឆ្នាំ ដែលល្ខោន ស្រមោល ស្បែក ធំ​របស់​កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​

spot_img

​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​ទី​១៥​ឆ្នាំ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ របស់​អង្គការ​យូណេស្កូ​។​

​សិល្បៈ​ល្ខោនស្បែក​ធំ មាន​ប្រវត្តិ និង​អាយុកាល​ជា​យូរលង់​ណាស់​មកហើយ​លើទឹក​ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សកលលោក​ទ​ទួល​ស្គាល់ និង​ឲ្យ​តម្លៃ​ថា ជា​សម្បត្តិ​មនុស្សជាតិ​ដ៏​អស្ចារ្យ និង​បានដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ខាង​បេតិកភណ្ឌ​បញ្ចេញ​សំឡេង និង​អរូបី​យ៍​របស់​មនុស្សជាតិ ក្នុង​ឆ្នាំ​២០០៥ របស់​អង្គការ​យូណេស្កូ ទៀតផង ដែល​នេះ ជា​មោទនភាព​ជាតិ​មួយ ដ៏​ត្រចះត្រចង់​មិនអាច​កាត់ថ្លៃ​បាន​។​

​ល្ខោនស្បែក​ធំ អាច​ត្រូវបាន​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀតថា «​ណាំងស្បែក​ធំ​» ហើយ​វា​ជា​សិល្បៈ​ស្រមោល​មួយបែប ដែល​ប្រើប្រាស់​ផ្ទាំង​រូប​ឆ្លាក់​ពី​ស្បែក មក​សម្តែង​ជា​ឈុត​ឆាក​សាច់រឿង ហើយ​រូប​ឆ្លាក់​ពី​ស្បែក​ទាំងនោះ​ត្រូវគេ​ដាប់ និង​ឆ្លាក់​ជា​រូប​អាទិទេព ដែល​ភាគច្រើន​ជា​រឿង​បែប​ព្រហ្ម​ណ៍​សាសនា​។ ល្ខោនស្បែក​ធំ គឺជា​សិល្បៈ​មួយ មាន​ប្រវត្តិ​នៅពេល​ព្រហ្ម សាសនា​ចូលមក​ទឹកដី​ខ្មែរ​។ កាលពី​ដើមឡើយ សិល្បៈ​ប្រភេទ​នេះ ត្រូវបាន​គេ​ឃើញ​សម្តែង​ក្នុង​ពិធី​តែ​ពីរ ឬ​បី​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​កម្រ​សម្តែង​ជា​សាធារណៈ​ណាស់​។ ពិធី​ទាំងនោះ មានដូចជា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ និង​ពិធី​គ្រងរាជ្យ ឬ​ក្នុង​ពិធី​សក្ការៈ​របស់​ឥស្សរជន​ល្បីៗ។​

​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​​

spot_img
×