Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនអ្នកមើលថែ​​កូនលោក​ឧកញ៉ា​ ឌួ​ង​ ឆាយ ដែលប្រើហិង្សាក្តិចមួល កូនប្រុសទាំងពីរនាក់ ​

spot_img

​ភ្នំពេញ​ ៖​​ ស្រ្តី​ម្នាក់​ដែលជាអ្នកមើលថែកូនប្រុសពីរនាក់របស់លោកឧកញ៉ាឌួង ឆាយ ត្រូវចាប់ខ្លូនតាមពាក្យប្តឹងរស់​ក្រុម​គ្រួសារ​កុមារ​រង​គ្រោះ​ក្នុង​ករណី​ ហិង្សា​លើ​កុមារដោយក្តិតមួល​ពេលកុមារទាំងពីរនាក់និយាយមិនស្តាប់បង្គាប់ នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២​​ នៅ​ចំណុច​ក្នុងផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ស៊ុំ​ សុ​ផា​ន់​ណា​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ បុគ្គលិក​លក់​ខោអាវនិងមើលថែក្មេង​ ស្នាក់​នៅ​ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​ ចំណែក​លោក​ឧក​ញ៉ា​ ឌួ​ង​ ឆាយ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ ​១៥ BEO​ ផ្លូវ​១០៥​ ភូមិ​៣​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ ត្រូវជា​អាណាព្យាបាល​កុមារ​រង​គ្រោះ​ចំនួន​២​នាក់​​ឈ្មោះ​ ឌួ​ង​ គឹ​ម​វិសាល​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ ​ ​របួស​លើ​ផ្ទៃមុខ​ និង​ឈ្មោះ​ ឌួ​ង​ ម៉ា​ណា​វិត​ ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​ ​របួស​ប្រដាប់​ភេទ​​ ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​សិ​ង្ហ​បូរី​ ។​

​តាម​ដំណើររឿង​ ៖​ មុន​ពេល​កើតហេតុ​ ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ២០១៧​ ពេល​ម្តាយ​របស់​លោក​ឧក​ញ្ញា​ ឌួ​ង​ ឆាយ​ ទៅ​សហរដ្ឋអាមេរិក​ គ្មាន​អ្នក​មើល​ថែ​ទាំង​កូន​ លោក​ឧក​ញ៉ា​ ឌួ​ង​ ឆាយ​ បាន​ហៅ​ជនសង្ស័យ​ឲ្យ​ជួយ​មើលថែ​ទាំ​កូន​ទាំង​២​នាក់​ នៅ​ក្នុងផ្ទះ​ស្ថិត​នៅ​ភូមិ​ទ្រុងមាន់​ សង្កាត់​​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​ ពេល​មើល​ថែទាំ​កុមារ​រង​គ្រោះ​ ជនសង្ស័យ​បាន​និយាយ​ទៅ​ក្មេង​ទាំង​២​នាក់​ តែ​ក្មេង​ទាំង​២​នាក់​មិន​ស្តាប់​ ជនសង្ស័យ​បាន​ក្តិច​មួល​កុមារ​រង​គ្រោះ​ ឈ្មោះ​ ឌួ​ង​ គឹ​ម​វិសាល​ ហើយ​ជនសង្ស័យ​បាន​ក្តិច​មួល​ប្រដាប់​ភេទ​ កុមារ​រង​គ្រោះ​ ឌួ​ង​ ម៉ា​ណា​វិត​ ។​

បន្ទាប់​មក​លោក​ឧកញ៉ា​ ឌួ​ង​ ឆាយ​ បាន​នាំ​កុមារ​រង​គ្រោះ​ឈ្មោះ​ ដួង​ ម៉ា​ណា​វិត​ ទៅ​ព្យាបាល​នៅ​ប្រទេស​សឹ​ង្ហ​បូ​រី​ ។​ លុះដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២​​ លោក​ឧក​ញ៉ា ឌួ​ង​ ឆាយ​ បាន​នាំ​ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ធ្វើការ​សាកសួរ​តែ​ម្តង​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×