Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ដែលមាន​ដើមកំណើត​ចិន​ចំនួន ៤៣ ទៀត ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បិទ​ជា​បន្តបន្ទាប់​

spot_img

​ភ្នំពេញ​៖ បន្ថែម​ទៅលើ​ការបិទ​កម្មវិធី​ចំនួន​៥៩ ក្នុង​ខែមិថុនា​និង​ចំនួន​១១៨ ក្នុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បានប្រកាស​បិទ​កម្មវិធី​ចំនួន ៤៣​បន្ថែមទៀត ដែល​រួមមាន​ទាំង​កម្មវិធី​វេរ​លុយ​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​ចិន AliExpress របស់​ក្រុមហ៊ុន Alibaba និង​កម្មវិធី​ស្វែងរក​គូស្នេហ៍​មួយចំនួន​ផងដែរ​។ នេះ​បើតាម​ការចេញផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​ការផ្សព្វផ្សាយ​ជា​ផ្លូវការ​របស់​ក្រសួង​ព័ត៌មានវិទ្យា​នៃ​ប្រទេស​ឥណ្ឌា​បានឱ្យដឹងថា ការបិទ​កម្មវិធី​ទាំងនេះ​គឺ​បន្ទាប់ពី​ពួកគេ​បានទទួល​នូវ​សេចក្ដីរាយការណ៍​ពី​ផលប៉ះពាល់​របស់​កម្មវិធី​នេះ​ដល់​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​ប្រទេស​ឥណ្ឌា ព្រមទាំង​សន្តិសុខ​ជាតិ​ទៀតផង​។

​សូម​រំឭក​ឡើងវិញ​ថា គិត​ត្រឹម​រយៈពេល​៥​ខែ​ចុង​ក្រោយនេះ ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា​បានធ្វើការ​ហាមឃាត់​កម្ម​វិធី​ទូរ​សព្ទ​របស់​ប្រទេស​ចិន​ជាច្រើន​មកហើយ ម្យ៉ាងវិញទៀត​កម្មវិធី​ភាគច្រើន គឺ​សុទ្ធសឹងតែ​ជា​កម្មវិធី​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​ដូចជា កម្មវិធី TikTok ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ​ជាង ២០០​លាន​នាក់ និង​ហ្គេម PUBG Mobile ក៏មាន​ចំនួន​អ្នកលេង​ច្រើនជាង ៤០​លាន​នាក់​នៅក្នុង​ប្រទេស​នេះ​។ ដូច្នេះ​រហូតមក​ដល់ពេលនេះ​ប្រទេស​ឥណ្ឌា​បាន​បិទ​កម្មវិធី​ដែលមាន​ប្រភពពី​ប្រទេស​ចិន​សរុប​ចំនួន ២២០ រួចហើយ​។ យើង​ក៏​នៅ​មិនទាន់​ដឹងថា​នឹងមាន​កម្មវិធី​ប៉ុន្មាន​ទៀត​ទេ ដែល​ប្រទេស​ឥណ្ឌា​សម្រេចចិត្ត​បិទ​ជា​បន្តទៀត​ដែរ​។​

​ខាងក្រោម​នេះ​ជា​ឈ្មោះ​កម្មវិធី​ទាំង ៤៣ ដែល​ត្រូវបាន​បិទ​៖
1. AliSuppliers Mobile App
2. Alibaba Workbench
3. AliExpress – Smarter Shopping, Better Living
4. Alipay Cashier
5. Lalamove India – Delivery App
6. Drive with Lalamove India
7. Snack Video
8. CamCard – Business Card Reader
9. CamCard – BCR (Western)
10. Soul- Follow the soul to find you
11. Chinese Social – Free Online Dating Video App & Chat
12. Date in Asia – Dating & Chat For Asian Singles
13. WeDate-Dating App
14. Free dating app-Singol, start your date!
15. Adore App
16. TrulyChinese – Chinese Dating App
17. TrulyAsian – Asian Dating App
18. ChinaLove: dating app for Chinese singles
19. DateMyAge: Chat, Meet, Date Mature Singles Online
20. AsianDate: find Asian singles
21. FlirtWish: chat with singles
22. Guys Only Dating: Gay Chat
23. Tubit: Live Streams
24. WeWorkChina
25. First Love Live- super hot live beauties live online
26. Rela – Lesbian Social Network
27. Cashier Wallet
28. MangoTV
29. MGTV-HunanTV official TV APP
30. WeTV – TV version
31. WeTV – Cdrama, Kdrama&More
32. WeTV Lite
33. Lucky Live-Live Video Streaming App
34. Taobao Live
35. DingTalk
36. Identity V
37. Isoland 2: Ashes of Time
38. BoxStar (Early Access)
39. Heroes Evolved
40. Happy Fish
41. Jellipop Match-Decorate your dream island!
42. Munchkin Match: magic home building
43. Conquista Online II៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×