Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង លោក សម រង្ស៊ី និង​បក្ខពួក​៨​នាក់​ទៀត ក្នុង​សំណុំរឿង «​ឧបឃាត​» តែ​អវត្តមាន​ជនជាប់ចោទ​

spot_img

​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង លោក សម រ​ង្ស៉ី និង​បក្ខពួក​៨​នាក់​ទៀត ពាក់ព័ន្ធ​នឹង​សំណុំរឿង «​ឧបឃាត​»​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​យោងតាម​ដីកាកោះ​ឲ្យ​ចូលខ្លួន​របស់លោក សេង ហៀ​ង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី និង​បក្ខពួក​៨​នាក់​ផ្សេងទៀត ដែល​ក្នុងនោះ​មាន លោក អេង ឆៃអ៊ាង​, លោកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទិ្ធ​, លោក ហូរ វ៉ាន់​, លោក​ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោកស្រី ជូ​ឡុង សួ​មួ​រ៉ា និង លោក នុត រំដួល ចូលខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ដោះសារ​លើ​បទ​ចោទ​ក្នុង​សំណុំរឿង «​ឧបឃាត​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​យក​ដីកា​ទៅ​បិទ​ជាប់​របង​អតីត​ស្នាក់​បក្ស​សង្គ្រោះ​ជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​លោក សេង ហៀ​ង ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​ក្រុមប្រឹក្សា​ជំនុំជម្រះ រួមមាន លោក ឌុ​ច សុខ​សារិន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ , លោក ស៊ន ប៊ុណ្ណា​រិ​ទ្ធិ និង​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​យក​ដីកាកោះ​ចូល​សវនាការ​អ្នក​ដែល​ពាក់ព័ន្ធ​សំណុំរឿង “​រួមគំនិត​ក្បត់ជាតិ​” ចំនួន​៦៨​នាក់​បន្ថែមទៀត ដែល​សុទ្ធតែ​បក្ខពួក​របស់​ទណ្ឌិត សម រង្ស៊ី ទៅ​បិទ​នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ចាក់អង្រែលើ ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​ដើម្បី​ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ។​

​ដីកា​ដែល​កម្លាំង​នគរបាល​យកទៅ​បិទ​នៅ​អតីត​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បានកំណត់​ឲ្យ​អ្នក​ទាំងអស់​ដែល​រួមគំនិត​ក្បត់ជាតិ មានឈ្មោះ​ក្នុង​ដីកា ត្រូវ​ចូលរួម​ក្នុង​សវនាការ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ ដើម្បី​ជំនុំជម្រះ​ទោស​លើ​សំណុំរឿង «​រួមគំនិត​ក្បត់​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៩​។ កម្លាំង​នគរបាល​ដែល​ចុះ​បិទ​ដីកា​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊ុន សុ​សិក្ខា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ​។​

​មន្ដ្រី​តុលាការ​បាន​គូសបញ្ជាក់ថា សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​សិទ្ធិ​ប្រមូលផ្ដុំ​គ្នា​នៅ​ទីតាំង អតីត​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ ពោល​ប្រសិនបើ​ហ៊ាន​ល្មើ​សនឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ តាម​បញ្ញត្តិ​មាត្រា ៥២៣ នៃ​ក្រមព្រហ្មទណ្ឌ «​បទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ​»​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊ុន សុ​សិក្ខា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ ដឹកនាំ​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត យក​ដីកា​ដូចនេះ​ទៅ​បិទ​ម្ដង​រួចមកហើយ ដោយ​ក្នុងនោះ មាន​ទាំង​ឈ្មោះ​របស់ ទណ្ឌិត សម រ​ង្ស៉ី និង​ជន​ត្រូវ​ចោទ​ចំនួន​១៤​នាក់​ផ្សេងទៀត​។​

​ខ្លឹមសារ​ដីការ​របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្រោយពី​បានដាក់​រឿង​ជំនុំជម្រះ​រួច សម្រេច​ឲ្យ​ឈ្មោះ សម រង្ស៊ី ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ កើត​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​១៩៥៩ សញ្ជាតិ​ខ្មែរ កាន់​លិខិតឆ្លងដែន​លេខ D0002190 ទីកន្លែង​កំណើត សង្កាត់​លេខ​២ ក្រុងភ្នំពេញ អាស័យដ្ឋាន​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ឲ្យ​ចូលមក​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ (​ជាន់​ទី​១ សាល​សវនាការ​ទី​១) នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក ជា​កំហិត ដើម្បី​ចូលរួម​សវនាការ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×