Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឱម យ៉ិនទៀង ៖ នឹងសិក្សា​នូវ​រាល់​ទិន្នន័យ ដែល​អង្គការ​តម្លាភាព​កម្ពុជា បានធ្វើការ​ផ្សព្វផ្សាយ​អំពី​លទ្ធផល នៃ​ការវាស់វែង​នូវ​អំពើពុករលួយ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ : ពាក់ព័ន្ធ​នឹង​របាយការណ៍​វាស់វែង​អំពី​អំពើពុករលួយ​កម្ពុជា របស់​អង្គការ​តម្លាភាព​កម្ពុជា (TI) ដែល​ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ ត្រូវបាន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អះអាងថា “​នឹងសិក្សា​នូវ​រាល់​ទិន្នន័យ ដែល​អង្គការ​តម្លាភាព​កម្ពុជា បានធ្វើការ​ផ្សព្វផ្សាយ​អំពី​លទ្ធផល នៃ​ការវាស់វែង​នូវ​អំពើពុករលួយ​នៅ​កម្ពុជា​យើង ដើម្បី​គួបផ្សំ​ជាមួយ​លទ្ធផល​នៃ​ការសិក្សា​ផ្សេងៗ​ទៀត ក៏ដូចជា​លទ្ធផល​នៃ​ការសិក្សា​វាស់វែង អំពើពុករលួយ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​យើង​ផ្ទាល់​”​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​មួយ គឺ​លោកស្រី Anna ពាក់ព័ន្ធ​នឹង​របាយការណ៍​វាស់វែង​អំពី​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា (TI) ដែល​ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ ។

​បើតាម​ប្រសាសន៍​តប​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ​ដែរ តែងតែ​យកចិត្តទុកដាក់​ជាប្រចាំ​អំពី​ការវាស់វែង​អំពើពុករលួយ ព្រោះថា​នេះ​ជា ឧបករណ៍​សិក្សា​មួយ ដើម្បី​យល់បាន​ថា ប្រជាជន​របស់​យើង​គិត​ដូចម្តេច និង​វាយតម្លៃ​ដូចម្តេចខ្លះ​ចំពោះ​អំពើពុករលួយ និង​ចំពោះ​ការប្រយុទ្ធប្រឆាំង​ទៅលើ​អំពើពុករលួយ​។ សម្រាប់​អាណត្តិ​ទី​៣ នេះ​ទៀត ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ របស់​កម្ពុជា​យើង​ក៏បាន​ដាក់ចេញ​នូវ​ចំណុច​នេះ ឱ្យ​លេចធ្លោ​មួយ​ដើម្បីឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ យកចិត្តទុកដាក់​ធ្វើការ វាស់វែង​អំពី​អំពើពុករលួយ​នេះ​ផងដែរ​”​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ទន្ទឹមនឹង​យើង​កំពុងដំណើរការ​វាស់វែង អំពី​អំពើពុករលួយ​នៅ​កម្ពុជា​របស់​យើង យើង​ក៏បាន​ឃើញ​មានការ​ផ្សព្វផ្សាយ​នូវ​លទ្ធផល ដែល​ស្ថាប័ន​នេះ ឬ​ស្ថាប័ន​នោះ​រាប់ទាំង​ស្ថាប័ន​តម្លាភាព​កម្ពុជា​ផង បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការវាស់វែង អំពី​អំពើពុករលួយ​ឆ្នាំ 2020 នេះ​ផងដែរ​។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា ” ខ្ញុំ​ផ្ទាល់​បាន​ស្តាប់ បាន​អាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​ការសិក្សា​នេះ​មានការ ពាក់ព័ន្ធ​ត្រង់ និង​ពាក់ព័ន្ធ​ច្រើន​ចំណុច​មកលើ​ការងារ​ដែល​ខ្ញុំ​ទទួលខុសត្រូវ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ខ្ញុំ​នឹងសិក្សា នូវ​រាល់​ទិន្នន័យ​ដែល​អង្គការ​តម្លាភាព​ក​ម្ពុ​ជា បានធ្វើការ​ផ្សព្វផ្សាយ​អំពី​លទ្ធផល នៃ​ការវាស់វែង​នូវ​អំពើពុករលួយ​នៅ​កម្ពុជា​យើង ដើម្បី​គួបផ្សំ​ជាមួយ​លទ្ធផល​នៃ​ការសិក្សា​ផ្សេងៗ​ទៀត ក៏ដូចជា​លទ្ធផល​នៃ​ការសិក្សា​វាស់វែង អំពើពុករលួយ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​យើង​ផ្ទាល់​ផងដែរ​។ ខ្ញុំ​គិតថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​កម្ពុជា​យើង ក៏​យកចិត្តទុកដាក់​ទៅ លើ​ការផ្សព្វផ្សាយ​នៃ​លទ្ធផល នៃ​ការវាស់វែង​អំពើពុករលួយ ដែល​បាន​លេច​ឡើងលើ​បណ្តាញ​ព័ត៌មាន​ទាំងអស់ ដោយ​មិន​មានការ​ភ្លេច មិនមាន​ការ​រំលង​ចោល ឬ​បោះចោល​នូវ​លទ្ធផល នៃ​ការវាស់វែង​អំពី​អំពើពុករលួយ​មួយណា​ឡើយ​”៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×