Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្នើ​មន្ត្រី​ទទួលបន្ទុក​ការងារ ពាក់ព័ន្ធ​នឹង​សំណើសុំ​ការជួយ​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ នៃ​ក្រសួងយុត្តិធម៌​

spot_img

​ភ្នំពេញ​៖ លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បានចេញ​សេចក្តីណែនាំ ស្តីពី​ការកំណត់​អាទិភាព​នៃ​ការអនុវត្ត​សំណើសុំ​ការជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌​។​

​ក្រសួងយុត្តិធម៌​បានកត់សម្គាល់​ឃើញថា ក្នុងនាម​ជា​អាជ្ញាធរកណ្តាល ក្រសួងយុត្តិធម៌​បានទទួល សំណើសុំ​ការជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ជាច្រើន​ពី​បណ្តា​ប្រទេស​នានា អនុលោម​តាមច្បាប់​ស្តីពី​ការជួយ​គ្នា ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។ ដើម្បី​ធានា​ការអនុវត្ត​សំណើ​ទាំងនោះ​ប្រកបដោយ​ប្រសិទ្ធភាព និង ទាន់ពេលវេលា ការកំណត់​អាទិភាព​នៃ​ការអនុវត្ត​សំណើសុំ​ការជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​មាន​ភាពចាំបាច់ និង​មាន​សារសំខាន់​។

​ហេតុនេះ ក្រសួងយុត្តិធម៌​សូម​ធ្វើការ​ណែនាំ​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា​មន្ត្រី​ទទួលបន្ទុក​ការងារ​ពាក់ព័ន្ធ​នឹង​សំណើសុំ​ការជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ នៃ​ក្រសួងយុត្តិធម៌ ឱ្យធ្វើ​ការកំណត់​អាទិភាព​នៃ​ការអនុវត្ត​សំណើសុំ​ការជួយ​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដោយ​ពិចារណា​លើ​ចំណុច សំខាន់ៗ​ដូចខាងក្រោម​៖

​ក -​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋ​ធ្វើសំណើ​៖ គប្បី​ពិចារណា​ផ្តល់​អាទិភាព​លើ សំណើ​ពីរ​ដ្ឋ​ដែលមាន​កិច្ចព្រមព្រៀងទ្វេភាគី ពាក់ព័ន្ធ​នឹង​ការជួយ​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋ​ដែល​ធ្លាប់​អនុវត្ត​សំណើ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តាម​គោលការណ៍​បដិការ រដ្ឋ​ដែលមាន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ច្រើន​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋ​ដែលជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ការជួយ ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រួមគ្នា​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញ ទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​របស់​អាស៊ាន រដ្ឋ​ដែលមាន​ព្រំប្រទល់​ជាប់​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋ​ក្នុង​តំបន់ រួមគ្នា​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ជាអាទិ៍​។​

​ខ​-​ប្រភេទ​នៃ​បទល្មើស ៖ គប្បី​ពិចារណា​ផ្តល់​អាទិភាព​លើ សំណើ​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែលមាន លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ដូចជា​បទល្មើស​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន លើ​ឬ​កុមារ បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​ឆ្លងដែន បទល្មើស​សម្អាត​ប្រាក់ បទល្មើស​គ្រឿងញៀន​ជាអាទិ៍​។​

​គ​- កម្រិត​នៃ​ភាពស្មុគស្មាញ​នៃ​សំណើ ៖ គប្បី​ពិចារណា​ផ្តល់​អាទិភាព​លើ​សំណើ​ដែលមាន​ភាពសាមញ្ញ មិន​ស្មុគស្មាញ​ពេក ហើយ​មិន​ទាមទារ​ការចំណាយ​ពេល​វេលា​ច្រើន​ក្នុងការ​សិក្សា​លើ​សំណើ​នោះ​។

​ឃ​-​កាលបរិច្ឆេទ​កំណត់​នៃ​ការអនុវត្ត​សំណើ​៖ គប្បី​ពិចារណា​ផ្តល់​អាទិភាព​លើ​សំណើ​ដែល​កំណត់​កាលបរិច្ឆេទ​អនុវត្ត​ដែលមាន​ភាពចាំបាច់ និង​សមស្រប​៕​ដោយ៖បញ្ញាស័ក្តិ

 

spot_img
×