Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិនគួរ​ឲ្យ​ជឿ​វាសនា ស្រី ចំរើន​! ពី​ជីវិត​មានមុខមាត់​ធ្លាក់​កាលី​បម​ក​ចាប់​របរ​លក់​ជ្រក់​ជើងមាន់​អន​ឡាញ ឥឡូវ​ក្លាយជា​ប្រធាន​អង្គការ​…

spot_img

​លោក ជា ចំរើន ដែល​គេ​ធ្លាប់​ស្គាល់​ថា​ជា​ប្រធាន «​អង្គការ​អភិវឌ្ឍន៍​យុវជន​ខ្មែរ (KYDO)» និង​បច្ចុប្បន្ន ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​ហៅថា​លោកគ្រូៗ ថ្មីៗ​នេះ បានសម្រេច​តែងតាំង លោក ស្រី ចំរើន ជា ប្រធាន​អង្គការ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស និង​រក​ការងារ​ជូន​យុវជន​យុវនារី បន្តវេន​ជាតិ​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ជា ចំរើន និង​ក្រុមប្រឹក្សាភិបាល​អង្គការ​អភិវឌ្ឍ​ន៍​យុវជន​ខ្មែរ (KYDO) សម្រេច​តែងតាំង​លោក ស្រី ចំរើន ជា​ប្រធាន​អង្គការ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស និង រក​ការងារ​ជូន​យុវជន​យុវនារី​បន្តវេន​ជាតិ​។ សូម​បងប្អូន​កូនក្មួយ​មេត្តាជួយ​គាំទ្រ​គាត់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គការ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ជោគជ័យ​ចាប់ពីពេលនេះ​តទៅ​»​។​

​តែ​យ៉ាងណាមិញ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ការសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ខណៈ​លោក ស្រី ចំរើន ដែល​ធ្លាប់​ប្រកាសថា​ខ្លួន​ជា តំណាង​ឲ្យ​និស្សិត និង​ជាពិសេស​គឺ​លេចធ្លោ​ល្បី​ខ្លាំង​ក្នុង​រឿងអាស្រូវ​សាសង​ស្នេហា អូន​បង​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់​ដា​រា​ទី ឬ​ហៅថា ស្រីមុំ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដែល​កាលពីពេល​ថ្មីៗ​នេះ ស្រាប់តែ​បាន​បង្ហោះ​សារ​ប្លែកៗ​ហាក់​ធ្លាក់​កាលី​ប​ខ្លាំង និង​បច្ចុប្បន្ន គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចាប់យក​របរ​ជ្រក់​ជើងមាន់ ដឹក​តាម​អន​ឡាញ​ជាដើម ខណៈ ផ្ទះ​ក៏​គ្មាន​នៅ​និង​ថែមទាំង​ថា ស្ថាប័ន និង​ក្រុមហ៊ុន​ក៏​គេ​មិន​ហ៊ាន​ទទួល​ឲ្យ​ធ្វើការ​ថែមទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា អង្គការ​អភិវឌ្ឍន៍​យុវជន​ខ្មែរ (KYDO) ត្រូវបាន​បង្កើតឡើង​ក្នុង​ខែមិថុនា ឆ្នាំ​១៩៩៣ ដោយមាន​លោក ជា ចំរើន ជា​ប្រធាន​អង្គការ ដែល​ទទួល​បានការ​ប្រោស​ព្រះរាជទាន​ហត្ថលេខា ដោយ​ព្រះករុណា​ព្រះបាទ ន​រោ​ត្ដម សីហនុ​៕ ដោយ​៖ លឹម ហុង​

spot_img
×