Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូនជាប់ខ្សែស្រឡាយកាត់ចិននាំគ្នាមកសែនព្រេនដើម្បីសុំសេចក្តីសុខនៅរមណីយដ្ឋានវត្តភ្នំ

spot_img

ភ្នំពេញ៖ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ នៅព្រឹកថ្ងៃសុក្រទី១៦ខែកុម្ភៈឆ្នាំ២០១៨នេះ មានការកកស្ទះចរាចរយ៉ាងខ្លាំង ហើយនៅពេលលាកសួរព័ត៌មានទៅទើបដឹងថា ការកកស្ទះចរាចរណ៍នៅតំបន់នេះ មិនមានបញ្ហាអ្វីកើតឡើងនោះទេ ។ធាតុពិតគឺបងប្អូនដែលជាប់ខ្សែស្រឡាយកាត់ចិនរាប់ពាន់នាក់នាំគ្នាមកសែនព្រេនដើម្បី សុំសេចក្តីសុខ បញ្ជៀសនូវគ្រោះចង្រៃ ក្រោយពីពួកគេមើលហ៊ុងស៊ុយទៅឃើញថាឆុងឆ្នាំ។

ជាទំនៀមទម្លាប់របស់បងប្អូនជាប់ខ្សែស្រឡាយកាត់ចិននៅពេលចូលឆ្នាំម្តងៗ តែងតែរកហោរាចិន ដើម្បីមើលហ៊ុងស៊ុយ បញ្ជៀសគ្រោះចង្រៃ និងស្វែងរកការប្រកបរបរអាជីវកម្មឲ្យកាន់តែប្រសើរជាងឆ្នាំចាស់។

អ្នកថែរក្សាអ្នកតាព្រះចៅនៅវិហារវត្តភ្នំ បានបញ្ជាក់ ថាជារៀងរាល់ឆ្នាំ នៅថ្ងៃទី២នៃ ពិធីបុណ្យឆ្នាំចិន វៀតណាម បងប្អូនខ្សែស្រឡាយ​ចិន បាននាំគ្នាយក ផ្កាផ្ញីរ នំចំណី មកសែនព្រេននៅទីតាំងតាព្រះចៅ វត្តភ្នំដើម្បី សុំសេចក្តីសុខ បញ្ជៀសនូវគ្រោះចង្រៃ ពិសេសអោយមានហ៊ុងស៊ុយល្អក្នុងការប្រកបមុខរបរអាជីវកម្មរបស់ពួកគេអោយបានកាន់តែប្រសើរជាងឆ្នាំចាស់។ ដោយហេតុនេះហើយទើបនៅថ្ងៃ​ទី២នៃ ពិធីបុណ្យឆ្នាំចិន ព្រឹកថ្ងៃសុក្រ ទី១៦ខែកុម្ភៈឆ្នាំ២០១៨នៅជុំវិញរមណីយដ្ឋានវត្តភ្នំមានការកកស្ទះចរាចរយ៉ាងខ្លាំង ដោយបងប្អូនជាប់ខ្សែស្រឡាយកាត់ចិននាំគ្នាព្រោងព្រាតមកសែនព្រេន អ្នកតាព្រះចៅនៅវិហារវត្តភ្នំនេះ។

ចំណែកនៅក្រុងតាខ្មៅនាខេត្តកណ្តាលវិញ ក៏មានបងប្អូនជាប់ខ្សែស្រឡាយកាត់ចិន ទៅសុំអំពៅខ្មៅពីអ្នកតាចិន តាខ្មៅយ៉ាងច្រើនកុះករផងដែរ ដើម្បីធ្វើយ៉ាងណាអោយពួកគាត់ប្រកបរបរអាជីវកម្ម ទទួលទានមានបានកាន់តែប្រសើរឡើងនៅឆ្នាំថ្មីនេះ។

ពិធីចូលឆ្នាំចិន២០១៨នេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គិតពីថ្ងៃទី ១៥ ទី១៦ និងទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×