Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លឿន​ពេក​ហើយ អ្នកគ្រូ​ទទួលយក​មិន​បានទេ​! ទាំង​ស្អាត​រូបឆោម ទាំង​រៀន​ពូកែ តែ​បែរជា​ត្រូវ​បាត់បង់​ជីវិត​ទាំង​នៅ​វ័យក្មេង ដោយសារ​…

spot_img

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​បណ្តាល​ឲ្យ​ស្ត្រី​ពីរ​នាក់​ដែលមាន​ម្តាយ និង​កូនស្រី ត្រូវ​បាត់បង់​ជីវិត​នៅនឹងកន្លែង​ដ៏​គួរ​ឲ្យ​អាសូរ​ខ្លាំង​បំផុត ដោយសារតែ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​១​គ្រឿង បាន​បើកបរ​យ៉ាង​លឿន​មិន​គិតពី​ជីវិត​អ្នកដទៃ ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១១ ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ទី​១​មានឈ្មោះ មានឈ្មោះ ធន់ ស្រី​ពេជ្រ អាយុ ១៧ ឆ្នាំ ត្រូវជា​កូន (​ជា​អ្នកបើកបរ​ម៉ូតូ ) និង​ទី​២ មានឈ្មោះ ម៉ក់ វណ្ណា អាយុ ៥៨ ឆ្នាំ ត្រូវជា​ម្តាយ (​ជិះ​ខាងក្រោយ​)​។ ជនរងគ្រោះ​ទាំងពីរ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ចំណែក​ជនបង្ក​ហេតុ​វិញ ដែល​បើករថយន្ត​ដឹក​ស៊ីម៉ងត៍​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ តាកែវ 3A-1246 ព្យាយាម​គេចខ្លួន ត្រូវបាន​សមត្ថកិច្ច​ដេញ​តាម​ចាប់​ក្របួច​បាន​ទាំង​តៃកុង និង​ព្រូ​។​

​ទន្ទឹមនឹង​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ​នេះ​ផងដែរ ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គុយ សៀក​ឡាវ ត្រូវជា​គ្រូ​យុវតី​រងគ្រោះ​ខាងលើ ក៏បាន​បង្ហោះ​សារ​យ៉ាង​ក្តុកក្តួល សោកស្តាយ​យ៉ាងខ្លាំង​ថា​៖ «​អ្នកគ្រូ​ទទួលយក​មិនបាន​ទេ​ណា ស្រី​ពេជ្រ ទាំង​ស្អាត ទាំង​រៀន​ពូកែ ហេតុ​អី​ក៏​ទៅជា​ចឹ​ង ពេល​អ្នកគ្រូ​អត់​ត្រូវ​ម៉ោង​បង្រៀន ស្រី​ពេជ្រ​មកលេង​អ្នកគ្រូ​ដល់​សាលា​អ្នកគ្រូ​ស្នាក់នៅ ថា​នឹក​អ្នកគ្រូ ហើយ​ស្រី​ពេជ្រ​ធ្លាប់​និយាយ​ថាបើ​បានមក​កំពង់ស្ពឺ នឹង​ចូល​លេង​ផ្ទះ​អ្នកគ្រូ ម៉េច​បាន​ទៅជា​ចឹ​ង​លឿន​ពេក​ហើយ ទើប​លេង​ឈែ​ត​ជាមួយគ្នា​សោះ​ហ្នឹង សូម​ប្អូន​ទៅកាន់​សុខ​គតិ​ភព ជាតិ​ក្រោយ កុំ​ឲ្យ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​»៕ ដោយ​៖ លឹម ហុង​

spot_img
×