Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Spotify បាន​តម្រូវឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​លេខ​សម្ងាត់​ថ្មី បន្ទាប់ពី​មានការ​បែកធ្លាយ​ទិន្នន័យ​ពី​ជន​ទី​បី​

spot_img

ភ្នំពេញ​៖ ​ក្រុមហ៊ុន Spotify ដែលជា​ក្រុមហ៊ុន​ចែកចាយ​បទ​ចម្រៀង​ដ៏​ធំ​មួយ​នោះ បានចាប់ផ្ដើម​ឱ្យ​អ្នកប្រើប្រាស់​របស់​ពួកគេ​បង្កើត​លេខ​សម្ងាត់​ជាថ្មី បន្ទាប់ពី​រកឃើញថា ព័ត៌មាន​របស់​អ្នកប្រើប្រាស់​មួយចំនួន​ត្រូវបាន​រក្សាទុក​នៅក្នុង​ក​ន្លែ​ង​ផ្ទុក​ទិន្នន័យ​បើកចំហ​មួយ​របស់​ជន​ទី​បី​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

កាលពីដើម​សប្តាហ៍​នេះ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​ក្រុមហ៊ុន vpnMentor បាន​រកឃើញ​ទិន្នន័យ​ចំនួន​ប្រមាណ 72GB ដែល​រួមមាន​ទាំង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ និង​ឈ្មោះ​សម្គាល់​សម្រាប់​ចូលទៅក្នុង​គណនី​ផង​នោះ ត្រូវបាន​ក្រុម​ជនអនាមិក​កំពុងតែធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ព័ត៌មាន​សម្រាប់ login ចូលទៅក្នុង​គណនី​រប​ស់​អ្នកប្រើប្រាស់​ជាមួយ​ក្រុមហ៊ុន Spotify​។ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពួកគេ​ពុំបាន​ដឹង​ពី​ប្រភព​របស់​កន្លែង​ផ្ទុក​ទិន្នន័យ ប៉ុន្តែ​វា​មិនមែនជា​កន្លែង​ផ្ទុក​ទិន្នន័យ​របស់​ក្រុមហ៊ុន Spotify នោះទេ វា​អាច​គ្រាន់តែ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​របស់​ជន​ទី​បី​ដែល​ពួកគេ​បាន​ប្រមូល​ទិន្នន័យ​ពី​ការ​បែកធ្លាយ​ពី​ប្រភព​ផ្សេងៗ​ទៀត​។​

​ការប្រើ​យុទ្ធសាស្ត្រ ប្រមូល​ឈ្មោះ​និង​លេខ​សម្ងាត់ ដែល​បាន​លេច​ធ្លាយ តាម​ការ​ជ្រៀតចូល​តាម​អន​ឡាញ ទៅក្នុង​ក្រុមហ៊ុន​មួយចំនួន បន្ទាប់មក​ជនអនាមិក​នឹង​ប្រើ​ឈ្មោះ និង​លេខ​សម្ងាត់​ទាំងនោះ​ដើម្បី​ព្យាយាម​ចូលទៅក្នុង​គណនី​របស់​ក្រុមហ៊ុន​ផ្សេងទៀត​នោះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា Credential Stuffing ហើយ​វា​កំពុងតែ​រីក​រាលដាល​ខ្លាំង​នៅក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ការវាយប្រហារ​នេះ​គឺ​ដើម្បី​ស្វែងរក​គណនី​ដែលមាន​លេខ​សម្ងាត់​ដូចៗ​គ្នា​។​

​ដោយសារតែ​ឃើញ​ពី​ហានិភ័យ​ទាក់ទង​នឹង​ការប្រើ​ឈ្មោះ និង​លេខ​សម្ងាត់​ដូចគ្នា​ពី​គណនី​មួយ​ទៅ​គណនី​មួយទៀត​នោះ ទើប​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តែងតែបាន​ណែនាំ លោកអ្នក​ចៀសវាង​ពី​ការប្រើប្រាស់​លេខ​សម្ងាត់​ដដែលៗ ហើយ​លោកអ្នក​គួរតែ​ប្រើ​លេខ​សម្ងាត់​ដែល​ពិបាក​នឹង​ស្មាន ដោយមាន​ទាំង​អក្សរ លេខ និង​សញ្ញា​ផ្សេងៗ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×