Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស​ម្ងួ​ត​ស្រូវ​មួយកន្លែង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២

spot_img

​ភ្នំពេញ​៖ ឃ្លាំង​ស្តុក​ស្រូវ​មួយកន្លែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ខណៈពេលដែល​ក្រុមកម្មករ​កំពុង​ស​ម្ងួ​ត​បាន​ធ្លាក់​កម្ទេច​ភ្លើង​បណ្តោយ​ឲ្យ​ឆាបឆេះ ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ​បង្ក​ឲ្យ​មាន​កាល​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៩​និង ១០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០២០ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែង​កើត​ហ​តុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ឆាបឆេះ​ឃ្លាំង​ស​ម្ងួ​ត​ស្រូវ​មួយកន្លែង ដែលមាន​កម្មករ​កំពុង​តែ​ធ្វើការ ក៏បាន​ធ្លាក់​កំទេច​ភ្លើង​ស្រាប់តែ​គេ​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ ចេញ​មកពី​ក្នុង​ឃ្លាំង​ស​ម្ងួ​ត​ស្រែ​តែម្តង​បង្ក​ឲ្យ​មាន​ផ្សែងខ្មៅ​ហុយ​យ៉ាង​ខ្មួលខ្មាញ់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ ភ្លាមៗ​នោះដែរ ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្តកណ្តាល​ចំនួន​៣​គ្រឿង ចំនួន​២​គ្រឿង​ចេញទៅ​អន្តរាគមន៍​ជួយ​បាញ់​ពន្លត់​ឲ្យ​រលត់​ជា​ស្ថាពរ​ទៅវិញ នៅវេលា​ម៉ោង​៩​និង​៣៩​នាទី​ថ្ងៃ​ដដែល​។​

​ដោយ​ម្ចាស់​ឃ្លាំង​មាន​ឈ្នោះ ប៊ុន សុធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។ ដោយ​ខូចខាត​រួម​៖​ឆេះ​ភ្លើងចង្ក្រាន​ស​ម្ងួ​ត​ស្រូវ​ខ្នាត​ធំ និង​សម្បកបាវ​ចាស់ៗ ។ ប្រភេទ​សំណង់ ឃ្លាំង​ថ្ម​ប្រក់​ស័ង្កសី​(​ទំហំ​៤០​ម៉ែត្រ​៧០​ម៉ែត្រ​) ​ខូចខាត​(​រោង​ដាក់​សម្បកបាវ ទំហំ​៣​ម៉ែត្រ ២០​ម៉ែត្រ​។​

​សមត្ថកិច្ច​បានបញ្ជាក​ឲ្យ​ដឹងថា អគ្គិភ័យ​ដែល​ឆាបឆេះ​ឃ្លាំង​ស​ម្ងួ​ត​ស្រូវ​ខាងលើ គឺ​បណ្តាលមកពី​ធ្លាក់​កម្ទេច​ភ្លើង ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងគ្រោះ​នោះទេ គ្រាន់តែ​ខូចខាត​សម្ភារ​ឃ្លាំង​ស​ម្ងួ​ត​ស្រែ​អស់​មួយចំនួនធំ​និង​ឆេះ​ឃ្លាំង​អស់ទាំង​មួយ​ចំហៀង​៕​ដោយ​៖​ផាន់​ណា​+​មី​ដា​

spot_img
×