Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​នាក់​បងប្អូន​បង្កើត ផឹកស៊ី​ជុំគ្នា​កើត​ជម្លោះ បងប្រុស​ទាញ​កាំបិត​កាប់​ប្អូនប្រុស​២​នាក់ របួសធ្ងន់​

spot_img

​ខេត្តក្រចេះ ៖ អំពើហិង្សា​រវាង​បងប្អូន​បង្កើត​នឹង​គ្នា​ចំនួន​៣​នាក់ ក្នុងពេល​ផឹកស៊ី​ជុំគ្នា ឈានដល់​ការ​វាយតប់​គ្នា ដោយ​ជនបង្ក​ជា​បងប្រុស​ទាញ​កាំបិត​កាប់​ប្អូនៗ​២​នាក់​បណ្តាល​ឲ្យ​រងរបួស ហើយ​ត្រូវ​សមត្ថកិច្ច​នគរបាល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ​។​

​បើតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​៤០​នាទី មាន​ករណី​អំពើ​ហឹ​ង្សា​ដោយ​ចេតនា (​រវាង​បងប្អូន​បង្កើត​) នៅ​ចំណុច​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ​។ ជនសង្ស័យ​ឈ្មោះ​ទុំ បូរ៉ា អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ​។ ចំណែក​ជនរងគ្រោះ ១-​ឈ្មោះ ទុំ រដ្ឋា ហៅ​តាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រងរបួស​ត្រូវ​ចំពោះ​ផ្នែក​ខាងឆ្វេង​។ ២-​ជនរងគ្រោះ​ឈ្មោះ ទុំ មករា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រងរបួស​ត្រូវចំ​ខ្ទង់ច្រមុះ​។

​នៅ​យប់​ថ្ងៃកើតហេតុ ជនដៃដល់​ជា​បងប្រុស​ស្រវឹងស្រា​និង​បានមក​ផ្ទះ​ស្រែកជេរ​ឡូឡា ហើយ​ប្អូនៗ​បាន​ទៅ​ឃាត់​តែ​មិន​ស្តាប់ និង​ថែមទាំង​យក​កាំបិត​មក​គំរាម​សម្លាប់​ប្អូនៗ ក៏​កើតជា​ជម្លោះ​ប្រតាយប្រតប់​គ្នា ធ្វើអោយ​ប្អូនប្រុស​ពីរ​នាក់​របួស​លើ​រាងកាយ​។ ក្នុង​ម្នាក់​របួសធ្ងន់​ត្រង់​ចង្កេះ ដោយសារ​មុត​និង​កាំបិត និង​ម្នាក់ទៀត​របួស​ផ្ទៃមុខ​។ ក្រោយ​បង្កហេតុ​ជនដៃដល់​ជា​បងប្រុស ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ ឃាត់ខ្លួន​បាន​ភ្លាមៗ​។​

​លោក​វរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បងប្អូន​ទាំង​៣​នាក់ បាននាំគ្នា​ផឹកស៊ី​ជុំគ្នា ក៏បាន​ទាស់​ពាក្យសំដី ហើយ​បាន​ទាញ​កាំបិត​ប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​រងរបួស​២​នាក់ ត្រូវ​នាំយកទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សំបូរ ហើយ​បន្ទាប់មក​គ្រូពេទ្យ​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទាំង​២​នាក់​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ ដោយមាន​សភាព​របួស​ធ្ងន់ធ្ងរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×