Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចលនា​កីឡា​នៅក្នុង​ខេត្តតាកែវ កំពុង​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចាប់អារម្មណ៍​ខ្លាំង នៅ​ចុងឆ្នាំ​២០២០​នេះ ក្រោយ​ស្ថានភាព​កូ​វីដ​១៩ ត្រូវបាន​ថមថយ​

spot_img

​តាកែវ​៖​បិទ​បញ្ចប់​ការប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក​ក្របខ័ណ្ឌ​មហាជន​ទូ​ទាំ​ងខេត្តតាកែវ កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គណៈកម្មាការ​រៀបចំ​កា​រ​ប្រកួត​មន្ទីរអប់រំ​យុវជន និង​កីឡា រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ ក្នុងនោះ​ម្ចាស់​ជ័យលាភី​ជា​ជើងឯក​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅលើ​ក្រុមបាល់ទាត់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចំណាត់ថ្នាក់​លេខ ២ បាន​ទៅលើ​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក ស្រុក​បាទី ចំណាត់ថ្នាក់​លេខ ៣ ក្រុមបាល់ទាត់​សាលាខេត្ត​តាកែវ ។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​បិទ​វគ្គ​យក​លេខ​១ និង​លេខ​២ កាល​ថ្ងៃ​ម្សិលមិញ​នេះ គឺ​ក្រុមបាល់ទាត់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ជួប​ជាមួយ​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក ស្រុក​បាទី ដោយ​ធ្វើការ​ប្រកួត​អស់​រយៈពេល ៩០​នាទី​ចំនួន ២​តង់ ក្រុម​ទាំងពី មានការ​ស្វា​ហាត់​ក្នុង​ប្រកួត ដោយ​លក្ខណៈ​បច្ចេកទេស​នៃ​ការលេង​រៀងៗ​ខ្លួន ហើយក៏​មិនទាន់មាន​ក្រុម​ណា​រក​គ្រាប់​បាល់​នោះឡើយ ចប់​តង់​ទី​២ អាជ្ញាកណ្តាល​សម្រេច​បញ្ច​ប់​ដោយ​បាល់ ប៉េ​ណង់​ទី ៥​គ្រប់​ម្នាក់ ក្នុង​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក ស្រុក​បាទី​បាន​ស៊ុត​ប៉េ​ណង់​ទី​ចូល​បាន ៣​គ្រប់ ចំណែក​ក្រុមបាល់ទាត់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ស៊ុត​ប៉េ​ណង់​ទី​ចូល​បាន ៤​គ្រប់ ជា​លទ្ធផល​កាត់​បញ្ចប់សេចក្តី ក្រុមបាល់ទាត់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ យកឈ្នះ​លើ​ក្រុមបាល់ទាត់​ស​.​ស​.​យ​.​ក ស្រុក​បាទី ដោយ​បាល់​ប៉េ​ណង់​ទី ៤​ទល់​និង​៣ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆឹង រតនៈ ស្នងការរង​នគរបាល​ខេត្តតាកែវ ដែលជា​អ្នក​ផ្តួចផ្តើម​បំផុល​បំផុស​ចលនា​កីឡា បង្កើតបានជា​ក្រុមបាល់ទាត់​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​នេះ ឈាន​មករក​ភាពជោគជ័យ និង​នាំ​កិត្តិយស​មក​ឲ្យ​អង្គភាព តាម​ប្រសាសន៍​ណែនាំ​របស់លោក​ស្នងការ កឺ​ប្រឹងប្រែង​រៀបចំ​ក្រុម​កីឡាករ​ឲ​កាន់តែ​ល្អ​ជាង​នេះ​ថែមទៀត ទៅលើ​ការលេង​ទៅតាម​លក្ខណៈ​បច្ចេកទេស​នៃ​ការលេង​កីឡា ជាព​សេស គឺមាន​គោលបំណង​សំខាន់​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដែលជា​យុវជន​ទំពាំង​ស្នង​ឫស្សី​នៅក្នុង​ខេត្ត ឲ្យ​ងាក​មកលេង​កីឡា​ឲ្យ​បាន​ច្រើន ជៀសវាង​ក្មេងៗ​យុវជន​ទាំងអស់នោះ​យក​ពេលទំនេរ​ទៅ​ប្រព្រឹត្ត​អំពើ​ឧបាយ​មុខ​ពាលា​អាវ៉ាសែ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ។

​លោក​ស្នងការរង​បន្តថា សកម្មភាព​ការប្រកួត​កីឡា​នេះ​យើង​សង្កេតឃើញថា ក្មេងៗ​យុវជន មិន​ថា​ក្មេង​ឬ​ចាស់​ឡើយ គឺមាន​ការចូលរួម​គាំទ្រ ទស្សនា​យ៉ាងច្រើន​មែនទែន ហើយ​លោក​រំពឹងទុក​ថា​និង​បន្ត​ជំរុញ​សកម្មភាព​ប្រកួត​កីឡា​បែបនេះ​ឡើង​បន្តទៀត ដើម្បី​ទាញ​យុវជន​ទាំងនោះ​អោយ​ងាក​មករក​ការលេង​កីឡា​អោយបាន​ច្រើន​ឡើងវិញ ។​

​ជាមួយនឹង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះដែរ ប្រធានការិយាល័យ​អប់រំ​កាយ​និង​កីឡា ខេត្តតាកែវ លោក ឡាយ សែម បាន​យល់ឃើញថា ការ​បំផុល​បំផុស​នៅ​សកម្មភាព​ការប្រកួត​កីឡា​នៅក្នុង ខេត្តតាកែវ ជា​សកម្មភាព​ដ៏​ល្អ​បំផុត សម្រាប់​ក្មេងៗ​យុវជន​ជំនាន់​ក្រោយ មានឱកាស​ក្លាយខ្លួនជា​កីឡាករ​ឆ្នើម និង​បង្កើតបាន​ទៅជា​កា​លេង​កីឡា​ដើម្បី​សុខភាព និង​មិត្ត​ភាពល្អ រវាង​យុវជន និង​យុវជន ជា​អ្នកគាំទ្រ នៅក្នុង​ខេត្ត ក៏ដូចជា​តាម​បណ្តា​ស្រុក យក​ពេលវេលា​កីឡា​នេះ ជៀស​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ និង​គ្រឿងញៀន ផងដែរ ។

​សូមបញ្ជាក់​ផងដែរ​ថា ការប្រកួត​កីឡាបាល់ទាត់​ក្របខ័ណ្ឌ​មហាជន​នេះដែរ គឺ​គណៈកម្មាការ​រៀបចំ​ការ​ប្រកួត បាន​គោរព​ទៅតាម​គោល​ការណែនាំ​របស់​ក្រសួងសុខាភិបាល អំពី​ការចូលរួម​ទុបស្កាត់​នៅ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ គឺ​រក្សា​គម្លាត​របស់​កីឡាករ ថែមទាំង​តម្រូវ​ឲ្យ​មានការ​វាស់​កម្តៅ និង​បាញ់​អាល់កុល​លាងដៃ​សម្អាត​ថែមទៀត ដោយមាន​ការចូលរួម​គាំទ្រ​ពី​អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ​មន្ត្រីរាជការ រួមជាមួយ​ក្រុមគ្រូពេទ្យ​ផងដែរ ៕​ដោយ​៖ តាកែវ​

spot_img
×