Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿង​រួមគំនិត​ក្បត់ : តុលាការ​បើកសវនាកា​រ​កាត់ទោស សម រង្ស៊ី និង​បក្ខពួក​ជាង ១០០​នាក់

spot_img

​ភ្នំពេញៈ តុលាការ​បើកសវនាកា​រ​ជំនុំជម្រះ​លើ​សំណុំរឿង​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។ នៅក្នុង​សំណុំរឿង​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ គឺមាន​មនុស្ស​សរុប​ចំនួន ១៣៩​នាក់ ត្រូវបាន​កោះ​ឲ្យ​ចូលខ្លួន​ទៅក្នុង​សវនាការ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុង​សវនាការ​ព្រឹក​នេះ គឺមាន​ជនជាប់ចោទ​តែ​ចំនួន ៣៤​នាក់​តែប៉ុណ្ណោះ​បាន​ចូលខ្លួន​នៅក្នុង​សវនាការ​តាម​ការកោះហៅ​របស់​តុលាការ​។ ចំណែក​លោក សម រង្ស៊ី និង​បក្ខពួក​ចំនួន ១០៤​នាក់​ទៀត គឺ​មិនបាន​ចូលខ្លួន​នៅក្នុង​សវនាការ​ន​នោះទេ​។​

​លោក​គុជ គឹម​ឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា សវនាការ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ គឺ​លើ​បួន​សំណុំរឿង ហើយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​បញ្ចូល​ជា​ពីរ​សំណុំរឿង ដោយ​សំណុំរឿង​ទី​១. គ្រោង​នឹង​បន្ត​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ និង​សំណុំរឿង​ទី​២. បន្ត​សវនាការ​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នៅក្នុង​សវនាការ​នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា គឺមាន​ជនជាប់ចោទ​ចំនួន ៣៤​នាក់ បាន​ចូល​នៅក្នុង​សវនាការ​។​

​សមាសភាព​ចៅក្រម​ជំនុំជម្រះ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ រួមមាន : លោក​រស់ ពិសិដ្ឋ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក​កើត​សាំង ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ លោក​អ៊ឹម វណ្ណៈ ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​។​

​លោក​គុជ គឹម​ឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា លោក​សម រង្ស៊ី និង​បក្ខពួក​ជាង ១០០​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ “​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​ទីកន្លែង​ផ្សេងៗ​ទៀត​កាលពី​ថ្ងៃទី​២០-២១-២២-២៥-២៦ និង​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ និង​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖CEN​

spot_img
×