Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍​ម៉ឹង សំផន ចុះ​ជួប​ជាមួយ​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង មកពី ឃុំ​ចន្ទ្រា ឃុំ​ច្រេស និង​ឃុំ​ទួល​ស្តី

spot_img

​ខេត្តស្វាយរៀង ៖ លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​
​បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​ប្រជាកសិករ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង មកពី ឃុំ ចន្ទ្រា ឃុំ​ច្រេស និង​ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន ក៏បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​យកចិត្តទុកដាក់​គ្រប់ពេលវេលា​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​លោក​បាន​បន្តថា លោក សូម​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់ និង​ខូចខាត​ផលដំណាំ កសិផល ជាមួយ​បងប្អូន​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​នា​រយៈពេល​កន្លងមក ជាពិសេស​នៅ​ឃុំ​ចន្ទ្រា និង​ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា​។

​ទន្ទឹមនេះ​ក្នុងនាម​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ចាត់​ឲ្យ​ក្រុមការងារ​នាំយក​នូវ​ពូជស្រូវ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​នាពេល​កន្លងមក​។​

​លោក ម៉ឹង សំផន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន ព្រមទាំង​ក្រុមគ្រួសារ និង​សហគមន៍ ពី​ជំងឺ​កូ​វីដ​-១៩ ព្រោះ​មកដល់ពេលនេះ​ជំងឺ​នេះ​នៅ​បន្ត​រីក​រាលដាល​យ៉ាងខ្លាំង និង​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ។ ក្នុងនោះ​ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ ចូលរួម​ពង្រឹង​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ច​ការសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​យើង​រួម​បន្ត​អភិវឌ្ឍន៍​ប្រទេស​យើង​ទៅមុខទៀត​៕​ដោយ​៖ វ៉ៃ​កូ​

 

 

spot_img
×