Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ទមិឡ​អត់​សាសនា​ម្នាក់ យក​ញ​ញូ​រ​ទៅ​វាយ​ព្រះពុទ្ធ​បដិមា​នៅ​ព្រះអង្គ​ដង​កើ បណ្តាល​ឲ្យ​បែកបាក់​ព្រះហស្ត​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ័យជំនះ​ប្រចាំការ​គោលដៅ​ព្រះអង្គ​ដង​កើ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ទមិឡ​អត់​សាសនា ដែល​យក​ញ​ញូ​រ​ទៅ​វាយ​ព្រះពុទ្ធ​បដិមា​នៅ​ព្រះអង្គ​ដង​កើ បណ្តាល​ឲ្យ​បែកបាក់​ព្រះហស្ត​ស្តាំ កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ២០២០ ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ័យជំនះ​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឡោ គឹម​សួ អាយុ​២៧​ឆ្នាំ បាន​ដើរ​មកដល់​ព្រះអង្គ​ដង​កើ​ឈរ​ខាងក្រៅ​បង្អួច លើកដៃ​សំពះ បន្ទាប់មក​បាន​លោត​ចូល​តាម​បង្អួច​ខាងត្បូង ដៃ​កាន់​ញញួរ ធ្វើ​សកម្មភាព​វាយ​ទៅលើ​រូបសំណាក​ព្រះអង្គ​ដង​កើ បណ្តាលឱ្យ​ប្រះ​ស្រាំ​ព្រះហស្ត​ខាងស្តាំ ។​

​សមត្ថកិច្ច​បន្តថា ពេលនោះ​ឈ្មោះ ហាស់ សឿន ភេទ​ប្រុស ជា​អ្នកបម្រើ​ការងារ ក្នុង​ព្រះអង្គ​ដង​កើ​ឃើញ​បាន​ស្រែក​ឆោឡោឡើង ស្របពេលនោះ​កម្លាំង សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យជំនះ​ប្រចាំការ​គោលដៅ​នោះ មកដល់​កន្លែងកើតហេតុ​អន្តរាគមន៍​ឈានដល់​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​វត្ថុតាង ញញួរ​ដង​ឈើ​១ ជា​ឧបករណ៍​ធ្វើ​សកម្មភាព នាំយកមក​ប៉ុស្តិ៍នគរបាល​ជ័យជំនះ ដើម្បី​ដំណើរ​ការជំនាញ​នឹង​អនុវត្តន៍​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×