Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាស​ចំនួន ២​លាន​ម៉ាស និង​សម្ភារ​បរិក្ខា​វេជ​សាស្ត្រ​មួយចំនួន បាន​ទៅដល់ និង​ប្រគល់ជូន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​

spot_img

​ភ្នំពេញ​៖ ម៉ាស​ចំនួន ២​លាន​ម៉ាស និង​សម្ភារ​បរិក្ខា​វេជ​សាស្ត្រ មួយចំនួន​ដែលជា​អំណោយ​របស់ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹក​តាម​យន្តហោះ​ពិសេស បាន​ទៅដល់ និង​ប្រគល់ជូន​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ព្រលានយន្តហោះ​ទីក្រុង​ណៃ​ពិដោ ប្រទេស​ភូមា ក្រោម​វត្តមាន​របស់ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​កីឡា របស់​ប្រទេស​មី​យ៉ាន​ម៉ា​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នាំយក​អំណោយ​ម៉ាស​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន​របស់ រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ប្រគល់ជូនរ ដ្ឋា​ភិ​បាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានឱ្យដឹងថា អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រួមមាន​ដូចជា​៖ ម៉ាស​ចំនួន​២​លាន​, ម៉ាស​ក្រណាត់​១​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ​។​

​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើលិខិត​ជូន​លោកស្រី អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​សាធារណរដ្ឋ​សភាព​មី​យ៉ាន់​ម៉ា ដោយ​សម្តេច​តេ​ជោ សម្រេច​ផ្តល់នូវ​អំណោយ​ម៉ាស​ចំនួន​២​លាន និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរអង្វែង ក៏ដូចជា​ការ​រួមដៃគ្នា​ជាមួយ លោកជំទាវ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តាងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ធ្វើការ​បរិច្ចាគ​នូវ​ម៉ាស​ចំនួន ២០០០០០០ (​ពីរលាន​) និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ដូច​មាន​ក្នុង​បញ្ជីរាយនាម ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ជាថ្មី​ម្តងទៀត បាន​ចូលរួម​អបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​លោកស្រី អោ​ង សាន​ស៊ូ​ជី ចំពោះ​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក្នុង​ការបោះ​ឆ្នោ​ង​សកល​នៅ​មី​យ៉ាន់​ម៉ា នាពេល​ថ្មីៗ​នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×