Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ៅ ធនារ​ក្ស សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី និង​លោក​ឧកញ៉ា អ៊ាង លី​អេង បានការ​ឃុបឃិត​គ្នា​ដោយ​ប្រើ​អំណាច រំលោភ​យក​ដី​តារាចម្រៀង ព្រាប សុវត្ថិ ធ្វើជា​កម្មសិទ្ធិ​នៅ​ក្រុង​សែន​មនោ​រម្យ​

spot_img

​ភ្នំពេញ ៖ តារាចម្រៀង ព្រាប សុវត្ថិ បាន​អះអាងថា លោក ម៉ៅ ធនារ​ក្ស សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី និង​លោក​ឧកញ៉ា អ៊ាង លី​អេង រំលោភ​យក​ដី​របស់​ធ្វើជា​កម្មសិទ្ធិ ហើយ ព្រាប សុវត្ថិ បានដាក់​លិខិត​មួយ​គោរព​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជួយ​អន្តរាគមន៍​ដី​របស់ខ្លួន​។

​បើតាម​លិខិត​សុំ​កិច្ច​អន្តរាគមន៍​របស់លោក ព្រាប សុវត្ថិ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោក ម៉ៅ ធនារ​ក្ស បាន​រំលោភ​យក​ដី​របស់ខ្លួន ទំហំ​ប្រមាណ ១៩៣,២៩០​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ លោក​ព្រាប សុវត្ថិ បាន​គោរព​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ផ្តល់​កិច្ច​អន្តរាគមន៍ និង​ដោះស្រាយ​ករណី ឯកឧត្តម ម៉ៅ ធនារ​ក្ស ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី បាន​ប្រើ​សិទ្ធិអំណាច​រំលោភបំពាន​យក​ដី ដែលជា​កម្មសិទ្ធិ​របស់​ម្តាយ​ខ្ញុំបាទ មាន​ទំហំ​ប្រមាណ ១៩៣២៩០​ម៉ែត្រក្រឡា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី (​ទីតាំង​អតីត​ស្ថិតនៅ​ភូមិ​ពូ​ទ្រូ​ក្រោម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​)​។​

​លោក​បន្តថា ក្រោយមក​នៅ​ឆ្នាំ​២០២០ នេះ ស្រាប់​តែមាន ឯកឧត្តម ម៉ៅ ធនារ​ក្ស ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី និង​តតិយជន បានមក​អះអាងថា​ដី​របស់​នាង​ខ្ញុំ​ជា​ដី​របស់គាត់​ទៅវិញ ។ គាត់​បាន​ឲ្យ​បក្ខពួក​របស់គាត់​មក​កាប់បំផ្លាញ បង្គោលរបង​ព័ទ្ធជុំវិញ​ព្រំដី​របស់​ម្តាយ​របស់​ខ្ញុំបាទ និង​មក​ធ្វើ​របង​ព័ន្ធ​ដី​ដែលជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ម្តាយ​ខ្ញុំបាទ ដោយ​បំពាន​តែម្តង​។ សកម្មភាព​នៃ​ការប្រើ​សិទ្ធិអំណាច​រំលោក​ដោយ​បំពាន​នេះ បានធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​លើ ទ្រព្យ​ដែលជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ម្តាយ​ខ្ញុំបាទ ហើយ​សកម្មភាព​នេះ​ចេះតែមាន ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ម្តាយ​របស់​ខ្ញុំបាទ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ។

​លោក​ព្រាប សុវត្ថិ សូម​ជម្រាប សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា​៖ បន្ទាប់ពី​មានការ​រំលោភបំពាន​ដោយ​ខុសច្បាប់​របស់ ឯកឧត្តម ម៉ៅ ធនារ​ក្ស និង​តតិយជន ម្តាយ​របស់​ខ្ញុំបាទ បាន ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍ និង​ទប់ស្កាត់​ជូន​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​សែន​មនោ​រម្យ ដើម្បី​ជួយ​ដោះ ស្រាយ​ករណី​វិវាទ​នេះ​។ លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​សែន​មនោ​រម្យ បានប្រគល់​ភារកិច្ច​ជូន លោក ឃន់ អូន អភិបាលរងក្រុង​សែន​មនោ​រម្យ ធ្វើការ​អង្កេត​ស្រាវជ្រាវ និង​ដោះស្រាយ​ករណី​រំលោភបំពាន​នេះ ។ នៅ​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២០ លោក ឃន់ អូន បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​រក​ដំណោះស្រាយ ដោយ ឯកឧត្តម ម៉ៅ ធនារ​ក្ស បាន​ចូលរួម​ផងដែរ ។ លោក​ព្រាប សុវត្ថិ និង​មេធាវី ចំនួន ២ រូប ដែល​ម្តាយ​របស់លោក​បានប្រគល់​សិទ្ធិ​ឲ្យ បាន​ចូលរួម​ក្នុងការ​ពិភាក្សា​នោះ និង​មាន​វត្តមានរ​បស់បង​ប្អូន​ជនជាតិដើម​ភាគតិច​ដែលជា​ម្ចាស់​ដី​ដើម ចំនួន ៥ គ្រួ​សារបាន ចូលរួម ដោយមាន ឈ្មោះ ម្បូ​ត វីន ឈ្មោះ ឡាយ ម្បូ​ត ឈ្មោះ ឃុ ឃ្លី​វ ឈ្មោះ បើក រើប ឈ្មោះ បើ​ត ព្បូ​វ ឈ្មោះ ដុស កា​អ៊ី​ន ឈ្មោះ ងិន រ៉ែ​ម និង ឈ្មោះ ម្បូ​ត វើ​ប ចូលរួម​នៅពេលនោះ ។ នៅក្នុងពេល​ជជែក​សួរដេញដោល និង​បើទោះជា​មាន​ពាក្យសម្តី គំរាមកំហែង​ពី ឯកឧត្តម ម៉ៅ ធនារ​ក្ស យ៉ាងណាក៏ដោយ ក៏​បងប្អូន​ជនជាតិដើម​ភាគតិច ដែល​ម្ចាស់​ដី​ដើម​ទាំង អស់​បាន​អះអាង និង​ហ៊ាន​ទទួលខុសត្រូវ​នៅ​ចំពោះមុខ លោក​អភិបាលរងក្រុង​ថា ៖ “​ដី​ដែលមាន​ទំហំ​ជាង ១៩ ហិកតា និង ៣២ អា ខាងលើ ពិតជា​ដី​ស្របច្បាប់​របស់​ពួកគាត់ ហើយ​ពួកគាត់​មិន​ធ្លាប់បាន​លក់​ដី​ឲ្យ ឈ្មោះ ម៉ៅ ធនារ​ក្ស ទេ និង​បានធ្វើការ​បដិសេធថា ឈ្មោះ ម៉ៅ ធនារ​ក្ស មិនមែនជា​ម្ចាស់​ដី​ដែល​កំពុងមាន​វិវាទ​នេះ ពួកគាត់​ទាំង ៥ គ្រួ​សារបាន​ធានា​អះអាងថា ពិតជា​បាន​លក់​ដី​ខាងលើ​ឲ្យ ឈ្មោះ ផូ សំណាង តែ ម្នាក់​ប៉ុណ្ណោះ​”​។​

​លុះ​នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក យន់ អូន អភិបាលរងក្រុង​សែ​មនោ​រម្យ បាន​ដឹកនាំ​ការប្រជុំ​ម្តង ទៀត​ដោយ​តម្រូវ​ឲ្យ​គូភាគី​បង្ហាញ​ឯកសារ​ទិញ​លក់​ដី ឬ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ក​ប្រើប្រាស់​ដីធ្លី​ទៅវិញទៅមក និង​ឲ្យ​នាំ​សាក្សី​ពាក់ព័ន្ធ​ចូលរួម​ក្នុងការ​បំភ្លឺ​តទល់​។ លោក​ព្រាប សុវត្ថិ និង​បងប្អូន​ជនជាតិដើម​ភាគតិច​ដែលជា​ម្ចាស់​ដី​ដើម ចំនួន​៥​គ្រួសារ បាន​ចូលរួម ពេលនោះ មេធាវី​របស់លោក បានដាក់​បង្ហាញ​ឯកសារ​ទិញ​លក់​ដី និង​លិខិត​ផ្ទេរសិទ្ធិ កាប់​កាន់​ប្រើប្រាស់ ដី ន្លឺ​ពី​ម្ចាស់​ដី​ដើម ជូន​លោក​អភិបាលក្រុង គ្រប់​ចំនួន​ក្បាលដី ។ ចំណែក ឯកឧត្តម ម៉ៅ ធនារ​ក្ស ពុំមាន​ឯកសារ​ទិញ លក់ និង​ឯកសារ​កាប់​កាន់​ប្រើប្រាស់​ដីធ្លី ព្រមទាំង​គ្មាន​សាក្សី​ចូលរួម​ពេល​នោះទេ​។ នៅក្នុង​កិច្ចប្រជុំ​គូភាគី​បាន​ឯកភាពគ្នា​ថា​ត្រូវ​រក្សា​ស្ថានភាព​ដើម​របស់​ដី ដោយ​ពុំមាន​កាគី​ណា​មាន​សិទ្ធិ​ឈូសឆាយដី ឬ​ធ្វើ​របង​នៅ​លើដី​កំពុងមាន​វិវាទ​នេះ​ទេ​។​

​លោក​ព្រាប សុវត្ថិ សូម​ជម្រាបជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី មេត្តា​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា​៖ នៅ​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន​ជន​មិន​ស្គាល់មុខ​បានមក​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​បង្គោល របង​លើដី​របស់​ម្តាយ​ខ្ញុំបាទ​គ្មាន​សល់ ដោយ​ពួកគេ​បាន​បោះ​បង្គោលរបង​យ៉ាងរឹងមាំ​ហ៊ុ​ព័ទ្ធ​ដោយ​លួស​សំណាញ់ ជុំវិញ​ដី របស់​ម្តាយ ខ្ញុំបាទ​។ លុះដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅពេលដែល​ខ្ញុំបាទ​បានទទួល​ដំណឹង​ពី​បងប្អូន​ជនជាតិ ដែល​បាន​លក់​ដី​ឲ្យ​ម្តាយ​ខ្ញុំបាទ បាន​ប្រាប់ថា មាន ឧកញ៉ា​ឈ្មោះ អ៊ាង លី​អេង បានមក​អះអាងថា​ដី​ទាំង ៥​ប្លង់​ខាងលើ នេះ​ជា​ដី​របស់គាត់​។ ដី​ទាំងអស់នេះ​គាត់​បាន​ទិញ​ពី ឯកឧត្តម ម៉ៅ ធនារ​ក្ស ដែលជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី​រួចហើយ ហើយ​គាត់​បាន​អះអាងថា គាត់​ជា​អ្នក​ឲ្យ​គេ​សង់រ​បងសំណាញ់​ហ៊ុមព័ទ្ធ​ជុំវិញ​ដី​របស់​ម្តាយ​ខ្ញុំបាទ​ទៀតផង ។ ឯកឧត្តម ម៉ៅ ធនារ​ក្ស និង លោក​ឧកញ៉ា អ៊ាង លី​អេង បានការ​ឃុបឃិត​គ្នា​ដោយ​ប្រើ​អំណាច​មក​រំលោភ បំពាន​យក​ដី​របស់​ម្តាយ​ខ្ញុំបាទ​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ទោះបី​ម្តាយ​របស់​ខ្ញុំបាទ មាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ត្រឹមត្រូវ​ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ភូមិ ឃុំ​និង​ស្រុក​ក៏ដោយ​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើនេះ លោក​ព្រាប សុវត្ថិ សូម​គោរព​ស្នើ​សូម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី មេត្តា​ផ្តល់​កិច្ច​អន្តរាគមន៍​ដ៏​ខ្ពង់ខ្ពស់ និង​ដោះស្រាយ​ករណី​ប្រើ​អំណាច​រំលោភបំពាន​យក​ដី​ដែលជា កម្មសិទ្ធិ​ស្របច្បាប់​របស់​ម្តាយ​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×