Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លាស់ប្តូរ​សមាសភាព​ម​ន្ត្រី​នៅតាម​ស្ថានីយ​ជញ្ជីង​អចល័ត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បានធ្វើការ​ផ្លាស់ប្តូ​រស​មាស​ភាព​មន្ត្រី​នៃ​ស្ថានីយ​ប្រាសាទ​-​ខេត្តកំពង់ធំ , ស្ថានីយ​ពួក​-​ខេត្តសៀមរាប​, ស្ថានីយ​បាវិត​-​ខេត្តស្វាយរៀង និង​ស្ថានីយ​ជញ្ជីង​ពោធិ៍​ថ្មី​-​ខេត្តកំពង់ស្ពឺ​។ ការប្រកាស​ប្តូរ​សមាសភាព​មន្ត្រី នៅតាម​ស្ថានីយ​ជញ្ជីង​អចល័ត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ និង​ពង្រឹង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង​ជាង​មុន​។​

​នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បានប្រកាស​ប្តូរ​សមាសភាព​មន្ត្រី​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ស្ថានីយ​ជញ្ជីង​បាវិត​-​ខេត្តស្វាយរៀង និង​ស្ថានីយ​ជញ្ជីង​ពោធិ៍​ថ្មី​-​ខេត្តកំពង់ស្ពឺ​។

​ឯកឧត្តម សេង ឈួន បាន​ថ្លែងថា ការផ្លាស់ប្តូរ និង​តែងតាំង​មន្ត្រី​ថ្មី​មក​បម្រើការ​ក្នុង​ស្ថានីយ​ជញ្ជីង ក្នុង​គោលបំណង​ឱ្យ​មន្ត្រី​ទទួលបាន​ការផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​ដល់​មន្ត្រី​ថ្មីៗ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ របស់​មន្ត្រី​តាម​ស្ថានីយ​នីមួយៗ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

​គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗ​កន្លងមកនេះ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​សមាសភាព​មន្ត្រី​នៃ​ស្ថានីយ​ប្រាសាទ​-​ខេត្តកំពង់ធំ និង​ស្ថានីយ​ពួក​-​ខេត្តសៀមរាប ផងដែរ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ យានយន្ត​ដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ ក្រសួង​នឹង​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ខណៈដែល​នៅមាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន នៅតែ​មិនទាន់​ចូលរួម​គោរព​អនុ​វត្តបទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ឱ្យបាន​ពេញលេញ​និង​ត្រឹមត្រូវ​នៅឡើយ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ ណាមួយ​នៅតែ​បណ្តែត​បណ្តោយឱ្យ​ដឹកជញ្ជូន ឬ ផ្ទុក​ទម្ងន់​លើសពី​២០​ភាគរយ ប្រធាន​ស្ថានីយ​ជញ្ជីង​អចល័ត ឬ ប្រធាន​ក្រុម ជញ្ជីង​ចល័ត ត្រូវ​ចាត់វិធានការ​តាម​បទ​ប្បញ្ញត្តិ​ដូចជា​៖ ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​២​ឆ្នាំ ព្រមទាំង​ឃាត់​យានជំនិះ​ទុក ចំនួន​១​ឆ្នាំ ដោយ​រក្សាទុក​នៅ​ទីតាំង​ណាមួយ​សមស្រប ហើយ​ម្ចាស់​យានយន្ត​ត្រូវ​ទទួលខុសត្រូវ​លើ​ការលើកដាក់​ទំនិញ និង បង់ថ្លៃ​ឈ្នួល​កន្លែង​ទុកដាក់​ថែទាំ​ទំនិញ និង​យានជំនិះ​ដោយ​ខ្លួនឯង​។ ជាមួយគ្នានេះ ក៏​នឹងត្រូវ​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន របស់​ក្រុមហ៊ុន​ចំនួន​១​ឆ្នាំ ក្នុងករណី​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ នៅតែ​បន្ត​ប្រព្រឹត្តល្មើស​ទៀត​។ ឯកឧត្តម ក៏បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ចំពោះ​មន្ត្រី​ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត​ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​អនុញ្ញាតឱ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវថ្នល់​ផងដែរ​។​

​ឯកឧត្តម មានប្រសាសន៍ថា ការអនុវត្ត​នូវ​វិធាន​តឹងរ៉ឹង​នេះ គឺ​ដើម្បី​ធានា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​សំណង់ ឱ្យបាន​រឹងមាំ ស្ថិតស្ថេរ គង់វង្ស និង​ធន់​ជាប់​តាម​អាយុកាល​បច្ចេកទេស​សាងសង់ ព្រមទាំង​ចូលរួមចំណែក​កាត់បន្ថយ ថវិកាជាតិ ក្នុងការ​ជួសជុល​ថែទាំ ផ្លូវថ្នល់​នៅ​ទូទាំងប្រទេស​។​

​លោក ស៊ុន ចាន់ថុល ក៏បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ចំពោះ​មន្ត្រី​ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត​ក្រោម​ឱវាទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​អនុញ្ញាតឱ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវថ្នល់​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×