Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅចិត្ត​ដូច​ភ្លើង​! ចោរឆក់​ទូរស័ព្ទ​មធ្យម ងំ​ឈឺចាប់​បំផុត តាម​ទាន់​ប្តី​ដឹក​ស្រីក្មេង​វ័យ ១៨ ឆ្នាំ ញាតិ​ប្រាប់​មិន​ជឿ​ទេ តែ​ពេល​ទើប​ដឹងថា​…(វីដេអូ)

spot_img

​វីដេអូ​ថ្មី​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ស្ត្រី​ជា​ប្រពន្ធដើម និង​កូនៗ បាន​តាម​ទាន់​ប្តី​កំហូច​កំពុង​ដឹក​ស្រីក្មេង​២​នាក់ ហើយ​អ្វីដែល​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​ទៅវិញ​នោះ គឺ​ខណៈពេល​គាត់​កំពុង​ឡាយ​វីដេអូ​នៅលើ​កង់​បី​ដេញតាម​ប្តី ក៏​ស្រាប់តែ​ត្រូវ​ចោរឆក់​ទូរស័ព្ទ​ទៀត ប៉ុន្តែ សំណាងល្អ ពួកវា​ឆក់​ពុំបាន​សម្រេច​។ តែ​យ៉ាងណា គាត់​ក៏​និយាយថា បើ​ចោរឆក់​បាន ក៏​មិន​ឈឺចាប់​ស្មើនឹង​ប្តី​យកលុយ​ទៅ​ចិញ្ចឹម​ស្រីក្មេង​នោះឡើយ​។​

​ខណៈ​ពេលនោះ​ផងដែរ អ្នក​មីង​ជា​ប្រពន្ធដើម បាន​ប្រាប់​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​ជួយ​ស៊ែរ​ឲ្យ​ល្បី​ផង និង​រៀបរាប់​ឲ្យ​ដឹងថា រូបគាត់​បាន​ឲ្យ​លុយ​ប្តី​យកទៅ​សង​អ៊ី​វ៉ាន់​គេ តែ​មែន​យកទៅ​សង​ឯណា តាមពិត​យកទៅ​ឲ្យ​ស្រីក្មេង​សោះ​។ គាត់​ក៏បាន​ប្រាប់​ពី​ល្បិច​កំហូច​របស់​ប្តី​ឲ្យ​ដឹង​ទៀតថា ឲ្យ​លុយ​ទៅ​ទិញ​អ៊ី​វ៉ាន់ ដោយ​តែងតែ​កុហក់​គាត់​ថា នៅ​រង់ចាំ ព្រោះ​អ៊ី​វ៉ាន់​គេ​មិនទាន់​មកដល់ តែ​តាមពិត​ឆ្លៀត​ទៅ​ដឹក​ស្រីក្មេង បើទោះជា​អ្នកជិតខាង​បាន​ប្រាប់ថា​ប្តី​មាន​ស្រី និង​ឃើញ​ដឹក​ស្រី​នៅ​ម្តុំ​លូ​៥ ក៏​គាត់​មិន​ជឿ​ដែរ​។

​អ្នក​មីង​រូប​នោះបាន​បញ្ចាក់​ប្រាប់ថា ប្តី​របស់គាត់​មាន​អាយុ​ជាង ៥០ ឆ្នាំ ជា​អ្នករកស៊ី​ទិញ​ដី គោគ​ជេ​ដី​។ ចំណែក ស្រីក្មេង​ប្តី​ជា​កម្មការិនី​មាន​អាយុ ១៨ ឆ្នាំ ជា​អ្នក​ខេត្តស្វាយរៀង ស្នាក់នៅ​ផ្ទះជួល​នៅ​អូរ​បែកខ្អម និង​បច្ចុប្បន្ន ធ្វើការ​នៅ​រោងចក្រ​ដំបូល​ខៀវ (​ផ្លូវ​វេ​ង​ស្រេង​)​។​

​ដោយឡែក រឿងនេះ​បាន​បែកធ្លាយ អ្នក​មីង​ក៏បាន​ប្រាប់ថា គឺ​នៅ​យប់កើតហេតុ​នោះ ដោយសារ​អ្នក​បោះ​ម៉ួ​យ​អ៊ី​វ៉ាន់​ប្រាប់ថា មិនឃើញ​ប្តី​របស់គាត់​មក​យក​អ៊ី​វ៉ាន់​ទេ ភ្លាមៗ​នោះ គាត់​ក៏បាន​នាំ​កូនៗ តាម​ស្វែងរក និង​ក៏បាន​ប្រទះឃើញ​ប្តី​កំពុង​ដឹក​ស្រី​ទិញ​ទឹកក្រឡុក​នៅ​លូ​៥ ដូចដែល​អ្នកជិតខាង​ប្រាប់​មែន​។ តែ​យ៉ាងណា ដោយសារ​ការប្រតាយប្រតប់​របស់គាត់ និង​កូនៗ​ហាក់​ពុំ​ខ្លាំងក្លា ជាហេតុ​ធ្វើ​ឲ្យ​ប្តី​កំហូច​របូត​បើក​ម៉ូតូ​ដឹក​ស្រីក្មេង​ទាំង​២​ចាក​ចេញទៅ​បាត់​ដោយ​ពុំ​រំខាន​ដល់​អ្នកសារព័ត៌មាន​។​

​តែ​អ្វីដែល​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​បំផុត​នោះ គឺ​ខណៈពេល​គាត់​កំពុង​ឡាយ​រៀប​រាប់ទាំង​កំហឹង​ឈឺចាប់ ខណៈ​ជិះ​កង់​បី​ដេញតាម​ប្តី​សុខៗ ក៏​ស្រាប់​តែមាន​ចោរ​២​នាក់​ជិះ​ម៉ូតូ​ឃ្លី​ក មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃ​គាត់​យ៉ាង​សាហាវ​តែម្តង ប៉ុន្តែ សំណាងល្អ ដែល​គាត់​មាន​ស្មារតី​រហ័ស​អាច​គ្រប់គ្រង​ទាន់ពេលវេលា កុំ​អី​រឹត​ស៊យ​។​

​លុះ​មកដល់​ផ្ទះ មិន​អស់ចិត្ត​គាត់​ក៏បាន​រៀបរាប់​បន្ថែម​ពី​រឿង​សង្ស័យ​ប្តី​មាន​ស្រី​ឲ្យ​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម​បានដឹងថា គាត់​បាន​បាត់​លុយ​ប្រហែល ៦, ៧ ខែ ហើយ ដោយ​បាត់​លុយ​ម្តង ៣ លាន​, ម្តង ៥ លាន និង​រហូត​១​ពាន់​ដុល្លារ ក៏មានដែរ​។ ប៉ុន្តែ​ដោយ​គិតថា​ប្តី​រកស៊ី​ទិញ​ដី គោគ​ជែ​ដី ក៏​មិនដែល​ចាប់អារម្មណ៍​ប្តី​មានគំនិត​អាក្រក់​ដល់​ម្ល៉ឹង​ដែរ​។ តែ​ដល់ពេល​មួយរយៈ​ចុងក្រោយ​នេះ គាត់​នៅផ្ទះ និង​អត់​មាន​អ៊ី​វ៉ាន់​លក់ដូរ គាត់​ក៏បាន​ឲ្យ​លុយ​ទៅ​ប្តី​ទៅ​ទិញ​អ៊ី​វ៉ាន់ ប៉ុន្តែ មិន​នឹកស្មានថា​ប្តី​មានគំនិត​ផិតក្បត់​មាន​ស្រីក្មេង​បែបនេះ មិនចេះ​ខ្មាស ទាំង​កូនប្រុសៗ​២​នាក់ ធំៗ​រៀន​ដល់​មហាវិទ្យាល័យ​ទៅហើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×