Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ជិត ៤ គីឡូក្រាម ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​

spot_img

​ភ្នំពេញ​៖ នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ជិត ៤ គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។ អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ករណី រក្សាទុក ជួញដូរ​នូវ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៣៥​នាទី កម្លាំង​ជំនាញ​(​ក​៧)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយ​ករង វ័រ វុ​ទ្ធ និង​មានការ​សម្របសម្រួល​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ស៊ើប អង្កេត​ស្រាវជ្រាវ​បង្ក្រាប​ករណី រក្សាទុក ជួញដូរ​នូវ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវលំ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ អ៊ុ​ល ភារៈ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ វត្ថុតាង​ចាប់យក​បាន សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​៣២៩៨,៥៤​ក្រាម ៕​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×