Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! តុលាការក្រុង​ហាណូយ កាត់ទោស​ប្រហារជីវិត​ឪពុកចុង ខណៈ​ស្ត្រី​ជា​ប្រពន្ធ​ដាក់គុគ​មួយជីវិត ដោយសារ​ទង្វើ​ដ៏​ឃោរឃៅ​ទៅលើ​….

spot_img

​បុរស​ម្នាក់​នៅ​ទីក្រុង​ហាណូយ​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ពីបទ​ធ្វើឃាត​លើ​កូនស្រី​ចុង​អាយុ ៣ ឆ្នាំ របស់ខ្លួន ខណៈដែល​ម្តាយបង្កើត​ក្មេងស្រី​រងគ្រោះ​ក៏ត្រូវ​បាន​តុលាការ កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​ផងដែរ​។​

​តុលាការ​ប្រជាជន ក្នុង​ទីក្រុង​ហាយ​ណូយ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បានបញ្ចប់​ការជំនុំជម្រះ​ក្តី​រយៈពេល ២ ថ្ងៃ របស់​បុរស​ឈ្មោះ ង្វៀង មិញ​ទួន (Nguyen Minh Tuan) អាយុ ៣១ ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ង្វៀន ធី​ឡាន​អាន (Nguyen Thi Lan Anh) អាយុ ២៩ ឆ្នាំ ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការស្លាប់​កូនស្រី​អាយុ ៣ ឆ្នាំ របស់​ពួកគេ និង​ក៏​ជា​កូនស្រី​បង្កើត​របស់ Anh​។​

​យោងតាម​ការ​តុលាការ នាង Anh មានកូន​ស្រី​អាយុ ៣ ឆ្នាំ​ម្នាក់ ឈ្មោះ N.N.M ដែលជា​កូន​ជាមួយ​ប្តី​មុន​របស់​នាង​។ បន្ទាប់ពី​ការលែង​លះ Anh និង Tuan (​ប្តី​ក្រោយ​) បាន​រៀបការ​ជាមួយគ្នា​នៅក្នុង​ឆ្នាំ ២០១៨ ខណៈពេលដែល​កូនស្រី​រងគ្រោះ រស់នៅ​ជាមួយ​ម្តាយ​របស់ Anh​។ ហើយ Anh និង Tuan ក៏​បង្កើត​បានកូន​ក្រោយ​ម្នាក់ទៀត​ជាមួយគ្នា​ផងដែរ​។​

​យ៉ាងណាមិញ កាលពីដើម​ខែកុម្ភៈ Tuan បាន​ទិញ​គ្រឿងញៀន​ចំនួន ២,៣ លាន​ដុង (៩៩ ដុល្លារ​អាមេរិក​) សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​។​

​នៅ​ថ្ងៃទី ៥ ខែមីនា Anh ក៏បាន​នាំ​កូនស្រី​ខ្លួន N.N.M ពី​ម្តាយ មកលេង​ផ្ទះ​របស់​នាង ជាមួយ​ប្តី​ក្រោយ Tuan​។​

​នាង Anh និង Tuan បាន​និយាយថា ពួកគេ​បានដាក់​ក្មេងស្រី​រងគ្រោះ​នៅ​ខាងក្នុង​អាង​លាង​ប្លា​ស្ទិ​ច បន្ទាប់ពី​នាង​មាន​អាកប្បកិរិយា​មិនល្អ ហើយក៏​បាន​វាយ​កូនស្រី​តូច​នោះ ជាមួយ​ដែក​ពេញ​មួយ​យប់​ថ្ងៃទី​២៩ ខែមីនា​។ លើសពីនេះ Tuan ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន ក៏បាន​បន្ត​វាយ​ដុំ​លើ​ក្មេងស្រី​ចុង រហូត​រងរបួស​ធ្ងន់​ធ្ង​រ​។​

​នៅ​ម៉ោង​ប្រហែល ៨ ព្រឹក នៅ​ព្រឹក​បន្ទាប់ ក្មេងស្រី​រងគ្រោះ បាន​លេចឡើង​នូវ​អាការ​ពិបាក​ដកដង្ហើម ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​មួយ ជា​កន្លែង​ដែល​នាង​បានទទួល​មរណភាព​នៅ​ម៉ោង ១១ និង ០០ នាទី ដោយសារ​របួស​ខួរក្បាល​។​

​នៅក្នុង​សវនាការ Tuan បាន​និយាយថា គាត់​គ្រាន់តែ​វាយ​កូនស្រី​ចុង​ពីរ​បី​ដង​ប៉ុណ្ណោះ ហើយ​បន្ថែមថា ក្មេងស្រី​នោះ​ប្រហែលជា​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​។​

​តែ​យ៉ាងណា គណៈវិនិច្ឆ័យ​បាន​អះអាងថា ពួកគេ​មាន​ភស្តុតាង​គ្រប់គ្រាន់ ទាក់ទង​នឹង​ករណីនេះ​ដើម្បី​កាត់ទោស​ប្រហារជីវិត Tuan​។​

​នៅពេលដែល Anh ខកខាន​មិនបានការ​ពារ​កូនស្រី​របស់ខ្លួន គណៈវិនិច្ឆ័យ​បាន​និយាយថា នាង​ក៏​សម​នឹង​ទទួលបាន​ការដាក់ទណ្ឌកម្ម​ប្រហាក់ប្រហែលគ្នា​ផងដែរ ដោយ​ត្រូវ​ផ្តន្ទាទោស​នាង​ឱ្យ​ជាប់គុក​អស់​មួយជីវិត ព្រោះ​នាង​នៅតែមាន​កូនតូច​ម្នាក់ទៀត ដើម្បី​ចិញ្ចឹម​អប់រំ​ស្របតាម​ច្បាប់​ក្នុង​តំបន់​។​

​ជាមួយគ្នានេះ​ផងដែរ នាង Anh ក្រោយពី​បានឮ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត ក៏បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ពេញ​ក្នុង​តុលាការ និង​លុតជង្គង់​សុំ​ការ​អភ័យទោស​ពី​តុលាការ ចំពោះ​កំហុស​ដ៏​ធ្ងន់ធ្ងរ​នេះ​មកលើ​កូនស្រី​របស់ខ្លួន​៕ ដោយ​៖ លឹម ហុង​

spot_img
×