Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ម​វី​ធី Android ចំនួន​ពីរ​របស់​ក្រុមហ៊ុន Baidu ត្រូវបាន​រកឃើញថា​កំពុង​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​

spot_img

​ភ្នំពេញ​៖ កម្មវិធី Android ចំនួន​ពីរ​ដែលជា​កម្មសិទ្ធិ​រប​ស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Baidu ត្រូវបាន​ដកចេញ​ពី Google Play Store ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៨ ខែតុលា កន្លងទៅនេះ ក្រោយពី​ក្រុមហ៊ុន Google ទទួលបាន​របាយការណ៍​ពី​ក្រុមហ៊ុន​សន្តិសុខ​អុ​ី​ន​ធឺ​ណិ​ត Palo Alto Networks ដែល​បាន​អះអាងថា​កម្មវិធី​ទាំងពីរ​មានប្រើ​កូដ​ដើម្បី​ធ្វើការ​ប្រមូល​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​យោងតាម​អ្នកស្រាវជ្រាវ​របស់ Palo Alto Networks បានឱ្យដឹងថា កម្មវិធី​ទាំងពីរ​នោះ​គឺ Baidu Maps និង Baidu Search Box ហើយ​ពួកគេ​បាន​បង្ហាញថា ព័ត៌មាន​លម្អិត​ដែល​កូដ​នោះ​ប្រមូលបាន​មានដូចជា ម៉ូ​ដែល​ទូរ​សព្ទ​, MAC address, ព័ត៌មាន​អ្នកប្រើប្រាស់​, និង​លេខ​សម្គាល់ IMSI​។ ក្នុងចំណោម​ព័ត៌មាន​ទាំងអស់នេះ ព័ត៌មាន​ទាក់ទង​និង​លេខ​សម្គាល់ IMSI គឺមាន​ហានិភ័យ​ខ្ពស់បំផុត ព្រោះ​វា​អាចឱ្យ​ក្រុមហ៊ុន​តាមដាន​អ្នកប្រើប្រាស់​ទោះបីជា​ពួកគេ​បាន​ប្ដូរ​ទូរ​សព្ទ​ក៏ដោយ​។​

​សូមបញ្ជាក់ថា កម្មវិធី​ទាំងពីរ​នេះ​មានការ​ទាញយក​ច្រើនជាង ៦​លាន​ដង​មុនពេល​ត្រូវបាន​ដកចេញ​ពី Play Store​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏មាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​រកឃើញ​ដោយ​ក្រុមការងារ​របស់ Google ហើយ​ក្រុមហ៊ុន Baidu បាន​និយាយថា​បញ្ហា​ទាំង​កំពុងតែធ្វើការ​ដោះស្រាយ​ហើយ​។ បច្ចុប្បន្ន​កម្មវិធី Baidu Search Box ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ ហើយ​ក្រុមហ៊ុន​ក៏​កំពុងតែ​កែសម្រួល​កម្មវិធី Baidu Maps ដើម្បី​នឹង​បានដាក់​បញ្ចូល​ទៅក្នុង Play Store វិញ​ផងដែរ​។​

​ទាំងនេះ​វា​គឺជា​បញ្ហា​ដ៏​សំខាន់​ដែល​មិន​ត្រឹមតែ​ជា​បញ្ហា​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​សម្រាប់​ពិភពលោក​ទាំងមូល​ផងដែរ ចំពោះ​កម្ម​ធី​ជាច្រើន​ដែល​កំពុងតែធ្វើការ​ប្រមូល​ព័ត៌មាន​លម្អិត​របស់​អ្នកប្រើប្រាស់​ដោយ​ពុំមាន​ការអនុញ្ញាត​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏បាន​ធ្វើការ​ណែនាំ​ជារឿយៗ​ចំពោះ​ការទាញយក​កម្មវិធី​ផ្សេងៗ​មកប្រើប្រាស់ សូម​មានការ​ប្រុងប្រយ័ត្ន និង​មិនត្រូវ​ទាញយក​កម្មវិធី​ណា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​យកមកប្រើ​ឡើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×