Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន​០២ នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើ​អំពើហិង្សា​លើ​ជនរងគ្រោះ​ត្រូវ​ចាប់ខ្លួន​តាម​ដីកា បន្ទាប់ពី​រត់គេចខ្លួន​១​ខែ​

spot_img

​បាត់ដំបង​៖ អ្នកប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ទោះ​យូរ​ឬ​ឆាប់​ពេលវេលា​មួយ​ដូច​ក្នុង​រូបភាព​នេះ​នឹង​ចូលមក​ដល់​យ៉ាងពិត​ប្រាកដ​។ យុវជនឈាមរាវ​ចំនួន​០២​នាក់​ដែល​បានធ្វើ​សកម្មភាព​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​លើ​ជនរងគ្រោះ​កាលពី​ថ្ងៃទី​២៧ ខែ តុលា​ឆ្នាំ​២០២០ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សហ​ការណ៍​ជាមួយ​នគរបាល​ក្រុង​បាត់ដំបង នគរបាល​ស្រុក​ថ្មគោល​ធ្វើការ​ឃាត់ខ្លួន​បាន​តាម​អំណាច​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សា​ដំបូង​ខេត្តបាត់ដំបង​។

​កិច្ចប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដោយ​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដាក់​វិធានការ​ដល់​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង និង​ស្រុក​ថ្មគោល នាំខ្លួន​ខ្លួន​ជនសង្ស័យ ចំនួន ០២ នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត អំពើហិង្សា​លើ​ជនរងគ្រោះ តាម​ដី​លេខ ១០៤២ ត​.​ព្រ ចុះ​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ និង​ដីកា​លេខ​១០៤៣​ត​.​ព្រ ចុះ​ថ្ងៃទី​១៣ ខែ វិច្ឆិកា​ឆ្នាំ​២០២០​របស់លោក ចាប តុលា ចៅក្រម​ស៊េ​ី​ប​សួរ​សាលា ដំបូង​ខេត្តបាត់ដំបង​។
​ជនសង្ស័យ​ដែល​ត្រូវ​នាំខ្លួន​ឈ្មោះ​ទិ​ត្យ រ៉ូ​ហ្សែ​ត ហៅ ហ្សិត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​និង​ឈ្មោះ ទោម សម្បត្តិ ហៅ ឆាយ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ។

​សូម​ជម្រាបជូន​ថា​កាលពី​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា លើ​ជនរងគ្រោះ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។
​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុងធ្វើការ​រៀបចំ​ឯក​សារ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×