Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពចម្រូងចម្រាស ថ្លៃ​ចំណាយ​បុណ្យសព​តារាចម្រៀង សាន ស្រី​ឡៃ​

spot_img

​ភ្នំពេញ ៖ ពិធី​បុណ្យសព តារាចម្រៀង សាន ស្រី​ឡៃ ត្រូវបាន​គណៈកម្មការ​អាចារ្យវត្ត​សែន​សុខ បានចេញ​វិក្កយបត្រ​ទូទាត់​តម្លៃ លើ​ការចំណាយ​ពិធី​បុណ្យសព អស់​ជិត​៣​ពាន់​ដុល្លារ ថ្លៃ​ដែល​កំពុង​តម្កល់ ធ្វើបុណ្យ​នៅ​វត្ត​សែន​សុខ ដើម្បី​រង់ចាំ​បូជា នៅ​ថ្ងៃទី​១៨ ខែ តុលា ឆ្នាំ ២០១៧ នេះ​។ ប៉ុន្តែ​អាចារ្យ មាស សំណាង មក​ស្រាយ​ថា គម្រោង​ស​សេរ​ចាយវាយ​ទាំងនេះ​មិនមែនជា​គំនិត​របស់លោក​ឡើយ ហើយ​ម្យ៉ាងទៀត ចៅអធិការ​វត្ត​សែន​សុខ បាន​ឆ្លើយ​ដោះដៃ​។​

​លោក មាស រិទ្ធី អគ្គនាយករង​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស បាន​ឲ្យ​ដឹងថា អាចារ្យវត្ត​សែន​សុខ​ទីកន្លែង​តម្កល់សព​តារាចម្រៀង សាន ស្រី​ឡៃ បានទាមទារ​លុយ​ថ្លៃ​តម្កល់សព ថ្លៃ​អាចារ្យ ថ្លៃ​រៀបចំ​ពិធី និង​ក្តារ​មឈូស​ចំនួន​២៦០០​ដុល្លារ ។​

លោក មាស រិទ្ធី បានបញ្ជាក់​ទៀតថា អាចារ្យ​ប្រចាំ​វត្ត​សែន​សុខ ដែល​ទាម​ទារលុយ​នោះ​ឈ្មោះ ចាន់ សំណាង ដែល​បានទាមទារ​លុយ​ដូចជា ទី​១ ប្រគេន​ចំពោះ​វត្ត​សម្រាប់​តម្កល់សព ១២៥០​ដុល្លារ ទី​២ អាចារ្យយោគី ៥០០​ដុល្លារ ទី​៣ សម្រាប់​វត្ត​ចាត់ចែង​ពិធី ៧០០​ដុល្លារ ទី​៤៖ ក្តារ​មឈូស ១៥០​ដុល្លារ​។ ការទាមទារ​លុយ​ថ្លៃ​តម្កល់សព​នេះ ខាង​វត្ត​សែន​សុខ​មិន​បានដឹង​រឿងនេះ​ទេ គឺ​បុគ្គល​អាចារ្យ​តែម្តង ហើយ​បុគ្គល​ជា​អាចារ្យ​រូបនោះ បាន​អះអាង​ខ្លួនឯង​ថា ជា​អាចារ្យ​មកពី​វាំង​ទៀតផង​។​

​លោក មាស រិទ្ធី បាន​និយាយថា ក្រុមហ៊ុន​ហង្ស​មាស មិនអាច​ទទួលយកបាន​នោះ គឺ​ពាក្យសម្តី​របស់​អាចារ្យ ចាន់ សំណាង និយាយ​មាក់ងាយ​ធ្ងន់ៗ​ថា ថៅកែ​ហង្ស​មាសធំ​ប៉ុណ្ណា​ប៉ុ​ណ្ណី​មក​ថោកទាប អត់លុយ​ឲ្យ​វត្ត​។ លោក​បាន​បញ្ជាក់ថា តើ​វត្ត​ជាទី​អារាម​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​ធ្វើ​ទាន ឬក៏​ជា​សណ្ឋាគារ​សម្រាប់​គិតថ្លៃ​។​

​ជាមួយគ្នានេះ ព្រះចៅអធិការ​វត្ត​សែន​សុខ មាន​សង្ឃដីកា​ថា ករណី​អាចារ្យ​ទៅ​ទារលុយ ថ្លៃ​តម្កល់សព គឺ​ព្រះអង្គ​មិនបាន​ដឹង​ទេ ហើយ​អាចារ្យ​រូបនេះ មិនមែនជា​អាចារ្យ​ប្រចាំ​វត្ត​សែន​សុខ​ដែរ ។ អា​ចា្យ​ប្រចាំ​វត្តមាន​ចំនួន​៩​នាក់ ហើយ​ព្រះអង្គ​បាន​សុំ​ឲ្យ​៥​នាក់ មកជួយ​រៀបចំ​ចាត់ចែង​ពិធី​ប​ណ្យ​សព​នេះ​។ នៅពេល​មាន​បុណ្យសព គឺ​អាត្មា និង​គណៈ​ក​ម្មា​វត្ត គ្រាន់តែ​សួរ​ម្ចាស់​កម្មវិធី​ថា រៀបចំ​យ៉ាង​ដូ​ម្តេច ដើម្បី​ឲ្យ​វត្ត​ជួយ​ចាត់ចែង ហើយ​គោលការណ៍​យកលុយ ក៏​វត្ត​មិន​យក​ដែរ លើកលែងតែ​ពលរដ្ឋ ចង់​ប្រគេន​កសាង​សមិទ្ធផល​ក្នុង​វត្ត ទើប​វត្ត​ទទួលយក​។ អាចារ្យ​រូបនេះ​រស់នៅ​ភូមិ​ទី​៧ ហើយ​ជា​អាចារ្យ​ធំ (​គ្រូបង្រៀន​អាចារ្យ​)​។ អាចារ្យ​រូបនេះ​បានមក​ចាត់ចែង រៀបចំ​ពិធី​ចាត់ចែង​ពិធី​បុណ្យសព តារាចម្រៀង សាន ស្រី​ឡៃ ។​

​ជា​នឹង​ករណី​នេះដែរ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក​ខាន់ ចាន់​សុផល បាន​សរសេរ​រៀបរាប់ថា “​ខ្ញុំ​ស្គាល់​ឯ​.​ឧ មាស សំណាង ជាង ៦​ឆ្នាំ​ហើយ ហើយ​លោក​ក៏​ជាទី​ប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ឬ ក៏មាន​រហ​ស័​នាម​មួយ​ទៀតថា ជា ឯ​.​ឧ អាចារ្យ ក្មេង​ដែល​សិក្សា​បាន​ជ្រៅជ្រះ និង រាល់​គ្រប់​កម្មវិធី​បុណ្យ​ធំៗ​ថ្នាក់ជាតិ គឺ​តែង​មានមុខ​គាត់​ជាពិសេស ការ​ពឹងពាក់​អាចារ្យ ដែលមាន​ភាព វាងវៃ ច្បាស់ការ “​។

​លោក​ខាន់ ចាន់​សុផល ក៏បាន​បញ្ជាក់​ផងដែរ​ថា ដើមរឿង ៖ គាត់​មិនមែនជា​អាចារ្យ​នៅ​វត្ត​សែន​សុខ​នោះឡើយ ហើយ​រាប់អាន​ជាមួយ ចៅអធិការ​វត្ត​នោះ ។ ដោយ​ថ្ងៃកើតហេតុ ផ្ទះ​គាត់​នៅ​ជិត​វត្ត​នោះ ក៏បាន​ឃើញ​គេ​ដឹក​សព សាន ស្រឡៃ ដាក់​តម្កល់​នៅ​កន្លែង​ដ៏​តូច​មួយ ក្បែរ​បង​វត្ត ។ លោក មាស សំណាង ក៏មាន​ចិត្ត​អាណិត ឈឺ​ឆ្អើ​ល និង​បានឃើញ​ព័ត៌មាន​បង្ហោះ​ព្រោងព្រាត ពី​សកម្មភាព​នៃ​ការបាញ់​ជនរងគ្រោះ រហូតដល់​ស្លាប់ និង​បាន​ដឹក​សព​យកមក​ទុក​នៅ​វត្ត មិនទាន់មាន​បងប្អូន​អើពើ ទើប​លោក​បាន​សុំ​ចៅអធិការ​វត្ត ឥ្យ​យក​សព​នេះ​ដាក់​មក​ក្នុង​បរិវេណ​វត្ត​ក្បែរ​សាលាឆាន់ ព្រោះ​មាន​មនុស្ស​ជាច្រើន​រយ​នាក់
​បានមក​ចោមរោម មើល​សកម្មភាព​ដឹក​សព​យកមក និង​បរិវេណ​ខាងក្រៅ​មិន​គ្រប់គ្រាន់ និង​ទទួល​មនុស្ស ច្រើន​កុះករ បែបនេះ​ឡើយ ។​
​និយាយ​រួច បាន​ប៉ុន្មាន​ម៉ោង ក៏មាន​ខាង​ទូរទស្សន៍​ហង្ស​មាស ប្រកាស​តាម​សារ​ព័​ត័​មាន​ថា​នឹង​ទទួល​ចាត់ចែង រាល់​ការចំណាយ​បុណ្យសព របស់​នាង​ទាំងអស់ ។ ដោយសារ លោក​គិតថា ទូរទស្សន៍​ហង្ស​មាស មានមុខមាត់​ល្បីឈ្មោះ​នៅ​កម្ពុជា ចេញមុខ​ជួយ​ហើយ លោក សំណាង​ក៏បាន​ហៅ​ក្រុមការងារ​ហង្ស​មាស ដែល​មកជា​តំណាង ឲ្យ​ទៅ​ជួប​ព្រះចៅអធិការ​វត្ត ដើម្បី​សុំ​ទីតាំង​រយៈពេល​៣​ថ្ងៃ ដាក់​តម្កល់សព និង​ចៅអធិការ​វត្ត​សង្ឃឹមថា ក្រុម​អ្នក​ចា​ត​ចែង​នោះ​ពេល​ចប់​រួចរាល់ និង​ប្រគេន​បច្ច័យ​ខ្លះៗ ទុក​សម្រាប់​ការប្រើប្រាស់​ចំណាយ​ក្នុង​វត្ត និង​សល់​ខ្លះ​ទុក​ឲ្យ​វត្ត​យកទៅ​កសាង​នេះនោះ​ទៅ​។ ហើយ​លោក​ក៏បាន​រៀបចំ​អាចារ្យ​ភ្លុក ៥ នាក់ ទៅតាម​ទំនៀមទម្លាប់​ខ្មែរ​បុរាណ​ឲ្យ​ខ្ព​ស់មុខ​ខ្ពស់​មាត់ សក្តិសម​ទៅនឹង​ការចេញមុខ របស់​ទូរទស្សន៍​ហង្ស​មាស ក្នុង​ការធ្វើ​បុណ្យសព​ឲ្យ​តារា “។

​លោក​ខាន់ ចាន់​សុផល បាន​ក៏បាន​ដកស្រង់​សម្តី លោក​សំណាង មក​យ៉ាង​ដូច្នេះ​ថា ៖ “​គម្រោង​ស​សេរ​ចាយវាយ​ទាំងនេះ មិនមែនជា​កា​រស​សេរ ឬ​គំនិត​របស់លោក​ឡើយ តែ​បែរជា​សារព័ត៌មាន បាន​ចុះ​ដោយ​គ្មាន​ការពិត និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​លោក យ៉ាងធ្ងន់ធ្ងរ ហើយ​ម្យ៉ាងទៀត​ចៅអធិការ​វត្ត​បាន​ឆ្លើយ​ដោះដៃ​ទៀត បន្ទាប់ពី​សារព័ត៌មាន​បាន​ចុះផ្សាយ ។ ជា​ចុងបញ្ចប់​លោក មាស សំណាង​ដែល​បាន​ជួយ​ឈឺ​ឆ្អើ​ល​រឿង​សព តែ​បែរជា​គេ​ចោទ​លោក​ថា បាន​ទៅ​ទារលុយ ពី​ទូរទស្សន៍​ហង្ស​មាស លោ​កថា​មិន​ពិត​ទេ ព្រោះ​លោក មិនបាន​ទៅ​ពាក់ព័ន្ធ​រឿង​លុយកាក់​បុណ្យសព​ដែរ ។ សារព័ត៌មាន គួរតែ​ចុះផ្សាយ​សួរ​បំភ្លឺ​ភាគី​ពាក់ព័ន្ធ​ជាមុនសិន មុននឹង​ធ្វើការ​ចុះផ្សាយ​” ។

​ក្នុងនោះ​លោក​សុផល បានបញ្ជាក់​បន្ថែមថា “​ចំពោះ​ទស្សនៈ​ខ្ញុំ​វិញ​គិតថា ៖ ទូរទស្សន៍​ហង្ស​មាស​មាន​លុយ​ច្រើនណាស់ ត្រឹម​បុណ្យសព​មួយ ចំណាយ​មិ​ន​ដល់​ជាង ២​ពាន់​ដុល្លា​ផង តែ​បែរជា​ឈ្លោះ​គ្នា រឿង​លុយ​មុន​បាត់ទៅហើយ ។ បើ​ទុក​តម្កល់សព ដល់​ទៅ ៣​ថ្ងៃ ប្រគេន​បច្ច័យ ដល់​ចៅអធិការ​វត្ត ១​លាន រៀល ឬ ២ លាន​រៀល វា​គ្មាន​សី្អ​ធំដុំ​ទេ ហើយ​អាចារ្យ​ភ្លុក នៅ​សូត្រធម៌ ៣​ថ្ងៃ​ជាប់​ទាំងយប់ និង​ថ្ងៃ ដល់​ទៅ​៥​នាក់ ក្នុង​១​ថ្ងៃ​១០​ម៉ឺន​រៀល ក៏​វា​មិន​ច្រើន​ដែរ ។ លោក អាចារ្យ មាស សំណាង ត្រៀម​នឹង​ជួយ​ចេញថ្លៃ​ចាត់ចែង​សព ជាង ១២០០ ដុល្លារ បើ​គ្មាន​នរណាម្នាក់​ចេញ​លុយ​ថ្លៃ​សព​នាង សាន ម៉ាឡៃ ព្រោះ​លោក​ថា សព​តារា​ល្បី​មួយ​ផ្អើល​ពេញ​ប្រទេស ធ្វើបុណ្យ​មិន​ដល់​២​ពាន់​ផង បែរជា​ឈ្លោះ​គ្នា​បែកផ្សែង ហើយ​ចោទប្រកាន់​លោក​ទៅវិញ​ថា ជា​អាចារ្យ ទារលុយ​សព ចិត្តល្អ​រន្ទះបាញ់​មែន​”​។​

​ទោះយ៉ាងណា ករណីនេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​រួចរាល់​អស់ហើយ​៕ ​ដោយ​៖​ជាលី​

 

spot_img
×