Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ៖ នៅ​គ្រប់​ដំណាក់កាល ការងារ​ហ្វឹកហ្វឺន នៅតែ​ដើរតួនាទី​សំខាន់ ក្នុងការ​អភិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព​យោធិន​

spot_img

​កំពង់ឆ្នាំង​៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​មុខជំនាញ​ឯកទេស​ការពារ​គីមី​សាស្ត្រ​ជំនា​ន់ទី​៩ នៅ​សាលា​ហ្វឹកហ្វឺន​ជំនាញ​ការពារ​គីមី​សាស្ត្រ ដែលមាន​មូលដ្ឋាន​ស្ថិតក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​នៅក្នុង​សេចក្តីរាយការណ៍​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ឈឹម សាវុធ នាយរង​សេនាធិការ​ចំរុះ និង​ជានា​យក​ទីចាត់ការ​ការពារ​គីមី​សាស្ត្រ អគ្គបញ្ជាការ​បាន​ឲ្យ​ដឹងថា​៖ អង្គភាព​គីមី​សាស្ត្រ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៤ មាន​តួនាទី​ធ្វើជា​សេនាធិការ​ឲ្យ​អគ្គបញ្ជាការ ក្នុង​ភារកិច្ច​ការពារ និង សង្គ្រោះ​ប្រឡាក់​ជាប់​ជាតិពុល​សារធាតុ​គីមី​នៅលើ​សមរភូមិ និង ទីប្រជុំជន​ដែល​យុទ្ធជន និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​សារធាតុពុល​គីមី​ដោយ​អាវុធ​ជីវសាស្ត្រ​។

​ឧត្ដមសេនីយ៍ឯក ឈឹម សាវុធ បាន​បញ្ជាក់ថា កន្លងមកនេះ​ក្រៅពី​ភារកិច្ច​ស្នូល អង្គភាព​ការពារ​គីមី​សាស្ត្រ​នៅបាន​យកចិត្តទុកដាក់​ជាប្រចាំ​លើ​ការងារ​ហ្វឹកហ្វឺន​ជំនាញ​បានជា​ច្រើន​វគ្គ ជាក់ស្ដែង​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ឯកទេស​គីមី​សាស្ត្រ​ជំនា​ន់ទី​៩​នាពេលនេះ បាន​ដំណើរការ​រយៈពេល ៩​ខែ មាន​សិក្ខាកាម ៧៧ នាក់ សិក្សា​លើ​មុខវិជ្ជា​មួយចំនួន​ដូចជា សណ្តាប់ធ្នាប់​យោធា ឋានលេខា និង​ឯកទេស​ការពារ​គីមី​សាស្ត្រ​។ ជា​លទ្ធផល សិក្ខាកាម ២៣ នាក់ ទទួលបាន​និទ្ទេស​ល្អ​, ៣៨ នាក់ ទទួលបាន​និទ្ទេស​ល្អ​បង្គួ​, និង ១៦ នាក់ ទទួលបាន​និទ្ទេស​មធ្យម​។

​ថ្លែង​ទៅកាន់​អង្គពិធី​នាឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់ថា នៅ​គ្រប់​កាលៈទេសៈ ការងារ​ហ្វឹកហ្វឺន​នៅតែ​ជា​កិច្ចការ​មួយ​មាន​សារសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សមត្ថភាព​យោធិន​លើ​គ្រប់​ជំនាញ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​ភារកិច្ច​ការពារជាតិ​មាតុភូមិ ទាំង​ក្នុងពេល​បច្ចុប្បន្ន និង ទៅ​អនាគត​យូរអង្វែង​។

​នាយ​ឧត្ដមសេនីយ៍ បាន​ថ្លែងបន្តថា ជាការ​ពិត ការហ្វឹកហ្វឺន​ជំនាញ​ឯកទេស​ការពារ​គីមី​សាស្ត្រ​នៅពេលនេះ ធ្វើឡើង​មិនមែន​សម្រាប់តែ​នៅ​សាលា​ហ្វឹកហ្វឺន​ប៉ុណ្ណោះ​ទេ តែ​ក៏ត្រូវ​ធ្វើការ​បំប៉ន​បង្កើន​សមត្ថភាព​បច្ចេកទេស​ជំនាញ​បន្ថែម ដើម្បី​ធានាបាន​ការការពារ​គីមី​សាស្ត្រ​ក្នុង​កងទ័ព និង​ប្រជាពលរដ្ឋ ក្នុងករណី​ដែលមាន​ហេតុការណ៍​កើតឡើង​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទើប​បញ្ចប់​វគ្គ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ជំនាញ​នៅតាម​អង្គភាព​របស់ខ្លួន ដោយ​ត្រូវ​ចេះ​បញ្ជ្រៀប​ខ្លួន តស៊ូ​ជំនះ​ឧបសគ្គ និង​ខិតខំ​សិក្សា​រៀន​សូត ស្រាវជ្រាវ​បន្ត​។ សំខាន់​ជាង​នេះ ក្នុងនាម​ជា​កុលបុត្រ​កុលធីតា​កម្ពុជា យោធិន​គ្រប់រូប​ត្រូវមាន​ទឹកចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រឆាំង​ដាច់ខាត​ការធ្វើ​បដិវត្តន៍​ពណ៌ ប្តូរផ្តាច់​ការពារ​សន្តិ​ភាព ស្ថិរភាព​នយោបាយ​ជាតិ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។

​នាឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានផ្តល់​កិត្តិយស​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ និង បំពាក់​ឋានន្តរសក្ដិ​ដល់​សិក្ខាកាម​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×