Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មុខសញ្ញា​សេសសល់​ពាក់ព័ន្ធ​ករណី កាច់​សោ​លួច​យក​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប បាន​ម្នាក់​បន្ថែមទៀត​បញ្ជូនទៅ​តុលាការ

spot_img

​ក្រុង​សៀមរាប​៖ បន្ត ធ្វើការ ស្រាវជ្រាវ នឹង​ចាប់ខ្លួន​មុខសញ្ញា​សេសសល់​ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស កាច់​សោរ​លួច​យក​ម៉ូតូ​ក្នុង​ក្រុង​សៀមរាប បាន​ម្នាក់​បន្ថែមទៀត​បញ្ជូនទៅ​តុលាការ ។​

​ដោយមាន​កិច្ចសហការ​ល្អ រវាង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ក្រោម​ការដឹកនាំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​វេលា​ម៉ោង​១៣:០០​នាទី ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នគរបាល​ព្រហ្មទណ្ឌ​បាន​សហការគ្នា​ធ្វើការ​ស្រាវជ្រាវ និង អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៤១ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នៃ​សាលាដំបូង​ខេត្តសៀមរាប ធ្វើការ​ចាប់ខ្លួន​ជនល្មើស​ឈ្មោះ ភោគ បញ្ញា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាស​ទ​បាគង ខេត្តសៀមរាប ដែលជា​មុខសញ្ញា​សេសសល់​ពាក់ព័ន្ធ នឹង ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( កាច់​សោក​ម៉ូតូ ) ប្រព្រឹត្ត​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​តាវៀន​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ កន្លងទៅ​។

​ក្រោយ​ឃាត់ខ្លួន និង​សាកសួរ​ជនល្មើស​ខាងលើ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច កាច់​សោក​ម៉ូតូ ជាមួយ​បក្ខពួក​ខ្លួន ចំនួន​០២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​ឃាត់ខ្លួន​បាន​ពិតមែន កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ កន្លងទៅ​នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ​តាវៀន​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ពិតមែន ។

​សូម​ជម្រាបជូន​ថា ក្នុងករណី​មួយ​នេះ កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនល្មើស​សរុប​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​ក្នុងនោះ​រួមមាន ÷ -​ជនល្មើស​ទី​១​ឈ្មោះ សម សិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ក្រោយ​ធ្វើ​សកម្មភាព​បាន​មួយថ្ងៃ​។ ជនល្មើស​ទី​២ ឈ្មោះ ខឹម តាំង​សែ ហៅ​(​ខ្សែ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងដែក ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២០​មាន​ទីលំនៅ នៅ​ភូមិ ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ បាគង ខេត្ត សៀមរាប ។ ចំណែក​ជនល្មើស​ទី​៣ គឺ​ឈ្មោះ ភោគ បញ្ញា ដែល​យើង​ទើប​ឃាត់ខ្លួន​បាន​ជាមួយគ្នានេះ​យើង​ក៏បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ខ្លួន ជនល្មើស​រូបនេះ ជា​លទ្ធផល វិជ្ជមាន ។

​បច្ចុប្បន្ន​ជនល្មើស រូបនេះ ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បន្ថែម បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×