Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​មានការ​ព្រមព្រៀង បញ្ចប់​វិវាទ​រវាង​គ្នា​និង​គ្នា រួចរាល់​ហើយ​ក្តី ក៏​នគរបាល​ព្រហ្មទណ្ឌ បញ្ជូន​សំណុំរឿង​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា វាយ​ស្ត្រី​ទន់ខ្សោយ​ម្នាក់ ទៅ​ព្រះរាជអាជ្ញា​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា​

spot_img

​​ព្រះសីហនុ ៖ សំណុំរឿង​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា វាយ​ស្ត្រី​ទន់ខ្សោយ​ម្នា​ក់នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុល ផា​លី ស្នងការរង​ផែន​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ បាន​បញ្ជូនទៅ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​មកម្ល៉េះ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​
​ករណី​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ឈ្មោះ គឹម ចាន់​សុធី និង​ឈ្មោះ ភារ​ម្យ វិចិត្រ​ដា​រ៉ា បានធ្វើ​កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ​រវាង​គ្នា​និង​គ្នា​រួចរាល់ ហើយ​ឈ្មោះ គឹម ចាន់​សុធី ក៏បាន​ស្នើសុំ​ដក​ពាក្យបណ្តឹង​។​

ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្មីៗ​នេះ​បានឃើញ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បង្ហោះ​ថា “​ភិរម្យ វិចិត្រ​ដា​រ៉ា ឧកញ៉ា​មាន​លុយ វ៉ៃ​ស្ត្រី​ទន់ខ្សោយ នៅ​ខេត្ត​ព្រះសីហនុ មិនបាច់​ជាប់គុក មិនបាច់​ជាប់​បណ្តឹងអាជ្ញា ដោយសារ​មាន​លុយ​អាច​ប្រើ​ខ្មោច​ឲ្យ​កិន​ម្សៅ​បាន​? ? ? ? “

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​សូម​ជម្រាបជូន​ថា ករណី​ខាងលើ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​៣០​នាទី នៅ​ហាង​ឡា​វ៉ុ​ក ជាន់​ទី​១២ ស្ថិតក្នុង​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មកម្ល៉េះ​រវាង​ឈ្មោះ គឹម ចាន់​សុធី ភេទ​ស្រី សញ្ជាតិ​ខ្មែរ អាយុ​២៧​ឆ្នាំ និង​ឈ្មោះ ភារ​ម្យ វិចិត្រ​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​ដូចគ្នា​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ឈ្មោះ គឹម ចាន់​សុធី និង​ឈ្មោះ ភារ​ម្យ វិចិត្រ​ដា​រ៉ា បានធ្វើ​កិច្ចព្រមព្រៀង​បញ្ចប់​វិវាទ​រវាង​គ្នា​និង​គ្នា​រួចរាល់ ហើយ​ឈ្មោះ គឹម ចាន់​សុធី ក៏បាន​ស្នើសុំ​ដក​ពាក្យបណ្តឹង​របស់​នាង ដែល​ចុះ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ថ្ងៃ​ដ​ដែរនោះ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សូមបញ្ជាក់​បន្ថែមថា សំណុំ​រឿងនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុល ផា​លី ស្នងការរង​ផែន​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ បាន​បញ្ជូនទៅ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០​មកម្ល៉េះ ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×