Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ឲ្យ​ថៅកែៗ​បានឃើញ​ផង​! ម្តងនេះ​សាហាវ​ណាស់ អា​ធំ​២​គ្រឿង​ខោក​គ្នា​នៅលើ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ អ្នកដំណើរ​ព្រលឹងចុងសក់​! (​វីដេអូ​)

spot_img

​ដូចដែល​បងប្អូន​មហាជន​បានដឹងហើយថា បច្ចុប្បន្ននេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ដ៏​ធំ​មួយ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ស្ទើរតែ​គ្រប់ៗ​គ្នា ជា​ពិ​សេ​អ្នកបើកបរ​គោរ​ច្បាប់ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាងខ្លាំង ព្រោះតែ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ការស្លាប់ និង​របួស បាន​កើតឡើង​គ្មាន​លោះ​ថ្ងៃ​សោះឡើយ​។

​ជាការ​ពិតណាស់ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ទាំងយប់​ទាំង​ថ្ងៃនេះ គឺ​ត្រូវបាន​បង្កឡើង​ដោយសារ​ការបើក​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុងនោះ​ដូចជា ការបើកបរ​លើស​ល្បឿន​កំណត់ បើក​ជែង​មិន​ប្រយ័ត្ន បើកបរ​ក្នុងស្ថានភាព​ស្រវឹង មិន​ពាក់មួក​សុវត្ថិភាព និង​បើក​ក្នុង​ទង្វើ​ដ៏​ព្រហើន​ជាដើម ជាពិសេស​ពី​សំណាក់​ឡានធំៗ ដែល​តៃកុង​ភាគច្រើន​ជា​ក្មេងៗ ដែល​ដល់​ថ្នាក់​មហាជន​ចាត់ទុកថា គឺ​សុទ្ធតែ​ពួក​ប្រើប្រាស់​គ្រឿងញៀន​តែម្តង ទើប​បើក​សាហាវ​គ្មាន​គិតពី​ជីវិត​អ្នកដទៃ​បែបនេះ​។

​ជាក់ស្តែង ដូចជា​ករណី​មួយ​នេះ​ជាដើម ដែល​បានឃើញ​ហើយ ពិតជា​ស្រៀវ​បុក​ពោះ​ជំនួស​អ្នកដំណើរ​ដទៃ​ជាខ្លាំង ខណៈ​រថយន្ត​ធុន​ដឹកទំនិញ​ធំៗ​២​គ្រឿង បាន​បើក​ខោក​គ្នា​យ៉ាង​សាហាវ ស្ថិតនៅលើ​ដង​មហាវិថី​វិមាន​ឈ្នះៗ ហើយ​វីដេអូ​នេះ​នៃ​ហេតុការណ៍​នេះ ក៏ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​ពី​ខាងក្រោយ​ថត​បាន យកមក​បង្ហោះ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទុះ​កំហឹង រហូត​អ្នកខ្លះ​ថាបើ​ចាប់បាន​វិញ នាំគ្នា​ដាក់​ឲ្យ​ធ្ងន់​ក​នៅនឹងកន្លែង​តែម្តង​។​

​ជុំវិញ​ករណី​ការបើក​ដ៏​សាហាវៗ​ពី​សំណាក់​តៃកុង​ស្ទាវៗ​ទាំងនេះ ប្រជាពលរដ្ឋ​ក៏​សូម​ស្នើ​ដល់​សមត្ថកិច្ច ដែល​បានឃើញ​វីដេអូ​នេះហើយ ត្រូវ​តាម​ស្វែងរក​ចាប់​រថយន្ត​ទាំងពីរ​គ្រឿង​នេះ យក​តៃកុង​ធ្វើការ​អប់រំ និង​ដាក់ពិន័យ​ឲ្យ​បាន​ធ្ងន់ កុំ​ឲ្យ​ព្រហើន​នៅ​ថ្ងៃក្រោយ​ទៀត​។ ហើយ​ជាមួយគ្នានេះ​ផងដែរ យើង​ក៏​សំណូមពរ​ជាពិសេស​ដល់​ថៅកែ​ជា​ម្ចាស់​រថយន្ត​ទាំងអស់ គួរតែ​ឧស្ស​ហ៍​ក្រើនរម្លឹក​ដល់​កូនចៅ​របស់ខ្លួន ឲ្យ​បើកបរ​គោរព​ច្បាប់ គិតដល់​ជីវិត​អ្នកដទៃ​ជា​ចម្បង និង​បើ​អាច​គួរតែ​ដាក់វិន័យ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ព្រោះថា ពេល​មាន​បញ្ហា​កើតឡើង សួរថា​តើ​នឹង​ខាតបង់​ធំធេង​ប៉ុនណា​…!?៕ ដោយ​៖ លឹម ហុង​


spot_img
×