Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានផ្តល់​ការពិគ្រោះ និង​ជូន​យោបល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ករណី​ប្រមាណ ២,៥៥០​ករណី

spot_img

​ភ្នំពេញ​៖ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានផ្តល់​ការពិគ្រោះ និង​ជូន​យោបល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ករណី​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ប្រមាណ ២,៥៥០​ករណី​។ ក្នុងនោះ​សំណុំរឿង​ដែល​បានទទួល​យកមក​ការពារ​ជូន​ស្ត្រី​ទន់ខ្សោយ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត និង​ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​ចំនួន ៧៤​ករណី​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិនិត្យ​លទ្ធផល​ការងារ​របស់​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សរុប​ចំនួន​១៥៣​នាក់ ដែល​ពិធី​សំណេះសំណាល​នេះ​ធ្វេ​ី​ឡើង​នៅ​វិមាន​សន្តិភាព​។​

​ឯកឧត្តម គី តិច ជា​ប្រធាន​មេធាវី​សម្តេច​តេ​ជោ បានអោយដឹងថា ចាប់តាំងពី​បង្កើតឡើង «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានធ្វើ​សកម្មភាព​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី​មាន​ជីវភាព​ខ្វះខាត និង​មិនមាន​លទ្ធភាព​ទទួលបាន​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​ជាច្រើន​ករណី​។ ដើម្បី​សម្រួល​ដល់​ការទាក់ទង​របស់​ស្ត្រី​មាន​បញ្ហា «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានប្រកាស​បង្ហាញ​លេខ​ទូរស័ព្ទ​ជា​សាធារណៈ​ផងដែរ​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានផ្តល់​ការពិគ្រោះ និង​ជូន​យោបល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ករណី​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ប្រមាណ ២,៥៥០​ករណី​។ ក្នុងនោះ​សំណុំរឿង​ដែល​បានទទួល​យកមក​ការពារ​ជូន​ស្ត្រី​ទន់ខ្សោយ​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត និង​ខ្វះ​ការការពារ​សិទ្ធិ​តាមផ្លូវ​ច្បាប់​ចំនួន ៧៤​ករណី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តី​មោទនភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​កន្លងមក របស់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​ពលរដ្ឋ ជាពិសេស​ស្ត្រី​ក្រីក្រ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ពី​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​កាលពី​ថ្ងៃទី​២៣​វិច្ឆិកា កន្លងទៅនេះ យើង​បានបញ្ចប់​រួចរាល់​ហើយ​តាម​បណ្តា​ខេត្ត​មួយចំនួន​នោះ​។ សម្តេច​តេ​ជោ ក៏​សូម​អរគុណ​ចំពោះ​ការចូលរួម​របស់​អ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ទាំងអស់ ដែល​បាន​ចូលរួម​ធ្វើ​ចា​ត្ថា​ឡី​ស័ក​គ្រប់ៗ​គ្នា ហើយ​សម្តេច​តេ​ជោ ក៏​បន្ត​អំពាវនាវ​ឱ្យ​គោរព​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ និង​ត្រូវ​រស់​តាម​គន្លង​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​ខ្វល់​ការរិះគន់​សម្តេច​ផ្តល់ជំនួយ​ម៉ាស និង​បរិក្ខារ​ពេទ្យ​ទៅកាន់​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា​នោះទេ​។ សម្តេច​តេ​ជោ បាន​ថ្លែងថា នេះ​ជាការ​ចូលរួម​ជួយ​ដល់​មនុស្សជាតិ និង​ប្រទេស​ជា​មិត្ត​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ក៏​ត្រៀមលក្ខណៈ​ផ្តល់ជំនួយ​ម៉ាស និង​បរិក្ខារ​ពេទ្យ​មួយចំនួន​ទៅកាន់​ប្រទេស​ទី​ម័​រ​ខាងកើត​ផងដែរ​។ កម្ពុជា​មិនមែន​ធ្វើ​មនុស្សធម៌​ត្រឹម​ម៉ាស និង​បរិក្ខារ​ពេទ្យ​នោះទេ តែ​កម្ពុជា​បានធ្វើ​សកម្មភាព​មនុស្សធម៌​ទាំង​សាច់ និង​ឈាម តាមរយៈ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ទៀតផង​។ កម្ពុជា​ប្រទេស​ក្រ តូច​ល្អិត តែមាន​បេះដូង​មនុស្សធម៌​ធំ មិនតូច​នោះឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​កោតសរសើរ​ចំពោះ​មេធាវី​របស់​រាជរដ្ឋាភិបាល ដែល​ខិតខំ​បំពេញការងារ និង​ឯកភាព​ទទួល​សំណើ​រឿង​បង្កើតឱ្យមាន​លិខិតបទដ្ឋាន​ចាត់តាំង​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​មេធាវី​រាជរដ្ឋាភិបាល​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» មិន​ត្រឹមតែ​ជួយ​ការពារ​ក្តី​នោះទេ តែ​ក៏បាន​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​បេសកកម្ម​របស់ខ្លួន​ថែម​ទៀតផង​។

​សម្តេច​តេ​ជោ​បាន​ស្នើឱ្យ​ក្រុម​មេធាវី​ជួយ​បង្កើន​ការយល់ដឹង​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ ការបង្កើត​ក្រុម​មេធាវី​នេះ អាច​ចាត់ទុកជា​ការធ្វើកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ផងដែរ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ឆ្នាំនេះ​យើង​ឆ្លងកាត់​ការលំបាក​ជាច្រើន ទាំង​កូ​វីដ​១៩ ទាំង​ទឹកជំនន់ និង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​យើង​ជួប​នូវ​ភាពអវិជ្ជមាន តែ​ទំហំ​នៃ​ការនាំចេញ​របស់​យើង​គឺមាន​ការ​
​កើនឡើង ១៨%​។ សម្តេច​តេ​ជោ​បាន​បន្តទៀតថា ទោះជា​យ៉ាងណាក៏ដោយ យើង​ត្រូវខិតខំ​បន្ថែមទៀត ដើម្បី​សេដ្ឋកិច្ច និង​ភាព​រីកចម្រើន​របស់​ប្រទេស​យើង​នាពេលខាងមុខ​។

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ផងដែរ ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​ក្រុម​មេធាវី​សម្តេច​តេ​ជោ​សែន​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្តល់នូវ​ការដូរ​លើកទឹកចិត្ត​ដល់​ក្រុម​មេធាវី​សម្តេច​តេ​ជោ​ដែល​បាន​ចូលរួម​នា​ថ្ងៃនេះ​ចំនួន​១៥៣​នាក់​ដោយ​ក្នុង​ម្នាក់​ទទួលបាន ប្រាក់​ស្លឹង​បុរាណ​ម្នាក់​១ IPad 128G ១ និង ថវិកា​២០​ម៉ឺន​រៀល​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×