Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជនជាតិ​ចិន​ម្នាក់ ខឹង​ប្រពន្ធ​ខ្មែរ​រត់ចោល​បាត់ ប្រើ​កន្ត្រៃ​ចាក់​កូនស្រី​ម្នាក់​ស្លាប់ ហើយ​ចាក់​សម្លាប់​ខ្លួនឯង​របួស​ធ្ងន់

spot_img

​កណ្ដាល ៖ បុរស​ជា​ប្តី​ជា​ជនជាតិ​ចិន បាន​ប្រើ​កន្ត្រៃ​ចាក់​កូនស្រី​ម្នាក់​អាយុ​១​ឆ្នាំ បណ្តាលឱ្យ​ស្លាប់ ។​ ​បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឬ​ស្សី​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក ដែល​កំពុង​អង្គុយ​នៅក្នុង​បន្ទប់​ជួល​លេខ​១០១ នៃ​ផ្ទះសំណាក់​មង្គល​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​។​

​បើតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ ចាក់​សម្លាប់​កូនស្រី​ខ្លួនឯង​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ដឹកនាំ​កងកម្លាំង​ដោយផ្ទាល់​ចុះទៅ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ តែដោយសារ​ជនសង្ស័យ​ចាក់​ប្រហារ​ខ្លួនឯង​ដែរនោះ ទើប​សមត្ថកិច្ច​នាំខ្លួន​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​។​

​ករណី​ឃាតកម្ម​សម្លាប់​កូនស្រី​ខ្លួនឯង ហើយ​ចាក់​សម្លាប់​ខ្លួនឯង​ជា​ក្រោយ តែ​មិន​ស្លាប់​នេះ​បាន​កើតឡើង​កាលពី វេ​ល​ម៉ោង​១៩​នឹង​១០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រង់ចំណុច​បន្ទប់​លេខ​១០១ ផ្ទះសំណាក់​យីហោ​មង្គល ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ​ឈ្មោះ ទ័​រ ទ័​រ អាយុ​១​ឆ្នាំ​ជាង ជនជាតិខ្មែរ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ម្តាយ​ជា ជនជាតិខ្មែរ មាន​ឪពុក ជា​ជន​ជាតិចិន​។ ជនសង្ស័យ​ត្រូវជា​ឪពុក​ឈ្មោះ ភី​ន ភី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ស្នាក់ នៅក្នុង​ភូមិ​/​សង្កាត់​កើតហេតុ​។​

​ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ម្តាយ​កុមារី​រងគ្រោះ​ឈ្មោះ ធុង ចាន់​រៈ អាយុ​៣០​ឆ្នាំ បាន​រត់ចោល​ប្តី ជា​ជន​ជាតិចិន និង​កូនស្រី​តូច​របស់ខ្លួន​ដែល​រស់នៅ​ភូមិ​សង្កែ​រោង ឃុំ​រហាស់ ស្រុក​រវៀង ខេត្តព្រះវិហា ហើយ​បានមក​ជួល​បន្ទប់​លេខ​១០១ ផ្ទះសំណាក់​មង្គល ស្ថិតនៅ​ក្នុងភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ស្នាក់នៅ​អស់​រយៈពេល​ជាង​១​ខែ​មកហើយ​។ លុះ​បាន​ប្រហែល​១០​ថ្ងៃមុន​កើតហេតុ ជនសង្ស័យ​ជា​ប្តី​បាន​បីកូន​ស្រី​តូច​របស់ខ្លួន តាម​រកឃើញ​នៅផ្ទះ​សំណាក់​ខាងលើ និង​បានរស់នៅ​ជាមួយគ្នា​រហូតមក ទើប​នៅវេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ជនសង្ស័យ និង​ស្ត្រី​ជា​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​ជាថ្មី​ម្តងទៀត ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដាច់ចិត្ត​ចុះចោល​ជនសង្ស័យ​ជាថ្មី​ម្តងទៀត​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ការចុះ​ចោល​លើក​នេះ ធ្វើ​ឲ្យ​ជនសង្ស័យ​កើតក្តី​ខឹងសម្បារ ក៏បាន​សម្រេចចិត្ត​ចាក់​សម្លាប់​កូនស្រី និង​ចាក់​ខ្លួនឯង​ជា​ក្រោយ​ដោយ​កន្ត្រៃ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ដឹកនាំ​កងកម្លាំង​ដោយផ្ទាល់​ចុះទៅ​អន្តរាគមន៍ ចាប់ខ្លួន​ជនសង្ស័យ តែដោយសារ​ជនសង្ស័យ​មាន​របួស​ដែរ ទើប​សមត្ថកិច្ច​បញ្ជូន​សង្ស័យ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ រង់ចាំ​ព្យាបាល​របួស​រួច ទើប​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×